ចង់គ្រប់គ្រងកំហឹងមួយឆាវ សាក ៥ វិធីនេះមើល

ក្នុងដំណើរជីវិតរបស់មនុស្សយើងគឺជៀសមិនផុតពីការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកនោះទេ ហើយបើទោះបីជាមិត្តភាពមួយនោះមានភាពចុះសម្រុងនិងល្អយ៉ាងណាក៏ដោយ ក៏គង់នឹងមានការឈ្លោះប្រកែកនិងទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចដែរមិនថាតែជាមួយមិត្តភ័ក្ដិ​ គូស្នេហ៍ ឬក្នុងក្រុមគ្រួសារឡើយ។ កុំទាន់មើលងាយជម្លោះតូចតាចនេះឱ្យសោះព្រោះវាអាចបង្កឱ្យក្លាយជាបញ្ហាធំបានប្រសិនបើយើងគ្រប់គ្រងកំហឹងក្នុងចិត្តមួយឆាវមិនបានល្អ។ ដូចនេះបើចង់លត់ដំចិត្តខ្លួន​ឯងឱ្យចេះគ្រប់គ្រងកំហឹងជាងមុនគួរធ្វើយ៉ាងម៉េចខ្លះទៅ?

១. ព្យាយាមដកខ្លួនពីការគិតបែបអវិជ្ជមាន

ជាធម្មតានៅពេលយើងកំពុងប្រឈមមុខជាមួយបញ្ហា ឬជម្លោះណាមួយគឺជៀសមិនផុតពីការគិតពិចារណាស្វែងរកឫសគល់នៃជម្លោះទេ។ ហើយអ្នកទាំងអស់គ្នាមានធ្លាប់ចាប់អារម្មណ៍ខ្លួនឯងអត់ថានៅពេលដែលកាន់តែគិតរកមូលហេតុ នោះចំណុចអវិជ្ជមាននិងអារម្មណ៍អយុត្តិធម៌នឹងលេចឡើងមកកាន់តែច្រើន​ហើយវាគឺងាយស្រួលបង្កើតជាភ្លើងកំហឹងខ្លាំងមែនទែន។ ដូចនេះបើចង់គ្រប់គ្រងកំហឹងមួយឆាវនេះគួរតែដកឃ្លាមួយភ្លែត ផ្ដល់ពេលវេលាឱ្យចិត្តនិងខួរក្បាលបានសម្រាកគិតពីបញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងនោះដូចជាទៅស្រោចផ្កា ញ៉ាំកាហ្វេ ឬរកអ្វីឆ្ងាញ់ៗញ៉ាំជាដើម។​

២. ដកដង្ហើមឱ្យបានវែង

មានមនុស្សជាច្រើននិយាយថារាល់ពេលមានបញ្ហាកើតឡើង ឬខឹងនរណាម្នាក់គឺត្រូវតែដកដង្ហើមឱ្យបានវែងៗហើយសង្រួមនិងសម្រួលចិត្តខ្លួនឯងឱ្យបានស្ងប់ឡើងវិញ។ យោងតាមការស្រាវជ្រាវពីអ្នកចិត្តវិទ្យាជាច្រើនបានបញ្ជាក់ថាការដកដង្ហើមវែងបែបនេះគែវាអាចជួយទៅដល់សម្រួលដល់ប្រព័ន្ធសរសៃប្រសាទដែលគ្រប់គ្រងសរីរាង្គខាងក្នុងរបស់យើង។ ដូច្នេះវាក៏ជាដំណោះស្រាយដ៏ល្អមួយដើម្បីជួយកាត់បន្ថយនិងគ្រប់គ្រងភាពឆេវឆាវ និងភាពតានតឹងពីអ្នកនៅជុំវិញខ្លួនបានផងដែរ។

៣. ព្យាយាមបង្កើតអារម្មណ៍ល្អឱ្យខ្លួនឯង

បន្ទាប់ពីគ្រប់គ្រងកំហឹងក៏ដូចជារកដំណោះស្រាយបានហើយ ជំហានបន្ទាប់ដែលត្រូវធ្វើនោះគឺធ្វើឱ្យខ្លួនឯងមានអារម្មណ៍ល្អឡើងវិញព្រោះបើយើងនៅតែត្រាំត្រែងគិតច្រើននិងពិបាកចិត្តជាមួយរឿងទាំងនោះទៀតក៏អត់ប្រយោជន៍ដែរដោយសារតែវាបានកើតឡើងរួចទៅហើយ។ ឧទាហរណ៍ជាក់ស្ដែងប្រសិនបើយើងមិនអាចធ្វើឱ្យមានអារម្មណ៍ល្អបានភ្លាមៗនោះទេ ក៏យើងអាចធ្វើវានៅព្រឹកស្អែកថ្ងៃបន្ទាប់បានដោយពេលក្រោកឡើងមកញ៉ាំទឹកមួយកែវ ស្ដាប់ចម្រៀងណាមួយដែលយើងចូលចិត្តហើយបន្ធូរអារម្មណ៍បំភ្លេចរឿងមិនសប្បាយចោលទៅ។ ដូចនេះវាជាថ្ងៃថ្មីរបស់យើង បើព្រឹកឡើងយើងមានអារម្មណ៍ល្អហើយនោះក្នុងពេលមួយថ្ងៃពេញអ្វីៗនឹងល្អតាមនោះដែរហើយ។​

៤. កុំយកគ្រឿងស្រវឹងមកធ្វើជាអ្នកដោះស្រាយបញ្ហា

សព្វថ្ងៃនេះយើងសង្កេតឃើញថារាល់មានបញ្ហាមនុស្សភាគច្រើនចូលចិត្តយកលេសទៅផឹកគ្រឿងស្រវឹងដើម្បីដោះស្រាយបញ្ហាហើយ។ ពិតមែនហើយនៅពេលស្រវឹងយើងនឹងមានអារម្មណ៍ថាធូរស្រាល ប៉ុន្តែក្រោយពេលស្វាងយើងនឹងកាន់តែតានតឹងលើសដើមដោយសារតែការផឹកលើសកំណត់បូករួមជាមួយបញ្ហាដែលមិនចេះចប់ទៀតនោះ។ ជាមួយគ្នានេះដែរ ការទទួលទានគ្រឿងស្រវឹងច្រើនលើសកំណត់សារធាតុគីមីដែលនៅក្នុងនោះនឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលខ្លាំងរហូតដល់មិនអាចគ្រប់គ្រងខ្លួនឯងបានទៀតផង។​

៥.​ ហាត់ប្រាណបន្ធូរភាពតានតឹង

ប្រសិនបើភាពតានតឹងនោះវាឡើងដល់កម្រិតដែលស្ទើរទប់មិនបានហើយ សាកទៅកន្លែងហាត់ប្រាណ ឬ gym ណាមួយហើយហាត់ឱ្យចេញញើសកាន់តែខ្លាំងកាន់តែល្អដូចជារត់ ឬធាក់កង់ជាដើម ជាពិសេសសកម្មភាពដែលល្អមួយទៀតគឺការវាយបាវខ្សាច់តែម្ដង​។ ការធ្វើលំហាត់ប្រាណបែបនេះវាមិនត្រឹមតែជួយឱ្យសុខភាពរាងកាយល្អនោះទេ វាថែមទាំងធ្វើយើងអាចគ្រប់គ្រងអារម្មណ៍បានប្រសើរឡើងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន