ពេញមួយជីវិតមនុស្សស្រីមាន ៤ យ៉ាងនេះ មិនថាវ័យណានៅតែមានអ្នកតាមស្រឡាញ់មិនខ្វះ

ជាមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាតច្បាស់ណាស់ គឺមានមន្ដស្នេហ៍អាចឆក់យកចិត្តចំណាប់អារម្មណ៍មនុស្សជុំវិញបានយ៉ាងច្រើន។ ប៉ុន្តែមិនប្រាកដថាភាពស្រស់ស្អាតនឹងនៅស្ថិតស្ថេរអាចទាក់ទាញគេបានរហូតនោះទេ។ យ៉ាងណាមិញ សម្រាប់មនុស្សស្រីមិនមែនមានតែភាពស្រស់ស្អាតនោះទេ​ជាមន្ដស្នេហ៍ ពោលបើមាន ៤ យ៉ាងនេះមិនថាមានអាយុប៉ុណ្ណា មិន​ខ្វះ​អ្នក​ធ្លាក់ក្នុងអន្លង់ស្នេហ៍៖

១. បទពិសោធន៍ជីវិត

មនុស្សស្រីកាលណាវ័យកាន់តែច្រើន កាន់តែបានឆ្លងកាត់នៅភាពឡើងចុះក្នុងជីវិតច្រើនដោយបានភ្លក់ដឹងនូវរសជាតិនៃភាពរីករាយ និងទុក្ខសោកទាំងអស់។ ទាំងនោះគឺជាបទពិសោធន៍ជីវិតដ៏សម្បូរបែបដែលពួកគេទទួលបានជួយបង្កើនទំនុកចិត្ត និងភាពរឹងមាំដើម្បីត្រៀមខ្លួនជម្នះរាល់ឧបសគ្គ។ ទំនុកចិត្ត និងភាពក្លាហានរបស់មនុស្សស្រីនេះហើយគឺជាចំណុចមួយដ៏លេចធ្លោអាចធ្វើឱ្យមនុស្សជុំវិញខ្លួនចាប់អារម្មណ៍ ដោយមិនមែនមានមនុស្សប្រុសឡើយ។

២. ភាពចាស់ទុំ

សម្រាប់មនុស្សស្រីភាគច្រើនជៀសមិនផុតនោះទេពីការធ្វើសកម្មភាព ឬសម្ដែងទង្វើគួរឱ្យស្រឡាញ់ចេញមកខាងក្រៅឡើយ។ ប៉ុន្តែប្រសិនបើញឹកញាប់ពេកនឹងក្លាយទៅជារឿងមួយដ៏គួរឱ្យធុញទ្រាន់ទៅវិញ។ ហេតុនេះក្នុងខ្លួនរបស់យើងក៏ត្រូវមានភាពចាស់ទុំ ភាពហ្មត់ចត់ក្នុងការប្រឈមជាមួយនឹងបញ្ហាស្របពេលគ្នាដែរ។ ជាងនេះទៅទៀត ពិតណាស់មនុស្សដែលមានគំនិតចាស់ទុំតែងតែដឹងអំពីរបៀបនៃការបង្ហាញអាកប្បកិរិយានៅទីសាធារណៈបានយ៉ាងប្រាកដណាស់។ ជាពិសេសមនុស្សស្រីដែលមានភាពចាស់ទុំអាចធ្វើឱ្យដៃគូមានអារម្មណ៍សន្ដិភាពផ្លូវចិត្ត និងមិនរារែកក្នុងការទាក់ទងគ្នាឡើយ។

៣. ទំនុកចិត្ត និងភាពក្លាហាន

នៅពេលដែលនាងពោរពេញទៅដោយទំនុកចិត្ត និងភាពក្លាហាន មិនថាការលំបាកនោះខ្លាំងប៉ុណ្ណានោះទេក៏ពួកគេតែងតែព្យាយាមក្រោកឈរតទល់មិនចុះចាញ់ងាយៗនោះទេ។ បើទោះបីជាពួកគេមិនបានឈានដល់ចំណុចកំពូលពិតមែន ហោចណាស់ក៏ពួកគេអាចរក្សាបានរឹងមាំ និងហោះហើរទៅទីខ្ពស់បន្ដទៀតដោយសមត្ថភាពរបស់គេផ្ទាល់ដែរ។ នាងតែងយល់ច្បាស់ពីខ្លួនឯង និងជីវិតរបស់ពួកគេបានយ៉ាងច្បាស់ ថែមទាំងបានកំណត់គោលដៅសម្រាប់ខ្លួនឯងថែមទៀត​ផង។ មនុស្សប្រុសដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងហើយនឹងស្គាល់តែអារម្មណ៍រំភើប ការគិតសុទិដ្ឋិនិយម និងឱ្យតម្លៃជីវិតកាន់តែខ្លាំង។

៤. យល់​ពីចិត្តវិទ្យារបស់បុរស

ជាការពិតមនុស្សស្រីដែលមានវ៏យនៅក្មេងខ្ចីអាចនឹងខ្វល់តែអារម្មណ៍របស់ខ្លួនឯង និងធ្វើអ្វីដោយមិនសូវបានគិតវែងឆ្ងាយនោះទេ។ ការទាមទារច្រើនតែងធ្វើឱ្យអ្នកដទៃមានអារម្មណ៍ងាយធុញទ្រាន់ ថែមទាំងចង់ដកខ្លួនចេញទៀតផង។ ផ្ទុយទៅវិញប្រសិនបើនាងជាមនុស្សដែលចេះយល់ចិត្តវិទ្យារបស់បុរសច្បាស់ជាសង្កេតដឹងពីអ្វីពួកគេត្រូវការ និងចង់បាន។ ចំណុចនេះហើយជាភាពទន់ភ្លន់របស់មនុស្សស្រីដែលឆក់យកចិត្តបុរសឱ្យស្រឡាញ់មិនអាចឃ្លាតបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *