ក្នុងផ្ទះតែមានរឿងអពមង្គល ៣ នេះចូលមក សមាជិកគ្រួសារមិនយូរមិនឆាប់នឹងមើលមុខគ្នាលែងចំ

ជឿជាក់ថានៅក្នុងគ្រួសារនីមួយៗតែងតែមានវិធី ឬគន្លឹះផ្សេងៗគ្នាដើម្បីរឹតបន្ដឹងភាពស្និទ្ធស្នាល និងធ្វើឱ្យមនុស្សក្នុងគ្រួសារមានក្ដីសុខរួមទាំងសុភមង្គល។ ស្របពេលគ្នាយើងក៏ត្រូវប្រុងប្រយ័ត្ននូវរឿងរ៉ាវមួយចំនួនដែរដែលវាអាចនឹងនាំឱ្យគ្រួសាររបស់យើងបែកបាក់បានយ៉ាងងាយ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនូវរឿងអពមង្គលទាំង ៣ មិនគួរនាំចូលផ្ទះឡើយ បើមិនចង់ឱ្យគ្រួសាររកាំរកូស៖

១. លែងផ្ដល់តម្លៃឱ្យពេលវេលា

ភាពមានបាន និងសម្ភារនិយមអាចត្រូវបានចាត់ទុកជាសុមង្គលផ្លូវអារម្មណ៍មួយផ្នែកសម្រាប់ក្រុមគ្រួសារ។ ហេតុនេះហើយទើបមនុស្សជាច្រើនចាប់ផ្ដើមផ្ដល់តម្លៃខ្លាំងទៅលើការងារ និងទ្រព្យសម្បត្តិក្រៅខ្លួន ជាជាងការចំណាយពេលវេលាសម្រាប់អ្នកផ្ទះ។ កត្តាមួយនេះហើយដែលនាំឱ្យសមាជិកក្នុងគ្រួសាររក្សាគម្លាតគ្នាពីមួយថ្ងៃទៅមួយថ្ងៃ បាត់បង់អស់ភាពកក់ក្ដៅ និងក្ដីស្រឡាញ់។ ជាក់ស្ដែងសុភមង្គលពិតមិនស្ថិតនៅលើតែទ្រព្យសម្បត្តិ និងភាពហ៊ឺហារតែមួយមុខទេ ពេលខ្លះគ្រាន់តែចំណាយពេលញ៉ាំអាហារជុំគ្នា ឬជជែកគ្នាលេងក៏អាចបង្កើតបានជាក្ដីសុខតូចមួយសម្រាប់អ្នកផ្ទះដែរ។ ប្រសិនបើសមាជិកគ្រួសារទាំងអស់មិនមានពេលវេលាឱ្យគ្នា ទោះជាមានផ្ទះធំ លុយច្រើន និងរថយន្ដទំនើបប៉ុណ្ណា ក៏គ្មានប្រយោជន៍អ្វីដែរ។

២. បង្កជម្លោះ

ពេលមានទ្រព្យសម្បត្តិច្រើនហើយ ប៉ុន្តែម្នាក់ៗគិតតែពីចង់ឈ្នះរៀងខ្លួន មិនចេះយោគយល់គ្នានោះក៏ជារឿងអពមង្គលក្នុងគ្រួសារ។ ពេលខ្លះមិនចាំបាច់ដល់រឿងធំនោះទេ តែរឿងតូចតាចសោះក៏ចង់ឈ្នះគ្នាដែរ មិនត្រឹមតែជាប្ដីប្រពន្ធទេសូម្បីតែកូនក៏ចង់រក្សាគម្លាត ឬលែងចោលភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយដែរ។ ជំនួសការបង្កើនភាពតានតឹង យើងគួរតែដកឃ្លាបន្ដិចចាំឱ្យរឿងស្ងប់សឹមប្រឈមជាមួយគ្នាដោះស្រាយបញ្ហាមួយនេះគឺជារឿងត្រឹមត្រូវបំផុត។ ការធ្វើបែបនេះមិនត្រឹមតែលុបបំបាត់កំហឹង ការយល់ច្រលំ និងការបាត់បង់ភាពស្និទ្ធស្នាលនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសមាជិកក្នុងគ្រួសារយល់អំពីគ្នាកាន់តែច្បាស់ និងកាន់តែមានភាពកក់ក្ដៅទៀតផង។

៣. ​មើលបំណាំគ្នា

គ្រួសារប្រៀបដូចជាកប៉ាល់មួយដែលនៅលើទឹក ហើយត្រូវបានបើកបរទៅរកកោះត្រើយ។ ដូចគ្នាក្នុងរង្វង់គ្រួសារទាំងមូលសមាជិកម្នាក់ៗមានតួនាទីសាមគ្គីគ្នាដើម្បីជួយបើកបរកប៉ាល់ឱ្យទៅច្រាំងដោយសុវត្ថិភាព ជៀសវាងការប៉ះពាល់ដោយឧបសគ្គណាមួយ។ កាលណាដែលសមាជិកទាំងអស់ ជាពិសេសមេគ្រួសារខ្វះស្មារតីទទួលខុសត្រូវ បញ្ហានឹងហូរចូលមកកាន់តែច្រើន គ្រួសារក៏បែកបាក់គ្នា បាត់អស់ភាពកក់ក្ដៅ សូម្បីតែសេដ្ឋកិច្ចក្នុងផ្ទះក៏យ៉ាប់យ៉ឺនតាមនោះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *