បញ្ចប់ថ្ងៃទី១ ដោយជោគជ័យ! MAMA 2024 រកឃើញម្ចាស់ពានទាំង ៥

កម្មវិធីប្រគល់ពានរង្វាន់ Mnet Asian Music Awards បានបញ្ចាប់កម្មវិធីថ្ងៃទី១ ដោយជោគជ័យ នៅឯក្នុងសាលមហោស្រព Dolby ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែវិច្ឆិកា ម៉ោងនៅក្នុងសហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃទី២២ នៅកម្ពុជា។

នៅក្នុងកម្មវីធី 2024 MAMA Awards ដែលមានតារាសម្ដែង Park Bo Gum ជាអ្នកសម្របសម្រួលកម្មវិធី បានសម្រេចផ្ដល់ពានរង្វាន់ Best New Artist ដល់តារាខេប៉ុបរលកថ្មីចំនួន ២ ក្រុម ដោយ TWS ជាម្ចាស់ពានរង្វាន់ផ្នែកបុរស Best New Male Artist អមដោយក្រុមចម្រៀងផ្នែកនារី ILLIT សម្រាប់ពានរង្វាន់ Best New Female Artist។

Yunah តំណាងឱ្យសមាជិកទាំង ៥ ដែលរំភើបដល់ស្រក់ទឹកភ្នែក បាននិយាយថា៖ “នេះជាកិត្តិយសណាស់ដែលបានឡើងសម្ដែងនៅ MAMA Awards ជាវេទិកាដែលយើងតែស្រមៃដល់នៅពេលជា trainee។ អរគុណសម្រាប់ពានរង្វាន់ដ៏មានតម្លៃមួយនេះ”។

បន្ថែមពីពានរង្វាន់ខាងលើ TWS ក៏ទទួលបានតំណែងជា Best Dance Performance ផ្នែកក្រុមចម្រៀងបុរសមកគ្រប់គ្រងផងដែរ។

ដោយឡែក សម្រាប់ពានរង្វាន់ Favorite Global Male Performer វិញ MAMA បានប្រគល់ដល់ក្រុម RIIZE ដែលបច្ចុប្បន្នមានសមាជិកចំនួន ៦នាក់ ក្រោយការចាកចេញរបស់ Seunghan។ ក្រុមចម្រៀងម្ចាស់បទ Get A Guitar បាននិយាយនៅពេលទទួលរង្វាន់ថា៖ “ក្នុងឆ្នាំកន្លងទៅ ចាប់តាំងពីពេលដែលយើងបានចាប់ផ្ដើមអាជីពមួយនេះ មានរឿងរ៉ាវជាច្រើនបានកើតឡើង​​ ហើយអ្នកប្រហែលជាបានដឹងរឿងនេះរួចទៅហើយ។ ក៏ប៉ុន្តែយើងបានលះបង់ខ្លួនឯង ដើម្បីបន្តដំណើរទៅមុខ”។

“យើងតែងអរគុណដល់អ្នកគាំទ្រសម្រាប់ដំណើរកន្លងមក ហើយបំណងប្រាថ្នារបស់យើងគឺចង់ឃើញ RIIZE និង BRIZZE នៅតែបន្តការពារគ្នាទៅវិញទៅមករហូតទៅ”​ តំណាងក្រុមថ្លែងដូច្នេះ។

ក្រៅពីក្រុមចម្រៀងក្មេងៗ សិល្បករចាស់វស្សាដូចជា J.Y.Park ក៏ទទួលបានពានរង្វាន់ Inspiring Achievement Award ពីកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ Mnet ផងដែរ។

បន្ទាប់ពីកម្មវិធីនៅក្នុងសហរដ្ឋអាមេរិក Mnet Asian Music Awards 2024 និងបន្តកម្មវិធីថ្ងៃទី២២ និងទី២៣ នៅឯពហុកីឡដ្ឋាន Kyocera Dome Osaka ក្នុងប្រទេសជប៉ុន ដោយមានតារាសម្ដែង Kim Tae Ri ជាពិធីការិនី៕

វត្តមានសិល្បករលើកម្រាលព្រំក្រហមថ្ងៃនេះ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល



Leave a Reply

Your email address will not be published.Required fields are marked *