មនុស្សស្រី ៣ ប្រភេទនេះមនុស្សប្រុសចាប់អារម្មណ៍លឿនតែក៏ណាយចិត្តលឿន

មនុស្សស្រីម្នាក់ៗកើតមកមានអត្ដចរិតខុសប្លែកពីគ្នាខណៈមានមន្ដស្នេហ៍រៀងៗខ្លួនដូចគ្នា។ ប៉ុន្ដែបើចង់ឲ្យមនុស្សប្រុសចាប់អារម្មណ៍ខ្លួនដោយចេញពីចិត្តនិងស្រឡាញ់ដកចិត្តមិនរួចកុំព្យាយាមធ្វើខ្លួនជាមនុស្ស ៣ ប្រភេទនេះឲ្យសោះ។ ចុះហេតុអ្វីទៅ?

ដោយសាររឿងដែលអ្នកធ្វើអាចទាក់ទាញខាងប្រុសឲ្យលង់ស្រឡាញ់ខ្លួនក្នុងរយៈពេលខ្លីប៉ុណ្ណោះតែមិនបានយូរអង្វែងនោះទេ៖

១. មនុស្សស្រីជួបភ្លាមឲ្យដៃភ្លែត

មនុស្សស្រីខ្លះគិតថាខ្លួនមានមន្ដស្នេហ៍និងស្អាតបាតជាងគេ ជាងឯងដូច្នេះមនុស្សប្រុសគ្រប់រូបនៅជុំវិញច្បាស់ជាចាប់អារម្មណ៍មកលើខ្លួនគ្រប់ៗគ្នា។ អ៊ីចឹងគ្រាន់តែឃើញមនុស្សណាទំនងភ្លាមក៏គិតថាគេហាក់ខ្វល់ខ្វាយពីខ្លួនដែរក៏និយាយអូសក្រឡាធ្វើចរិតបែបឲ្យដៃឬបង្ហាញកាយវិការទោទន់ទៅភាគីម្ខាងទៀតតែម្ដង។ ពិតណាស់ស្រីៗមនុស្សប្រុសតែឲ្យដៃជ្រុលពេកល្មមៗគឺគេយកសិនហើយ ប៉ុន្ដែត្រូវចាំបើគេយករបស់នោះបានមកយ៉ាងស្រួលគេនឹងមិនសូវឲ្យតម្លៃប៉ុន្មានឡើយ។ ដូចគេថាយកមកស្រួលបោះចោលទៅវិញក៏ស្រួលដូចគ្នា។

. មនុស្សស្រីស្រឡាញ់សម្រស់ជ្រុល

ការតុបតែងខ្លួនដើម្បីបង្កើនសម្រស់វាមិនមែនជារឿងប្លែកទេសម្រាប់មនុស្សគ្រប់គ្នាដោយសារមនុស្សម្នាក់ៗ​សុទ្ធតែចង់ស្អាតបាត។ ហើយមនុស្សស្រីបើចេះរៀបចំខ្លួនស្អាតបាតគឺជាចំណុចមួយក្នុងចំណោមផ្សេងៗដែលអាចចងចិត្តមនុស្សប្រុសជាប់ដែរប៉ុន្ដែបើក្នុងករណីស្រឡាញ់និងងប់ងុលសម្រស់ជ្រុលអាចក្លាយទៅជាបញ្ហាមួយវិញ។ ដូចជាទិញសម្ភារៈតុបតែងខ្លួនហួសមាឌនិងចំណាយប្រាក់ច្រើនក្រាស់ក្រែលទៅលើតែសម្រស់មួយមុខ។ មួយវិញទៀតមួយថ្ងៃៗមិនគិតអ្វី គិតតែពីថាធ្វើខ្លួនបែបណាទើបស្អាតដើម្បីឲ្យមនុស្សជុំវិញចាប់អារម្មណ៍។ មនុស្សស្រីធុនៗនេះមនុស្សប្រុសអាចស្រឡាញ់និងចាប់អារម្មណ៍ខ្លាំងពីដំបូងដោយសារតែភាពឆើតឆាយពីខាងក្រៅតែមិនមែនជាគូអនាគតដែលគេប្រាថ្នាទេ។

 ៣. ចូលចិត្តង៉ក់ងរតែមិនមើលស្ថានការណ៍

មនុស្សប្រុសណាមិនចូលចិត្តមិត្តស្រីចេះង៉ក់ងរខ្លះ ចេះខ្ជីតខ្ជូតធ្វើឫកគួរឲ្យស្រឡាញ់ដាក់ទៅ? ពិតណាស់ថាពួកគេចូលចិត្តឲ្យមានមនុស្សស្រីម្នាក់នៅក្បែរឲ្យកម្លាំងចិត្តនិងគ្រាន់តែឃើញមុខភ្លាមភាពនឿយហត់ទាំងឡាយបាត់អស់តែម្ដង។ ប៉ុន្ដែបើអ្នកជាប្រភេទមនុស្សស្រីដែលង៉ក់ងរ និងឲ្យគេដេញតាមទ្រគ្រប់ពេលវេលាមិនចេះមើលស្ថានការណ៍ កាយវិការទាំងនេះនឹងធ្វើឲ្យភាគីម្ខាងទៀតបែរជាធុញទៅវិញ។ ដូចជាង៉ក់ងរចង់បាននេះចង់បាននោះ ទាមទារចង់តែឲ្យគេយកចិត្តទុកដាក់ពីខ្លួនឯងឬទុកខ្លួនសំខាន់គ្រប់ពេល។ ជាពិសេសចង់ឲ្យគេចំណាយប្រាក់លើខ្លួនគ្រប់សព្វបែបយ៉ាងមានតែទៅគ្មានមកធានាសេពគប់បានតែបន្ដិចខាងប្រុសរត់ចោលហើយ។

ដូច្នេះកុំធ្វើចរិតអ៊ីចឹងណាស្រីៗគេមិនឲ្យតម្លៃទេនិងឆាប់ណាយចិត្តធុញទ្រាន់មិនចង់ឃើញមុខទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ