បទពិសោធន៍ក្លាយជាម្ដាយគេលើកដំបូង កូនយំលួងមិនបាត់យំតាមកូនដែរ!

បច្ចុប្បន្ន​ស្ត្រី​ភាគច្រើន​លែង​ត្រូវ​បាន​ចាស់​ៗ​​ចាប់​ឲ្យ​រៀបការ​នៅ​វ័យ​ក្មេង​ពេក​ដូច​កាល​ជំនាន់​ម៉ាក់​ប៉ា​យើង​ទៀត​ហើយ។ ក្នុង​នោះ​ខ្ញុំ​ក៏​ជា​អ្នក​ដែល​រៀបការ​នៅ​អាយុ​ពាក់​កណ្ដាល ៥០ ឆ្នាំ ហើយ​ក៏​មាន​កូន​មាន​ចៅ​បន្ត​បន្ទាប់តាមច្បាប់ធម្មជាតិបានកំណត់។

ខ្ញុំ​ជា​មនុស្ស​មិន​ចេះ​នៅ​ស្ងៀម ទោះ​ទើប​សម្រាល​កូន​ក៏​ត្រូវ​ជួយ​ធ្វើការ​កំប៉ិកកំប៉ុក​មិន​ឈប់ ហើយ​អ្វី​ដែល​ពិបាក​សម្រាប់​ខ្ញុំ​មិន​មែន​ជា​ការងារ​ផ្ទះ​ត្រូវ​រ៉ាប់រង​ទេ តែ​ជា​កូន​ង៉ែត​នេះ​ឯង។ ខ្ញុំ​ទើប​យល់​អារម្មណ៍​ជា​ម្ដាយ ពេល​ឮ​សំឡេង​កូន​យំ ព្រោះ​សំឡេង​នោះ​បាន​ភ្ជាប់​ទៅ​ដល់​បេះដូង ជាពិសេស​ពេល​កូន​យំ​ដោយ​គ្មាន​មូលហេតុ។

ខ្ញុំ​មិន​ដឹង​ថា​នរណា​ដូច​ខ្ញុំ​ដែរ​ឬ​ទេ ពេល​មាន​កូន​ដំបូង​កូន​យំ​លួង​កូន​មិន​ស្ដាប់ ២ នាក់​ប្ដី​ប្រពន្ធ​យំ​តាម​កូន​ឡើង​ទ្រហឹងអឺងកង​ពេញផ្ទះ។ នេះ​ព្រោះតែ​យើង​មិន​ដឹង​ពី​របៀប​លួង ហើយ​ក៏​មិន​ដឹង​ថា​កូន​យំ​ចង់​បាន​អី បើ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​ក៏​មិន​ព្រម​បៅ រហូត​ទាល់តែ​ម៉ាក់​ខ្ញុំ​មក​ពី​ផ្សារ​ទើប​លួង​បាត់ តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​ផ្ដាំ​ម៉ាក់​ពេល​ទៅ​ផ្សារ​ត្រូវ​កំណត់​គោលដៅ​ទិញ​ទំនិញ​ឲ្យ​បាន​ច្បាស់លាស់ ទិញ​រួច​ត្រូវ​ប្រញាប់​មក​ផ្ទះ​ភ្លាម កុំ​និយាយ​លេង ឬ​គេ​សួរនាំ​អី​ថា​មិន​ដឹង ដើម្បី​ឆាប់​បាន​មក​ផ្ទះ។ នៅ​ពេល​ម៉ាក់​ខ្ញុំ​ទៅ​រៀង​យូរ​បន្តិច ខ្ញុំ​អន្ទះអន្ទែង​ចាំ​ផ្លូវ​ម្ដាយ​មក​ពី​ផ្សារ​ដូច​កាលពី​ខ្ញុំ​ដែរ។

ក្រៅ​ពី​បញ្ហា​កូន​យំ នៅ​មាន​បញ្ហា​មិន​ចេះ​បំបៅ​ដោះ​កូន​មួយ​ទៀត ដែល​ធ្វើឲ្យ​ខ្ញុំ​ឈឺក្បាល​មិន​ចាញ់​ខ្លាំង​ដូចគ្នា។ តាម​ពិត​ទៅ​ក៏​ចង់​ឲ្យ​កូន​បៅ​ទឹកដោះគោ​សុទ្ធ​ដែរ ព្រោះ​គិត​ថា ៣ ខែ​ក្រោយ​គង់តែ​ចូល​ធ្វើការ​វិញ​ដដែល ដូចនេះ​បៅ​ទឹកដោះគោ​សុទ្ធ​តាំងពី​កើត​ភ្លាម​ក៏​មិន​ទាស់​ខុស​អ្វី​ដែរ តែ​ដោយសារ​កូន​កើត​មក​សុខភាព​មិន​ល្អ ទើប​គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ទើប​ល្អ​ជាង ជួយ​ឲ្យ​កូន​ធំធាត់​លឿន និង​គ្មាន​ជំងឺ​ដទៃ​មក​បៀតបៀន។

ប៉ុន្តែ​ការ​គិត និង​ជាក់ស្ដែង​ខុស​គ្នា​ខ្លាំង​ណាស់​កូន​មិន​សូវ​ចេះ​បៅ​ដោះ ស្រប​ពេល​យើង​មិន​ចេះ​លើក​មក​បំបៅ​ដូចគ្នា។ ការ​បំបៅ​កូន​ដោយ​ផ្ទាល់​មិន​បាន​ត្រូវ​រក​ម៉ាស៊ីន​មក​ជួយ​បូម បង្ក​ការ​ឈឺ​ចាប់​ជាច្រើន​ទាំង​ក្បាល ដោះ ឆ្អឹង​ខ្នង ចុក​រោយ​ក។

មាន​ពេល​មួយ​នោះ​កូន​យំ​ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ក៏​បី​កូន​រត់​សំដៅ​ទៅ​ផ្ទះ​គ្រូពេទ្យ​ដែល​នៅ​ជិត​បំផុត ព្រោះ​ខ្លាច​កូន​ឈឺ​ពោះ ហើម​ពោះ ឬ​មាន​សត្វ​ល្អិត​ទិច ខាំ។ ក្រោយ​ពេល​ពេទ្យ​ពិនិត្យ​ចប់​ក៏​ងាក​មក​សើច ហើយ​ប្រាប់​ថា​កូន​ឃ្លាន​បៅ​គ្មាន​ឈឺ​អី​ទេ មិន​ក្ដៅ​ខ្លួន មិន​រាក មិន​ឈឺពោះ តែ​មកពី​ក្មេង​ឃ្លាន​ខ្លាំង​ពេក ពេល​ដាក់​ឲ្យ​បៅ​ខឹង​លែង​ចង់​បៅ។ ដូចនេះ​ត្រូវ​លួង​ឲ្យ​យូរ និង​បន្ត​ដាក់​ក្បាល​ដោះ​ចូល​មាត់​នៅពេល​ក្មេង​ហត់ នឹង​បៅ​ដោយ​ខ្លួនឯង​ហើយ គ្រាន់តែ​ពេល​ខ្លះ​បៅ​ទាំង​ខឹង​ស្រែក ឬ​យំ។ បន្ទាប់មក​ពេទ្យ​ក៏​ជួយ​បង្ហាត់​បង្រៀន​ពី​របៀប​បំបៅ និង​ការ​បូម​ទឹកដោះ​យក ហើយ​ណែនាំ​ឲ្យ​កំណត់​ម៉ោង​ឲ្យ​កូន​បៅ​ច្បាស់លាស់​យ៉ាង​យូរ​បំផុត ២ ម៉ោង​ម្ដង ឬ​ក្រោយ​ពី​នោម ជុះ​រួច​ក៏​ត្រូវ​លើក​មក​ដៅ​ថែម​ទៀត​ដែរ។

រឿង​ពិបាក​មួយ​ទៀត​សម្រាប់​ខ្ញុំ​ជា​ម្ដាយ​ថ្មោងថ្មី គឺ​ក្រោយ​កូន​ចាក់​វ៉ាក់សាំង​បង្ការ​នៅ​អាយុ ១ ខែ​កន្លះ កូន​ក្ដៅ​ខ្លួន​ឈឺ យំ ២ យប់ ៣ ថ្ងៃ ហើយ​ស្រប​ពេល​យើង​មិន​បាន​ត្រៀម​អ្វី គ្រាន់តែ​កូន​ក្ដៅ​ខ្លួន​រត់​ឆ្លេឆ្លា​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា ទើប​កូន​បាត់​ឈឺ​ចាប់។

នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​ស្ត្រី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​គេ ត្រូវ​រៀន​ស្វែងយល់​បន្ថែម​មុន​សម្រេច​ចិត្ត​យក​កូន កុំ​ឲ្យ​ពេល​មាន​កូន​ជួប​បញ្ហា​យើង​មិន​ដឹង​ដោះស្រាយ​តាម​ណា។ អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ដឹង​ពី​ទឹក​ចិត្ត​ម្ដាយ ក្រោយ​ខ្លួនឯង​មាន​តួនាទី​នោះ គឺ​ពេល​កូន​ឈឺ បើ​អាច​ជំនួស​បាន ព្រម​ទទួល​ជំនួស ឲ្យតែ​កូន​បាន​សុខ​កាយ​សប្បាយ​ចិត្ត គិត​ដល់​កូន​មុន​ជានិច្ច មាន​ចំណីអាហារ​គឺ​ទុក​ឲ្យ​កូន ហើយ​ខ្លួនឯង​សុខចិត្ត​អត់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ