១៤កុម្ភៈចង់បិទទូរស័ព្ទម្ង៉ៃ? សាក ១០ វិធីនេះអាចជួយពង្រឹងផ្លូវចិត្តអ្នកអត់គូបានយ៉ាងពូកែស័ក្ដិសិទ្ធិក្នុងថ្ងៃបុណ្យក្ដីស្រលាញ់

Valentine’s Day តែនៅម្នាក់ឯងធម្មតា… ចង់បុណ្យ Valentine’s Day ប៉ុន្មានឆ្នាំ ក៏ក្នុងចិត្តមានតែសំណួរសួរខ្លួនឯងថា៖ “តើពេលណាមានគូនឹងគេ?” មើល​ទៅ​ណា​ក៏​ឃើញ​មនុស្ស​កាន់​​ផ្កា កាន់ដៃគ្នាដើរ​​ញញឹមពព្រាយ អូស facebook, IG, tiktok ក៏ឃើញ​តែ​រូបថត​គូស្នេហ៍​គេគូៗ។ ហាក់ដូចជាពិភពលោកទាំងមូលនៅថ្ងៃទី ១៤ ខែកុម្ភៈសុទ្ធតែប្រែទៅជាពណ៌ផ្កាឈូកផ្អែមល្ហែម… ខុសប្លែកតែយើងហាក់ពោរពេញដោយភាពជូរចត់។

អ្នកដែលកំពុង​មាន​អារម្មណ៍​អន់​ចិត្ត គិតថាខ្លួនមិនល្អគ្រប់គ្រាន់សម្រាប់អ្នកណាមកស្រលាញ់ គិតថា​ការ​នៅ​លីវ​ជា​រឿង​មិន​ប្រក្រតី ឬ​បរាជ័យ​ក្នុង​ជីវិត AMS ចង់សុំឱ្យបញ្ឈប់គំនិតទាំងនោះ ហើយប្រាប់ខ្លួនឯងថា “តាមសម្រួល នេះ​គ្រាន់តែ១ ក្នុងចំណោម ៣៦៥ថ្ងៃប៉ុណ្ណោះ”។

វាជារឿងធម្មតាទេដែលអ្នកមានអារម្មណ៍ឯកាខ្លាំងនៅថ្ងៃនេះ ព្រោះ​បរិយាកាស​ជុំវិញ​ជំរុញ​ចិត្ត​ និង​ធ្វើ​ឱ្យ​អ្នក​ប្រាថ្នា​ចង់​បាន​អារម្មណ៍ទទួលបានការ​ស្រលាញ់។ ប៉ុន្តែសូមកុំភ្លេចថា ក្ដីស្រលាញ់ដែលល្អបំផុត និងយូរអង្វែងបំផុត គឺការចេះស្រលាញ់ខ្លួនឯង។ សម្រាប់អ្នកដែលនៅលីវ AMS សូមចូលរួមអបអរទិវាក្តីស្រឡាញ់ឆ្នាំនេះ ដោយប្រមូលផ្តុំនូវសកម្មភាព ១០ យ៉ាង សម្រាប់ពង្រឹងផ្លូវចិត្តអ្នកទាំងអស់គ្នា។ អ៊ីចឹងតោះទៅ​មើលទាំងអស់គ្នា​ថា​តើក្នុងថ្ងៃនេះ អ្នកអត់គូដូចយើងអាចធ្វើអ្វីខ្លះដើម្បីឱ្យខ្លួនឯសប្បាយចិត្តនៅថ្ងៃនេះ?

១. One Day Trip

ត្រឹមមួយថ្ងៃ ហេតុអីដើរលេងមិនបាន? អ្នកធ្វើការ​​ដែលនៅ​មាន​ថ្ងៃ​ឈប់​សម្រាក (annual leave) គួរសាកល្បងរៀបចំគម្រោងដំណើរកម្សាន្តតែម្នាក់ឯងលមើល មិនថាទៅខេត្តផ្សេងៗស្រូបខ្យល់អាកាសបរិសុទ្ធ សាក​ល្បង​ម្ហូបអាហារឆ្ងាញ់ៗ​ប្រចាំតំបន់ ឬទៅព្យាបាលបេះដូងនៅមាត់សមុទ្រ។ អត្ថប្រយោជន៍នៃការធ្វើដំណើរតែម្នាក់ឯងគឺ អ្នកអាចរៀបចំផែនការគ្រប់យ៉ាងដោយសេរីភាពពេញលេញ។ ជឿទៅ វានឹងក្លាយជាបទពិសោធន៍មួយក្នុងជីវិតដែលអ្នកនឹងមិនអាចបំភ្លេចបាន។

២. សាកល្បងរៀនអ្វីថ្មីៗ

បច្ចុប្បន្ននេះ មានសិក្ខាសាលាជំនួយផ្លូវចិត្ត និងវគ្គសិក្សាខ្លីៗគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលអ្នកអាចរកបាន មិនថាជាការសូន្យរូបសេរ៉ាមិច ការព្យាបាលដោយសិល្បៈ ការដុតនំ ការរៀបចំផ្កា ឬឆុងតែ កាហ្វេជាដើម។ ថាមិនត្រូវ ការដែលអាចទទួលបានបទពិសោធន៍ថ្មីៗ អាចជួយឱ្យអ្នករកឃើញជំនាញពិសេសដែលបង្កប់ក្នុងខ្លួនអ្នកក៏ថាបាន។

៣. លំហាត់ប្រាណជាក្រុម

ការមើលថែខ្លួនឯងគឺការស្រលាញ់ខ្លួនឯង។ ស្វែងរកឱកាសដើម្បីចូលរួមថ្នាក់ហាត់ប្រាណដែលស័ក្តិសមនឹងអ្នក។ ប្រសិនបើអ្នកចូលចិត្តសកម្មភាពខ្លាំង យើងសូមណែនាំឱ្យសាកល្បងថ្នាក់ HIIT, CrossFit ឬថ្នាក់ប្រដាល់ ឬបើសម្រាប់អ្នកចូលចិត្តបែបស្រាលៗអាចសាកល្បង ការរាំតាមចង្វាក់ភ្លេង ឬ Yoga ក៏អាចឱ្យអ្នកជាប់ចិត្ត និងបង្កើតមិត្តថ្មីបាន។

៤. A Good Spa Day

សម្រាប់​បុគ្គលិក​ការិយាល័យ​ដែល​បាន​អង្គុយ​តានតឹង​ពេញ​មួយ​ថ្ងៃ យើងសូមណែនាំឱ្យសាកល្បងកម្មវិធីម៉ាស្សាប្រេង ដើម្បីបន្ថយភាពតានតឹងសាច់ដុំ ជាពិសេសនៅតំបន់ស្មានិងកញ្ចឹងក ឬប្រសិនបើចង់ផ្តោតកញ្ចប់ពិសេស អាចជ្រើសរើសការខាត់ស្បែក ងូតទឹករ៉ែ ត្រាំទឹកដោះគោ និងម៉ាស្សាបន្ធូរអារម្មណ៍រហូតដល់គេងលក់ក៏បាន។

៥. Movie Night Dinner

ដូចដឹង​ហើយ​ថា​ភោជនីយដ្ឋាន​ភាគ​ច្រើន​មាន​ការ​មមាញឹក​ជា​ពិសេស​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់។ ប្រសិនបើ​​មិន​ចង់​ខ្ជះខ្ជាយ​ពេល​រង់ចាំ​​ទេ អ្នកអាចខ្ចប់​ទៅញ៉ាំផ្ទះ ឬ​កុម្ម៉ង់​អ្នកដឹកជញ្ជូន ហើយ​រីករាយ​ញ៉ាំ​អាហារ​ដែល​អ្នក​ចូលចិត្ត​ជាមួយ​នឹង​ភាពយន្ត ឬ​រឿងភាគ​ដែលត្រូវចិត្ត។ វា​នឹង​ធ្វើ​ឱ្យ​អ្នក​រីករាយរហូតដល់ភ្លេចអារម្មណ៍ឯកោនៅថ្ងៃនេះ​។

៦. Vision Board

បើ​នៅ​លីវ​មានន័យ​ថា​មាន​សេរីភាព សំណួរដែលត្រូវសួរនោះ​គឺ​តើ​អ្នក​មាន​សេរីភាព​ពេញ​លេញ​ហើយ​ឬ​នៅ​? សាកល្បងចំណាយពេលនៅស្ងៀមស្ងាត់ អង្គុយគិតអំពីគោលដៅរបស់អ្នក ថាតើអ្វីដែលអ្នកចង់ធ្វើ និងចង់ក្លាយជាអ្នកណានៅឆ្នាំនេះ។ បន្ទាប់មកបង្ហាញវាតាមរយៈ Vision Board ឬបណ្ដុំរូបភាពដែលឆ្លុះបញ្ចាំងពីសុបិន និងគោលដៅរបស់អ្នក ដែលអាចមានជារូបភាពនៃកន្លែងដែលអ្នកចង់ទៅលេង ទស្សនវិជ្ជាដែលអ្នកចូលចិត្ត ឬអ្វីផ្សេងទៀត ដែលអ្នកចង់មាននៅក្នុងជីវិត បន្ទាប់មកដាក់វានៅក្នុងបន្ទប់របស់អ្នកជាការរំលឹក។ បណ្ដុំរូបភាពទាំងនេះនឹងក្លាយជាការបំផុសគំនិតដ៏សំខាន់មួយទៀតសម្រាប់អ្នកដើម្បីអាចសម្រេចគោលដៅកាន់តែជោគជ័យ។

៧. សរសេរសំបុត្រទៅកាន់ខ្លួនឯងក្នុងអនាគត

តើអ្នកក្នុងវ័យនេះ ថ្ងៃនេះ និងនាទីនេះ ចង់ប្រាប់អ្វីខ្លះទៅកាន់ខ្លួនអ្នកក្នុងរយៈពេល ៥ ឆ្នាំ ឬ ១០ ឆ្នាំខាងមុខ? សាកល្បងសរសេរសំបុត្រទៅកាន់ខ្លួនឯងក្នុងពេលអនាគត ហើយចាក់សោទុកក្នុងថតតុមួយ រួចកំណត់ថ្ងៃដែលអ្នកចង់ត្រលប់មកអានវាម្តងទៀត។ នៅពេលនោះ អ្នកនឹងទទួលបានអារម្មណ៍ពិសេសមួយ ដែលអាចរំលឹកពីអារម្មណ៍របស់អ្នកក្នុងរយៈពេលមួយនៃជីវិត។

៨. Retail Therapy

ការស្រាវជ្រាវបានរកឃើញថាការដើរទិញអីវ៉ាន់អាចជួយបំបាត់អារម្មណ៍សោកសៅបាន ហើយក៏ជួយឱ្យខួរក្បាល និងរាងកាយមានអារម្មណ៍ល្អដោយសារសារធាតុ endorphins ត្រូវបានបញ្ចេញ ខណៈពេលដែលយើងកំពុងរីករាយនឹងការទិញទំនិញ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគួរតែទិញទំនិញដោយមានសតិ ផ្តល់រង្វាន់ដល់ខ្លួនអ្នកក្នុងកម្រិតសមរម្យ ព្រោះបើទិញច្រើនពេក ជំនួសឱ្យការសប្បាយចិត្ត អ្នកអាចនឹងបញ្ចប់ជាមួយភាពតានតឹងលើបំណុលក្នុងពេលអនាគតវិញ។

៩. Singles’ Night Out

Valentine’s Day មិនមែនមានតែសម្រាប់គូស្នេហ៍នោះទេ។ សាកល្បង​អញ្ជើញ​មិត្តភ័ក្តិ​នៅលីវ​មួយក្រុម​មក​អបអរ​នៅ​ភោជនីយដ្ឋាន​ដែលអ្នកចូលចិត្ត។ ក្រៅ​ពី​មិន​ឯកា វាក៏ជាឱកាសមួយដើម្បីធ្វើបច្ចុប្បន្នភាពជីវិត តាមរយៈការចែករំលែករឿងរ៉ាវសុភមង្គល និងទុក្ខសោករបស់អ្នកជាមួយមនុស្សដែលអ្នកមានអារម្មណ៍សុវត្ថិភាពជាមួយ។

១០. Social Detoxing

បើ​រូបភាព​ផ្អែមល្ហែម​លើ​បណ្តាញ​សង្គម​ធ្វើ​ឱ្យ​ខូចចិត្ត សូម​បិទ​វា​ចោល។ Social Detoxing គឺគារផ្អាកពីទូរស័ព្ទ និងបណ្ដាញសង្គមមួយរយៈដើម្បីយកពេល​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើនជាងមុន។ ពេលខ្លះការបានងើយមុខ ផ្តាច់ចេញពីពិភពអនឡាញមួយរយៈ អាចធ្វើឱ្យអ្នកឃើញពីតម្លៃនៃអ្វីជាច្រើន នៅជុំវិញខ្លួនតាមរបៀបដែលអ្នកមិនធ្លាប់គិតពីមុនមក។

ជាចុងក្រោយ… កុំភ្លេចថា ទិវានៃក្តីស្រឡាញ់គឺគ្រាន់តែជាពិធីបុណ្យមួយដែលមនុស្សបានបង្កើតឡើងមក អ្នកអាចមានអារម្មណ៍ឯកកោ អ្នកអាចមានអារម្មណ៍សោកសៅ ប៉ុន្តែសូមកុំឱ្យភាពឯកានោះធ្វើឱ្យតម្លៃខ្លួនឯងធ្លាក់ចុះ។ ស្រលាញ់ខ្លួនឯងឱ្យច្រើនៗ ហើយនៅថ្ងៃនិងពេលវេលាស័ក្ដិសម ស្នេហាល្អ និងស័ក្តិសមនឹងចូលមកក្នុងជីវិតអ្នក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម



Leave a Reply

Your email address will not be published.Required fields are marked *