ប្រវត្តិមិនធម្មតា! Meng Zi Yi មានសមត្ថភាពសម្ដែងខ្លាំង ស័ក្ដិសមទាំងរឿងសម័យ និងបុរាណ ជាពិសេសគឺរឿងទាំង ៤ ចំណងជើងនេះ

កាលពីដើមខែកុម្ភៈកន្លងទៅនេះ ប្រជាជនខ្មែរនិយមទស្សនាភាពយន្តចិនមិនតិចរូបទេ បានភ្ញាក់ផ្អើលនឹងវត្តមានរបស់តារាសម្ដែងចិនចំនួន ៣រូបគឺ Wang Hong Yi, Meng Zi Yi និង Kido Ma ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីថតរឿងថ្មីដែលមានចំណងជើងថា San Xian Mi Hui។

ទន្ទឹមគ្នានឹងភាពលេចធ្លោរបស់តារាស្រី​ Meng Zi Yi នៅក្នុងទឹកដីខេត្តសៀមរាបអង្គរ ថ្ងៃនេះ AMS សូមជីកកកាយពីជីវប្រវត្តិត្រួសៗ អមគ្នានឹងស្នាដៃសម្ដែងពិសេសៗពីតារាស្រីរូបនេះ ជូនដល់មិត្តអ្នកអាន។

Meng Zi Yi បានកើតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩៥ ឯក្រុង Changchun ខេត្ត Jilin ប្រទេសចិន។ ដោយមានគោលបំណងចង់ក្លាយជាតារាសម្ដែងតាំងតែពីតូច តារាស្រីវ័យ ២៩ឆ្នាំរូបនេះ បានចូលសិក្សាជំនាញផ្នែកសម្ដែង នៅ Beijing Film Academy និងបានបញ្ចប់ការសិក្សាតាំងតែពីឆ្នាំ ២០១៣។

មកដល់ឆ្នាំ ២០១៦Meng Zi Yi បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូង នៅក្នុងរឿង God of War Zhao Yun ឬ អធិរាជសង្គ្រាម ចាវ ជីឡុង។ នៅក្នុងភាពយន្តបុរាណដែលមានតួសម្ដែងចម្រុះជាតិសាសន៍ពីប្រទេសចិន តៃវ៉ាន់ និងកូរ៉េខាងត្បូងមួយនេះ Meng Zi Yi បានសម្ដែងជា Shi Yan ត្រូវជាមិត្តភក្ដិរបស់តួឯកស្រី Xiahou Qing Yi ដែលសម្ដែងដោយ Im Yoon-ah។

ក្រោយពីបានសម្ដែងនៅក្នុងរឿងភាគខាងលើនេះហើយ តារាស្រីសម្ដែងស្រីរូបនេះ បានក្លាយជាទីចាប់អារម្មណ៍របស់សាធារណជន ព្រមទាំងអ្នកដឹកនាំរឿងល្បីៗ រហូតទទួលបានការងារសម្ដែងជាតួឯកបន្តបន្ទាប់គ្នា។ តួយ៉ាង ភាពយន្តភាគទាំង ៤ខាងក្រោមនេះ៖  

១. Rebirth of Shopping Addict (2020)

ចាប់ផ្ដើមដោយរឿងភាគសម័យទំនើប Rebirth of Shopping Addict នៅក្នុងរឿងនេះ Meng Zi Yi បានសម្ដែងជាតួអង្គ Gao Yang ជាមួយគ្នានឹងលោក Sunny Wang ដែលសម្ដែងជាតួអង្គ Yan Li​។

Rebirth of Shopping Addict ជារឿងរ៉ាវរបស់ Gao Yang ដែលបានកើតក្នុងគ្រួសារត្រកូលអ្នកស្ដុកស្ដម្ភ និងមានទម្លាប់ចូលចិត្តដើរទិញទំនិញ។ ក៏ប៉ុន្តែថ្ងៃមួយ ជីវិតរបស់នាងក៏តម្រូវឱ្យមានការប្រែប្រួល ដោយហេតុថា​ឪពុក​របស់​នាង​បានក្ស័យ​ធន ហើយ​បាត់​ខ្លួន។ ពេលវេលាកាន់តែដើរទៅមុខ នាំឱ្យ Gao Yang បានទៅជួបនឹង Yan Li ដោយក្រោយមកបុរសម្នាក់នេះបានចាប់ផ្ដើមផ្ដល់ជំនួយទៅកាន់ Gao Yang រហូតប្រែក្លាយនាងពីមនុស្សដែលចេះតែដើរទិញទំនិញ ក្លាយជាមនុស្សម្នាក់ដែលអាចពឹងពាក់ខ្លួនឯងបាន មុននឹងអ្នកទាំងពីរសន្សឹមៗមានចិត្តឱ្យគ្នាទៅវិញទៅមក។

២. Legend of Two Sisters in the Chaos (2020)

Legend of Two Sisters in the Chaos គឺជារឿងភាគបុរាណបែបប្រវត្តិសាស្រ្តដែលផ្អែកទៅលើរឿងប្រលោមលោកល្បីឈ្មោះរបស់ចិន ដោយមានសាច់រឿងនិយាយពីបងប្អូនស្រីត្រកូល Fu គឺ Fu Yu Sheng (Meng Zi Yi) និង Fu Jin Sheng (Li Yi Tong)។

កើតឡើងនៅក្នុងរាជ្ជកាលចូវ​ គ្រួសារត្រកូល Fu បានក្លាយជាទីចាប់អារម្មណ៍ ដោយសារតែមានទំនាយមួយបានទាយថា កូនស្រីម្នាក់ពីគ្រួសារមួយនេះ នឹងក្លាយជាអធិរាជនៅក្នុងថ្ងៃអនាគត។ ទំនាយនេះហើយ​ដែលធ្វើឱ្យមនុស្សម្នាបានជឿថា ការសម្លាប់បងប្អូនស្រីមួយគូនេះ ប្រៀបបាននឹងការបំផ្លាញរាជបល្ល័ង្ក។ ទាំងនេះ បានធ្វើឱ្យ Fu Yu Sheng និង Fu Jin Sheng ដែលមាននិស្ស័យខុសគ្នាដូចមេឃ និងដី មករួមដៃគ្នាថែរក្សារាជ្ជកាលចូវ។

នៅក្នុងរឿងបុរាណមួយនេះ Meng Ziyi បានដើរជាតួឯកជាមួយនឹង Aarif Rahman ស្របពេលដែល Fu Jin Sheng ជាគូនឹង Wang Zhuo Cheng។

៣. Royal Rumours (2023)

Royal Rumours ជារឿងភាគបុរាណមួយទៀត ដែលបានសម្រិតសម្រាំងចេញពីប្រលោមលោករឿង The Times Spent in Pretense។ ដំណើររឿងទាំងមូល ចាប់ផ្ដើនៅពេលដែល Hua Liu Li (Meng Zi Yi) កូនស្រីរបស់មេទ័ពម្នាក់ ត្រូវបានបញ្ជូនទៅរស់នៅក្នុងរាជវាំង ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ក្រោយពីមានពាក្យចចាមអារ៉ាមលេចឮថា គ្រួសារនាងមិនស្មោះស្ម័គ្រនឹងព្រះរាជា។ ដើម្បីគេចចេញពីការចាប់អារម្មណ៍របស់អ្នកដទៃ Hua Liu Li បានសម្ដែងធ្វើជាមនុស្សទន់ខ្សោយម្នាក់ ក៏ប៉ុន្តែសកម្មភាពទាំងនេះហើយ ដែលបានទាក់ទាញក្រសែភ្នែករបស់ព្រះអង្គម្ចាស់ Ji Yuan Chao (Jeremy Tsui)។

៤. Blossom (2024)

Blossom ជាសាច់រឿងមនោសញ្ចេតនាបែបបុរាណមួយទៀតរបស់ Meng Zi Yi។ រឿងភាគពីប្រលោមលោកមួយនេះ បានផ្ដោតសាច់រឿងទៅលើតួអង្គ Dou Zhao (Meng Zi Yi) ដែលមានវាសនាអភ័ព្វត្រូវបាត់បង់ម្ដាយតាំងតែពីក្មេង ដែលត្រូវរស់នៅយ៉ាងលំបាកជាមួយនឹងម្ដាយចុង និងត្រូវប្ដីក្បត់ចិត្តទៀតនោះ នៅទីបំផុត នាងក៏សម្រេចចិត្តរត់ទៅរស់នៅឯស្រុកស្រែចំការតែម្នាក់ឯង។

ជោគវាសនានាំផ្លូវឱ្យមានជួបគ្នា នៅក្នុងរាត្រីដែលមានព្យុះភ្លៀងមួយ Dou Zhao បានជួបនឹង Song Mo (Li Yun Rui) កូនអភិជនម្នាក់ដែល បានបន្លំខ្លួនធ្វើជាអ្នកជួញដូរ។ ក៏ប៉ុន្តែក៏ជួបគ្នានៅគ្រានេះមិនមែនជារឿងធម្មតាឡើយ ដោយនេះជាដើមហេតុនៃរឿងរ៉ាវអភិនីហារដែលនឹកស្មានមិនដល់មួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *