​ធ្លាប់​សាង​កម្ម​អ្វី​ខ្លះ ទើប​ក្លាយ​ទៅ​ជា​ប្រេត​រស់​នៅ​យ៉ាង​វេទនា​បែប​នេះ?

ប្រេត ឬ​បុព្វបេតបុគ្គល គឺ​សំដៅ​ទៅ​ដល់​មនុស្ស​ដែល​បាន​ស្លាប់​ពី​លោក​នេះ​ទៅ​កាន់​លោក​ដទៃ ឬ​លោក​ខាង​នាយ ​ពពួក​ប្រេត​នេះ​តែងតែ​រស់​នៅ​ស៊ី​តែ​ភក់​ជ្រាំ ទ្រាំ​អត់ ទ្រាំ​ឃ្លាន មាន​រាងកាយ​អាក្រក់​ស្អុយ​គគ្រុក​ ព្រោះ​តែ​កាល​នៅ​ជាតិ​ជា​មនុស្ស​បុគ្គល​ទាំងនេះ​ធ្លាប់​បាន​សាង​នូវ​ផលកម្ម​យ៉ាង​ច្រើន​ទើប​ក្លាយ​ទៅ​ជា​ប្រេត និង​ត្រូវ​ទ្រាំ​រស់​នៅ​យ៉ាង​វេទនា​បែប​នេះ។

បើ​តាម​ទំនៀម​ពី​បុរាណ​និស្ស័យ​នៃ​ពពួក​បុព្វបេតបុគ្គល ឬ​ហៅ​ថា​ប្រេត​នេះ មាន​ច្រើន​ក្រុម មាន​តូច​មាន​ធំ មាន​ស្រី​មាន​ប្រុស មាន​ចម្រុះ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ​​ក្នុង​គម្ពីរ​សំយុត្តនិកាយ ​ដែល​ជា​គម្ពីរ​ក្នុង​ព្រះ​ត្រៃបិដកបាន​និទាន​ថា ប្រេតមាន​ ១២ ​ពួក​ដូច​ត​ទៅ៖

ពពួកទី ១. វន្តាសប្រេត

ពពួក​ប្រេត​នេះ មាន​មុខ​ក្រម៉ូវ ភ្នែក​គ្រលួង ដុះ​រោម​ស្រម៉ូវ មាន​ក្លិន​ស្អុយ ដៃ​ជើង​ក្រញែងក្រញង់​ ហើយ​រស់​នៅ​ចាំ​ស៊ី​តែ​កំហាក​មនុស្ស ឬ​សម្បោរ​​មនុស្ស។ កាល​ជាតិ​ជា​មនុស្ស​ពួក​នេះ មិន​បាន​ធ្វើ​បុណ្យ​ដោយ​ជ្រះ​ថ្លា និង​ធ្លាប់​ខាក​ស្ដោះ​ដាក់​អាហារ​អ្នក​មាន​សីល។

ពពួកទី ២. កុណបាសប្រេត

ពពួក​ប្រេត​នេះ​មាន​ពោះ​ធ្លាក់​ត្រយោក មាន​មុខ​មាត់​ច្រមុះ​ខ្លី​កំប៉ុក ភ្នែក​ធំ​ប៉ុន​ត្រឡោក​ និង​មាន​សក់​វែង​អូស​ដី រស់​នៅ​ស៊ី​តែ​ខ្ទុះ​ឈាម ភក់ជ្រាំ និង​សាក​សពស្អុយ​រលួយ។ ពពួក​នេះ​កាល​នៅ​ជា​មនុស្ស មិន​បាន​ធ្វើ​បុណ្យ ជា​មនុស្ស​ខិល​ខូច និង​ធ្លាប់​ប្រមាថ​មាក់ងាយ​ដល់​អ្នក​មាន​សីល (អ្នកបួស) និង​មិន​ចេះ​ក្រែង​រអា។

ពពួកទី ៣. គូថៈប្រេត

ពពួក​នេះ​មាន​ភ្នែក​វិញ​ទទឹង ច្រមុះ​ត្រង់​ភ្លឹង ក​ខ្លី​ដូច​ហ៊ីង ក្បាល​ធំ​ក្រមាង ដុះ​រោម​ជិត​ឈឹង និង​រស់​នៅ​ស៊ី​តែ​លា​មក។ កាល​ជាតិ​ជា​មនុស្ស ពពួក​នេះ​គឺ​ជា​ជន​ពាលា​អាវាសែ កោងកាច​អប្រិយ​ គំរាម​អ្នក​បួស​ឲ្យ​ខ្លាច​រអា។ មួយ​វិញ​ទៀត​ពួក​ប្រេត​ប្រភេទនេះ​ ធ្លាប់​ជា​មនុស្ស​ដែល​មិន​ចេះ​ធ្វើ​ទាន​ដល់​មាន​មាតា​បិតា ជីដូន​ជីតា ជាដើម។

ពពួកទី ៤. អគ្គិជលៈ

ពពួក​នេះ​ត្រូវ​ភ្លើង​ឆេះ​រោលរាល​រាងកាយ​វក់វី​គ្មាន​ទី​ស្រាក​ស្រាន្ត​ មាន​ស្បែក​ពង​ខ្ទុះដែល​រលាក​ដោយ​ភ្លើង ស្រែក​យំ​ក្ដៅ​ក្រហាយ​រាល់​ថ្ងៃ ហើយ​ស្រេក​ឃ្លាន​អាហារ​ឥត​ស្រាក​ស្រាន្ត។ កាល​ជាតិ​ជា​មនុស្ស​ពួក​នេះ ​ធ្លាប់​លេង​សើច​ជាមួយ​ព្រះសង្ឃ មិន​ចេះ​លំឱនកាយ​ និង​ចាត់​ទុក​ព្រះសង្ឃ​ជា​មនុស្ស​ឆោត​។

ពពួកទី ៥. សុចិមុខ

ប្រេត​នេះ​រង​ទុក្ខ ព្រោះ​កម្ម​តាក់​តែង មាន​ក្បាល​ធំ មាត់​តូច​ប៉ុន​ម្ជុល ​ហើយ​ត្រូវ​រស់​ស្រេក​ឃ្លាន​អាហារ ចាក់​ទឹក​មិន​ចូល ស៊ី​បាយ​ក៏​មិន​បាន រស់​នៅ​បាន​ដោយ​សារ​ផល​កម្ម។ កាល​ជាតិ​ជា​មនុស្ស​មាន​ទ្រព្យ​ច្រើន ប៉ុន្តែ​មិន​ធ្វើ​បុណ្យ មិន​ចែក​ទាន ជា​មនុស្ស​កំណាញ់​ស្វិត​ និង​មិន​ធ្វើ​បុណ្យ​ទាន​ដល់​មាតា​បិតា​ជា​ដើម។

ពពួកទី ៦. កណ្ហជិ

ពពួក​នេះ​មាន​ដៃ​ជើង​ធំ​ៗ ក​វែង ក្បាល​វែង ភ្នែក​ស្រលៀង ច្រមុះ​ខ្លី ​ហើយ​រស់​នៅ​ដោយ​ស្រេក​ទឹក តែ​បើ​ឃើញ​ស្រះ ត្រៀម​ចុះ​ទៅ​ផឹក ទឹក​នោះ​ក្លាយ​ទៅ​ភ្លើង​ ឃ្លាន​បាយ​ក្រហាយ​ពោះ​រាល់​ថ្ងៃ​រស់​នៅ​ដោយ​សារ​ផលកម្ម។ កាល​ជាតិ​ជា​មនុស្ស​ពួក​នេះ​ជា​មនុស្ស​ទុរជន​ ធ្លាប់​ដឹក​គោ​ក្របី​ចូល​វត្ត​ឲ្យ​ស៊ី​ដំណាំ​ព្រះសង្ឃ នៅ​ពេល​ព្រះ​សង្ឃ​ហាម​មិន​ស្ដាប់​បែរ​ជា​បំផ្លាញ​ទឹក​ស្រះ ​ដោយ​ឲ្យ​គោ​ជុះ​នោម​ដាក់​ទឹក​ថ្លា​ទៅ​វិញ។

ពពួកទី ៧. និជ្ឈា

ប្រេត​ពួក​នេះ​ត្រូវ​រង​ទុក្ខ​ឥត​ស្បើយ​ដោយ​សា​ផលកម្ម មាន​មាត់​ដុះ​កន្ទុយ មាត់​ស្អុយ​ រស់​នៅ​ឆ្ងាយ​ក្នុង​ព្រៃ​ជ្រៅ។ កាល​នៅជា​មនុស្ស​ធ្លាប់​ប្រព្រឹត្ត​តក់​ម៉ក់ ប្រមាថ ជេរ​ប្រទេច​ដល់​អ្នក​មាន​សីល ​និង​ធ្លាប់​មើល​ងាយ​ជន​ពិការ​ដោយ​ស្ដី​ឲ្យ​ជន​ពិការ​ខ្មាស​គេ។

ពពួកទី ៨. ប្រេតសព្វកា

មាន​ដំបៅ​សុះ​សាច់ ពង​រុយ​ពេញ​ខ្លួន មាន​រុយរោម​ដូច​សត្វ​ទម្រង់​។ ពួក​នេះ​ហែក​ប្រាណ​ខ្លួន​ឯង​ស៊ី​ជា​អាហារ គួរ​ឲ្យ​សង្វេគ។ កាល​ជាតិ​ជា​មនុស្ស ពួក​នេះ​មិន​ចេះ​ធ្វើ​បុណ្យ​ មាន​ចិត្ត​កាច​ឫស្សា វាយ​តប់​ឪពុកម្ដាយ ជីដូនជីតា ឬ​ញាតិកា​អ្នក​មាន​គុណ។

ពពួកទី ៩. បព្វង្កា

ពួក​នេះ​មាន​ដៃ​ជើង​ខ្លី​ៗ ខ្លួន​វែង​ច្រងក់​ខ្ពស់​ដូច​ភ្នំ ក្បាល​តូច​ ក​ខ្លី ​មាន​ភ្លើង​ឆេះ​ដូ​ច​ដុំ​ដែក​លើ​កាយ​ឥត​ស្រាក​ស្រាន្ត មិន​ចេះ​ស្លាប់​ព្រោះ​កម្ម។ កាល​ជាតិ​ជា​មនុស្ស​ពួក​នេះ​មាន​ចិត្ត​រឹង​ដូច​ដែក ​សាហាវ​ព្រៃ​ផ្សៃ កាប់​សម្លាប់​មនុស្ស​គ្មាន​រអា និង​ធ្លាប់​ដុត​ផ្ទះ ដុត​ព្រៃ​ជា​ដើម។

ពពួកទី ១០. អដតរៈ

ពពួកនេះមាន​ក្បាល​ច្រើន ពេល​ខ្លះ​ខ្លួន​ដូច​ពស់​ថ្លាន់ ជួន​ក្បាល​ជា​សត្វ​ឆ្មារ ជួន​ក្បាល​ជា​សត្វ​ដំរី ​រស់​នៅ​ដោយ​ស្រេក​ឃ្លាន​ជា​អនេក និង​ក្ដៅ​ក្រហាយ​ដោយ​ភ្លើង​ឆេះ​ជា​រៀង​រាល់​ថ្ងៃ។ កាល​ជាតិ​ជា​មនុស្ស​ពួក​នេះ មិន​បាន​ធ្វើ​បុណ្យ ប្រមាថ​អ្នក​មាន​គុណ ថា​ជា​ឆ្កែ​ឆ្មារ ដុត​ផ្ទះ​ដុត​សម្បែង​ និង​ជេរ​អ្នក​មាន​សីល។

ពពួកទី ១១. វេមានិកៈ

​វិមាន​ក​ប្រេត ប្រេត​មាន​វិមាន​នៅ ។ ប្រេត​ប្រភេទ​នេះ មាន​រូប​ធំ​ទ្រ​មឹង រាង​ធាត់​ក្រអាញ ដុះ​រោម​ជិត​ឈឹង ពោះ​ប៉ោង​ត្រង់ភ្លឹង​សម្បើម​អស្ចារ្យ ប៉ុន្តែ​សុខ ទុក្ខ​ស្ទើរ​គ្មាន ។ តាម​ធម្មតា​ដៃ​កាន់​អាវុធ ចិត្ត​កាច​ក្លៀវក្លា ប្រេត​នេះ គេ​ហៅថា យមរាជ ទៅ​កាប់​សត្វ​នរក​ឈាម​ប្រឡាក់​ព្រាច​ពី​ព្រឹក​ដល់​ល្ងាច អត់បាយ​អត់​ទឹក វាយ​សួរចម្លើយ កាត់ទោស​គ្រប់​នរក ត្រួតត្រា​លើ​គេ​ទាំងអស់ ។ ពេល​ដែល​សាយ​សុខ គឺ​ក្លាយ​ខ្លួន​ទៅជា​ទេវបុត្ត​កំលោះ​មាន​រូប​ល្អឥតខ្ចោះ នៅ​ក្នុង​ឋានសួគ៌ ស្រី​ទេពអប្សរ​ចោមរោម​សុំ​ស្នេហ៍ ដល់ពេល​សោយទុក្ខ​កើតជា​ប្រេត​ចង្រៃ​រង​ទុក្ខវេទនា​ទាំង​យប់​ទាំង​ថ្ងៃ ប្រេត​នេះ​កាលពី​ជាតិ​មុន​ជា​មនុស្ស​ស៊យ​ប្រព្រឹត្តិ​លីលា​បាន​ធ្វើ​ទាន​ខ្លះ ធ្វើតាម​ទម្លាប់​គឺ​បុណ្យ​ក៏​ធ្វើ បាប​ក៏​ធ្វើ ក្នុង​ន័យ​ប្រមាថ​ដូចនេះ​ហើយ​ទើប​ផលកម្ម សង​ទាំងពីរ​បែបនេះ​។​

ពពួកទី ១២. មហិ​ទ្ធិ​ក​ប្រេត​

ប្រេត​ប្រភេទ​នេះ រូប​ល្អ​ពេញទី​ជា​ស្ដេច​នៃ​ប្រេត អ្នកមាន​ឫទ្ធិ​ល្អ​ឥតមាន​ពីរ​ស្មើ​រូប​ទេពតា​មាន​គ្រឿង​ស្លៀកពាក់ ស្រស់​ស្អាត​ពេក​ក្រៃ ទាស់​តែ​ស្រេកឃ្លាន​អាហារ អ្វីៗ​ត្រេកអរ​លើសលន់ ខំ​ស្ទុះ​ទៅ​ចាប់​ភ្លើង​ឆេះ​ពេក​ពន់ បើចាប់​កើប​ស្រវា​បាន​ដាក់​ក្នុង​មាត់​លេប​ទៅ​កាលណា​ស្រាប់តែ​ក្លាយ​ជា​ដុំ​ដែក ក្រហមច្រាល​ឆ្អៅ​ឆេះ​ឆាប​ក្នុង​មាត់​ស្រេកឃ្លាន​ណាស់ ព្រោះ​មានកម្ម​ច្រើន ក្លិនស្អុយ​អស្ចារ្យ ល្អ​តែ​រូប​កាយ ។ ប្រេត​នេះ​កាលពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមាថ​សុះសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែ​បាយ ប្រព្រឹត្ត​អាក្រក់ ធ្វើ​មិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់​លាភ​មិន​ប្រតិបត្តិ​តាម​វិន័យ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន