អ្នកគាំទ្រ Harry Styles ស្រែកអត់ប្រាក់បង់ឈ្នួលផ្ទះក្រោយទិញសំបុត្រប្រគំតន្ដ្រីថ្លៃពេក

ថ្មីៗនេះ អ្នកគាំទ្ររបស់តារាចម្រៀងល្បី Harry Styles បានបញ្ចេញមតិមិនពេញចិត្ត និងខឹងសម្បារខ្លាំងក្រោយរូបនាង និងមិត្តភក្ដិទិញសំបុត្រមើលការប្រគំតន្ដ្រីរបស់លោកក្នុងតម្លៃថ្លៃខ្លាំងខុសពីតម្លៃដែលផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម។ នេះបើយោងតាមប្រភពព័ត៌មាន Dailymail។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា តារាប្រុសវ័យ ២៧ ឆ្នាំរូបនេះនឹងមានការប្រគំតន្ដ្រីទេសចរណ៍ធំមួយនៅឯទីក្រុងឡុងដ៍ នៅដើមឆ្នាំ ២០២៣ និងបានដាក់លក់សំបុត្រនៅលើអ៊ីនធើណេត។ ជាមួយគ្នាដែរ គ្រាន់តែដាក់លក់ភ្លាមៗ មានមនុស្សប្រមាណជា ២៨០០០ នាក់រងចាំទិញ និងបានលក់ដាច់អស់ភ្លាមនៅថ្ងៃដដែលតែម្ដង ខណៈអ្នកខ្លះក៏ទិញបាន អ្នកខ្លះក៏ទិញមិនបាន។

ក្នុងចំណោមអ្នកទិញទាំងនោះស្រាប់មានអ្នកគាំទ្រម្នាក់បានចេញមុខមករិះគន់ និងលើកឡើងថាក្រុមការងាររបស់តារាប្រុស Harry Style ដោយលក់សំបុត្រថ្លៃខ្លាំងខុសពីពេលផ្សព្វផ្សាយ។ បើតាមការលើកឡើងរបស់អ្នកគាំទ្របានឱ្យដឹងថា សំបុត្រនោះបានប្រកាសលក់ក្នុងតម្លៃប្រមាណ ១៨០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយសំបុត្រ ប៉ុន្ដែជាក់ស្ដែងពេលទិញគឺមានតម្លៃជិត ៤០០ ដុល្លារឯណោះ។

ជាមួយនេះដែរ រូបនាង និងមិត្តភក្ដិខ្លួនត្រូវចំណាយជិត ៨០០ ដុល្លារអាមេរិកសម្រាប់សំបុត្រចូលមើលការប្រគំតន្ដ្រី។ ដោយសារតែសំបុត្រនេះ រូបនាងត្រូវអស់ប្រាក់សម្រាប់ទិញអាហារ និងបង់ថ្លៃផ្ទះព្រមទាំងចំណាយលើរបស់នានាប្រចាំខែ។

នាងបានបន្ដថា ប្រសិនបើដឹងសំបុត្រមានតម្លៃថ្លៃខ្លាំងដូច្នេះរូបនាងនឹងមិនទិញជាដាច់ខាត។ រូបនាងជ្រុលខកខ្លួនព្រោះមិនបានគិតច្រើនក៏ចុចទិញតែម្ដង ខ្លាចគេទិញអស់ព្រមទាំងខ្លាចគាំងវេបសាយផងទើបមិនដឹងថាសំបុត្រឡើងថ្លៃ និងប្រែប្រួលតម្លៃ។

ទន្ទឹមនេះដែរ មិនមែនមានតែរូបនាងឡើយ ក៏មានអ្នកគាំទ្រជាច្រើនលើកឡើងថាវាមានតម្លៃថ្លៃជ្រុលដែរ និងខុសច្បាប់ទៀតផង ព្រោះសុខៗតម្លៃប្រែប្រួលមិនបានផ្ដល់ដំណឹងជាមុន។   ស្របពេលជាមួយគ្នាក៏មានមហាជនជាច្រើនលើកឡើងថា សំបុត្រចូលទស្សនាការប្រគំតន្ដ្រីរបស់ Harry Styles គឺថ្លៃពេកមិនសមនឹងតម្លៃនោះទេ។ ប៉ុន្ដែក៏មានមនុស្សមួយចំនួនលើកឡើងវាជាការធ្វេសប្រហែសរបស់នាងដូចគ្នាដែលមិនបានត្រួតពិនិត្យឱ្យបានច្បាស់លាស់មុនទិញ អ៊ីចឹងកុំបន្ទោសអ្នកដទៃ លើកក្រោយមុនទិញអ្វីត្រូវពិនិត្យសិនទើបមិនមានបញ្ហា។

គួរបញ្ជាក់ថា ការកើនឡើងតម្លៃនេះត្រូវបានគេលើកឡើងថាគឺបណ្តាលមកពីប្រព័ន្ធកំណត់តម្លៃទៅតាមទីតាំង កន្លែងថ្លៃសំបុត្រក៏ថ្លៃទៅតាមហ្នឹង និងជាក់ស្ដែងភាពល្បីល្បាញរបស់តារាប្រុសរូបនេះកាន់តែល្បីក្រោយឈ្នះពានរង្វាន់ Grammy ជាហេតុធ្វើឱ្យគ្រប់គ្នាមិនសូវជាសប្បាយចិត្តប៉ុន្មានទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ