ការ​ពិត និង​ការ​ស្រមើស្រមៃ

ការ​គិត និង​តប់ប្រមល់​អំពី​រឿង​ដែល​កំពុង​តែ​នឹង​ជិត​កើត​ឡើង​គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស​។ មនុស្ស​គ្រប់​រូប​តែង​តែ​គិត​ច្រើន តែ​ភាគ​ច្រើន​មនុស្ស​តែង​គិត​ច្រើន​លើស​ហួស​ពី​ការ​ពិត។

សាក​គិត​បន្តិច​ពី​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ការងារ​ថ្មី ផ្លាស់​ទៅ​សាលា​ថ្មី សាក​លេង​កីឡា​ថ្មី ជួប​មនុស្ស​ថ្មី​ជា​ដើម។ល។ ពេល​នោះ​ខួរក្បាល​របស់​អ្នក​គិត​នោះ​គិត រាប់ពាន់​រឿង​រត់​ពេញ​ខួរក្បាល​របស់​ខ្លួន ចុះ​បើ​វា​យ៉ាង​នេះ ចុះ​បើ​វា​យ៉ាង​នោះ តែ​ពេល​ដែល​ទៅ​ដល់​កន្លែង​នោះ ឬ​បាន​ធ្វើ​វា​ហើយ​ ភាគច្រើន​មិន​អាក្រក់​ដូច​អ្វី​ដែល​អ្នក​គិត​ពេក​នោះ​ទេ។

ការ​បារម្ភ និង​គិត​អំពី​រឿង​ដែល​អាច​នឹង​កើត​ឡើង​គឺ​ជា​រឿង​ធម្មជាតិ។ វា​ជា​របៀប​ដែល​ខួរក្បាល​របស់​អ្នក​ត្រៀម​ខ្លួន​សម្រាប់​រឿង​ដែល​អាច​កើត​ឡើង​ ហើយ​វា​ភ្ជាប់​ទៅ​នឹង​ប្រតិកម្ម​រាង​កាយ​ដែល​ថា​ គួរ​ធ្វើ​វា​ ឬ​រត់គេច។

ស្ថិត​ក្នុង​កាលៈទេសៈ​បែប​នេះ ខួរក្បាល​របស់​អ្នក​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ខ្លាំង​ ហើយ​គិត​ច្រើន​ជ្រុល​លើស​ពី​អ្វី​ដែល​ជា​ការ​ពិត រហូត​ដល់​អ្នក​មិន​ហ៊ាន​ធ្វើ មិន​ហ៊ាន​សាកល្បង និង​ភ័យខ្លាច។ អ្នក​គួរ​ហ្វឹកហាត់​ខ្លួន​ឯង​ ឲ្យ​ចេះ​បញ្ឈប់​ការ​គិត​ទាំង​នោះ​ដែល​វា​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ ពាក្យ​ស្លោក​មួយ​ឃ្លា​របស់​ Seneca និយាយ​ថា​”មនុស្ស​យើង​ឈឺ​ចាប់​នៅ​ក្នុង​ការ​ស្រមើស្រមៃ​ជាជាង​ក្នុង​ការ​ពិត​” ដែល​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ និង​ការ​ស្រមើស្រមៃ។ ខួរ​ក្បាល​របស់​មនុស្ស​ជា​វត្ថុ​អស្ចារ្យ​បំផុត និង​មាន​ឥទ្ធិពល​បំផុត​ តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​រឿង​កាន់​តែ​ពិបាក​ពេល​ខ្លះ។

ការ​បារម្ភ​ និង​គិត​ពី​រឿង​ដែល​បម្រុង​នឹង​កើត​ឡើង​គឺ​ជា​រឿង​ល្អ តែ​ការ​គិត​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​កាន់​រឿង​ទាំង​នោះ​ក្នុង​រូបភាព ស្មុគស្មាញ កាន់​តែ​ពិបាក និង​ពិបាក​ដោះ​ស្រាយ​ ឬ​ពេល​ខ្លះ​ដល់​ថ្នាក់​ខ្លាច មិន​ហ៊ាន​ធ្វើ និង​រត់​គេច​ពី​វា​ទៀត​ផង​ ដែល​ផ្ទុយ​ពី​ការ​ពិត​ដែល​គ្រាន់​ជា​រឿង​តូច​មួយ​ប៉ុណ្ណោះ។ សូម​កុំ​ឲ្យ​ការ​ស្រមើស្រមៃ​ក្នុង​ខួរក្បាល​របស់​ខ្លួន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ ឬ​មាន​វិប្បដិសារី​។

យ៉ាង​ណា​ប្រសិន​បើ​អ្នក​មិន​អាច​បញ្ឈប់​ការ​គិត​ច្រើន​ ផ្ដេសផ្ដាស​របស់​ខ្លួន​បាន​ អ្នក​អាច​ ដក​ដង្ហើម​វែងៗ ដើរ​ក្នុង​កន្លែង​ធម្មជាតិ ដើរ​ដោយ​ជើង​ទទេ ចលនា​រាង​កាយ ច្រៀង ឬ​បិទ​ទូរស័ព្ទ​របស់​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ