កៀកថ្ងៃចូលឆ្នាំចិន មកដឹងពីអត្ថន័យពិធីបើកភ្នែកម៉ុងសាយត្រៀមលើករាសី

កៀកថ្ងៃបុណ្យចូលឆ្នាំចិនចូលមកដល់ សមាគមកត្តញ្ញូ បានរៀបចំពិធីបើកភ្នែកម៉ុងសាយ ដើម្បីត្រៀមលើកសេរីសួស្ដីឆ្នាំថ្មីជូនដល់បងប្អូនសែស្រឡាយចិន នៅកាលពីព្រឹកថ្ងៃទី ២៥ ខែមករា នៅសមាគមកត្តញ្ញូ ដែលមានទីតាំងនៅខាងក្រោយវត្តកំសាន្ដ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ ជាទីកន្លែងសម្រាប់បង្ហាត់អ្នកចង់ចេះឡក និងពីក្បួននៃការសម្ដែងម៉ុងសាយឲ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាត។

ក្នុងនោះមានយុវជនជាច្រើនរូប បានពាក់អាវម៉ុងសាយ ដៃកាន់ដោយសម្ភារៈម៉ុងសាយទៅតាមជំនាញរបស់ពួកគេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋឱ្យសម្លឹងមើលមិនដាក់ភ្នែកគ្រប់ៗគ្នា។

លោក សូវ ប៊ុនទ្រី ប្រធានសមាគមកកត្តញ្ញូ បានឲ្យដឹងថា ការឡកម៉ុងសាយ ជាទំនៀមទំលាប់បងប្អូនដែលមានសែស្រឡាយចិន ហៅឲ្យឡកកម្មវិធីចូលឆ្នាំថ្មី ដើម្បីលើករាសី និង ដេញឧបទ្រពចង្រៃចេញ ញាំងកម្មវិធីឲ្យរីក​រាយ​សប្បាយ និងជួយឲ្យមានរាសីខ្ពស់ ដែលគេនិយមហៅទៅកម្មវិធីសម្ពោធហាង ផ្ទះ ខុនដូ និងពិធីផ្សេងៗទៀត។ ពោល គឺការ​សម្ដែងអាស្រ័យទៅលើម្ចាស់កម្មវិធី តម្រូវអាចលេងលើដី និងឡើងបង្គោលជាដើម ។ លោកថា ប្រពៃណីមួយនេះគឺជាទំនៀទំលាប់របស់ជនជាតិចិនទេ តែការសម្ដែងម៉ុងសាយ គឺជាសិល្បៈមួយដើម្បីសេរីសួស្ដី និងលើករាសីឆ្នាំថ្មី។

តួយ៉ាង សម្រាប់ពិធីបើកភ្នែកម៉ុងសាយដែលបានរៀបចំឡើងនេះ គឺជាការត្រៀមចេញសម្ដែងតាមបណ្ដាកម្មវិធីមួយចំនួននាឱកាសចូលឆ្នាំចិន ដែលនឹងមកដល់នៅថ្ងៃទី៩ ដល់ ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ​។ ​កូនសិស្សសមាគមកត្តញ្ញូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្ដែងអបអរពិធីនោះទៅតាមទំនៀមទំលាប់ប្រជាជនចិន ឬអ្នកជាប់សាច់ញាតិដែលជឿជាក់ថាការជួលក្រុមម៉ុងសាយទៅឡក គឺដើម្បីសេរីសួស្ដី និងលាភជ័យដល់ក្រុមគ្រួសារពួកគេ។

លោក ចំរើន តារា ប្រធានក្រុមសមាគមម៉ុងសាយនាគកត្តញ្ញូ បានឲ្យដឹងថា លោកបានហ្វឹកហាក់ក្បាច់ឡកម៉ុងសាយជាច្រើនឆ្នាំទើប​ក្លាយទៅជាអ្នកនាំមុខគេក្នុងការសម្ដែង​របស់សមាគមមួយនេះ។ ពិធីបើកភ្នែកម៉ុងសាយនេះដែល ជាទម្លាប់ត្រូវធ្វើឲ្យបានកន្លះខែមុនពិធីបុណ្យចូលឆ្នាំចិនចូលមកដល់។ ចំពោះការសម្ដែងមានដូចជា សម្ដែងនាគម៉ុងសាយ ,ឡើងដែក ៥ និងឡើងបង្គោលជាដើម។ ដើម្បីសម្ដែងឲ្យបានល្អ លោកនិងសមាជិកក្នុងក្រុម បានហ្វឹកហាត់តាំងពីខែមីនា ឆ្នាំ​មុន​មកម្ល៉េះ ពោលគឺ រយៈពេល ១០ ខែមកហើយ។ 

តារា បន្តថា លោកធ្លាប់បានចេញសម្ដែងម៉ុងសាយតាមពិធីជាច្រើនមកហើយ ដូចជា ការសម្ពោធក្រុមហ៊ុន ពិធីឡើងផ្ទះ ជាដើម ព្រោះការលោតម៉ុងសាយ ប្រជាជនមានជំនឿថា ជាការនាំលាភសំណាងចូលផ្ទះ ដេញឧបទ្រុបចង្រៃចេញឲ្យអស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ