KWAN ft វណ្ណដា បទ «មេឃបើកថ្ងៃ» ប៉ារ៉ូមួយឃ្លាៗមុតស្រួច ស្តាប់ហើយព្រឺរោម!

ម្ចាស់បទ «នឹក» KWAN កំពុងត្រៀមទម្លាក់អាល់ប៊ុមចម្រៀងឈ្មោះថា «SONMALAI» នៅល្ងាចថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ ដែលក្នុងអាល់ប៊ុកថ្មីសន្លាងនេះមានចម្រៀងសរុប​ ១០ បទ។ គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ១ ក្នុងចំណោម ១០ បទនោះ ក៏មានបទដែល KWAN ft វណ្ណដា ផងដែរ ចំណងជើងថា «មេឃបើកថ្ងៃ» ត្រៀមទម្លាក់ Official Visualizer លើទីផ្សារនៅល្ងាចថ្ងៃនេះតែម្តង។

មុនទម្លាក់ Official Visualizer ជាផ្លូវការ តារាចម្រៀង KWAN បានទម្លាក់ audio បទ «មេឃបើកថ្ងៃ» លើឆានែល YouTube ផ្ទាល់ខ្លួនឱ្យប្រិយមិត្ត និងហ្វេន​ៗបានស្តាប់កម្សាន្ត។ ពិតជាមិនធម្មតាមែន គ្រាន់តែ audio ប៉ុណ្ណោះ បទ «មេឃបើកថ្ងៃ» មានអ្នកចុចចូលទស្សនាជាង 70K បាត់ទៅហើយ (តួលេខនេះគិតត្រឹមម៉ោង ២ រសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤)។ 

ហ្វេនៗនាំគ្នាស្រែក វ៉ាវ ពេលបានឮសាច់ភ្លេង ប៉ារ៉ូពី​​មួយ​ឃ្លា​ទៅ​មួយ​ឃ្លា​មាន​សាច់រឿង​ភ្ជាប់​គ្នា​មិន​ដាច់ ពិសេស​សំឡេង KWAN និង វណ្ណដា ក្នុងបទ «មេឃបើកថ្ងៃ» តែម្ដង។ គ្រប់គ្នាលើកសរសើរថា KWAN ពិតជាអស្ចារ្យណាស់ ហើយរឹតតែអស្ចារ្យជាងនេះគឺការច្រៀង ft ជាមួយកំពូល rapper វណ្ណដា ធ្វើឱ្យបទនេះរឹតតែមានរសជាតិ ឆ្ងាញ់​ ផ្អែម មុត ហើយបើប៉ារ៉ូវិញ ស្តាប់ទៅ​ស្រួចទម្លុះបេះដូងរបស់ហ្វេនតែម្តង។ គ្រាន់តែបានស្តាប់ audio បទ «មេឃបើកថ្ងៃ» ហ្វេនៗទទូចចង់ឃើញ Official Visualizer ភ្លាមៗតែម្តង។

ហ្វេន​ចាត់​ទុក​​តារា​ប្រុស​វ័យ ២៧ ឆ្នាំ និង KWAN គឺជា​ធនធាន​មនុស្ស​ដ៏​កម្រ ហើយ​បើ​មាន​ការ​ សហការ​លើក​ក្រោយ​ៗ​ទៀត​កាន់តែ​ល្អ។ អ្នក​គាំទ្រ​ខ្លះ​ក៏​បាន​សរសើរ KWAN មាន​សំឡេង​ផ្អែម​ច្រៀង​មាន​ចុង​ចួន​ទាំង​ខ្មែរ និង​អង់គ្លេស មក​ប៉ះ វណ្ណដា កំពូល​អ្នក​លេង Lyric រ៉េប​ច្បាស់​ៗ មាន​អត្ថន័យ​គ្រប់​ឃ្លា ពិតជា​រឿង​ដ៏​អស្ចារ្យ​ណាស់។

សូមជម្រាបថា នេះជាលើកដំបូងបង្អស់ ដែលតារារ៉េបវ័យក្មេងកំពុងល្បីល្បាញនៅកម្ពុជា វណ្ណដា ចាប់ដៃផលិតបទចម្រៀងជាមួយ KWAN។ ក្រៅពីបទ ft ជាមួយ វណ្ណដា KWAN មានបទចម្រៀងទោលជាច្រើនបទ រួមទាំងបទដែល ft ជាមួយតារារ៉េបផ្សេងទៀត ដូចជា Vito , All3rgy ជាដើម៕ 

ទស្សនាបទ audio បទ «មេឃបើកថ្ងៃ» ខាងក្រោមនេះ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ