មិនសូវចេះមាត់មែន តែ ៩ យ៉ាងនេះគឺជាចំណុចពិសេសដែលមនុស្ស introvert ប៉ុណ្ណោះទើបមាន

មនុស្ស​ស្ងប់ស្ងាត់ ឬ​ Introvert ភាគ​ច្រើន​គេ​ជា​មនុស្ស​ដែល​មាន​ភាព​ឯកជន​ខ្ពស់ មិន​សូវ​បើក​ចំហ​ពី​អារម្មណ៍​របស់​ខ្លួន មិន​សូវ​និយាយ​រួសរាយ​រាក់ទាក់ ប៉ុន្តែ​បើ​សង្កេត​ឲ្យ​បាន​ដិតដល់​ពួក​គេ​ក៏​មាន​ចំណុច​ពិសេស​ៗ​ជា​ច្រើន​ផង​ដែរ។ ខាងក្រោមនេះ AMS នឹង​នាំ​ទាំង​អស់​មក​ស្វែង​យល់​ពី​ចំណុច​ពិសេស​៩​យ៉ាង​ដែល​មាន​តែ​មនុស្ស​ស្ងប់ស្ងាត់​ប៉ុណ្ណោះ​ដែល​មាន៖

១.​ អាច​ពឹងពាក់​ខ្លួន​ឯង​បាន​គ្រប់​ពេល​វេលា​៖ គេ​មិន​ចូលចិត្ត​ពឹង​អ្នក​ដទៃ​ប៉ុន្មាន​ទេ​ ព្រោះ​ពួក​គេ​គិត​ថា​វា​ជា​រឿង​រំខាន​ទៅ​វិញ​ទេ​ដែល​ត្រូវ​ឱ្យ​អ្នក​ដទៃ​មក​ជួយ​រឿង​របស់​ខ្លួន​ឯង​។​ ភាព​ឯករាជ្យ​នេះ​ហើយ​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ភាព​រឹងមាំ​ អាច​ចាត់​ការ​បញ្ហា​ជីវិត​បាន​ដោយ​ខ្លួន​ឯង​។

.​ ជា​មនុស្ស​រៀន​ពូកែ​៖ គេ​ជឿ​ថា​ការ​សិក្សា​គឺ​ជា​ថាមពល​ដ៏​អស្ចារ្យ​ ដូច្នេះ​ហើយ​មនុស្ស​ស្ងប់ស្ងាត់​តែង​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​ចង់​រៀន​ពី​អ្វី​ថ្មី​ៗ​ដើម្បី​ដឹង​ពី​សមត្ថភាព​របស់​ខ្លួន​បាន​កាន់​តែ​ច្បាស់​ ហើយ​នឹង​ក្លាយ​ជា​អ្នក​ជំនាញ​ទៅ​លើ​មុខ​វិជ្ជា​ដែល​ពួក​គេ​ពេញ​ចិត្ត​នោះ។

.​ ងាយ​ស្រួល​យក​ចិត្ត​៖ ពួក​គេ​មិន​ទាមទារ​អ្វី​ច្រើន​ទេ​ ម្យ៉ាង​វិញ​ទៀត​ គេ​ចូលចិត្ត​នៅ​ផ្ទះ​ អាន​សៀវភៅ​ច្រើន​ជាង​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​មាន​មនុស្ស​ច្រើន​អ៊ូអរ​។​ ហេតុ​នេះ​ទើប​គេ​អាច​សន្សំ​ប្រាក់​ និង​មាន​ពេល​សម្រាក​យ៉ាង​គ្រប់គ្រាន់​បន្ទាប់​ពី​ធ្វើ​ការងារ​ហត់នឿយ​ជា​ច្រើន​មក។

.​ ការ​ពិត​ជា​មនុស្ស​ពូកែ​និយាយ​៖ ប្រសិន​អាច​នាំ​គេ​បើក​មាត់​បាន​ហើយ​នោះ​ គេ​មិន​ខ្វះ​រឿង​និយាយ​ឡើយ​ ហើយ​ក៏​មិន​ចូលចិត្ត​និយាយ​រឿង​សាច់​ការ​អ្វី​ពេក​ដែរ​ តែ​មិន​មែន​មាន​ន័យ​ថា​គេ​មិន​ចូលចិត្ត​ចូល​ក្នុង​សង្គម​នោះ​ទេ​។

.​ ជា​អ្នក​ស្តាប់​ដ៏​ល្អ​៖ ពួក​គេមិន​សូវ​និយាយ​ស្ដី​ក៏ពិត​មែន ប៉ុន្តែ​ក្នុងទំនាក់ទំនង​ពួក​គេ​​ចូលចិត្ត​ស្តាប់​មុន​នឹង​និយាយ​ មាន​ការ​សង្កេត​ខ្ពស់​ហើយ​លាក់​ទុក​ក្នុង​ចិត្ត​។​ គេ​មាន​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​មុន​នឹង​ចូល​ក្នុង​វង់​សន្ទនា​នោះ​ ដើម្បី​បង្កើន​ភាព​ជឿជាក់​ក្នុង​ការ​ជជែក។

.​ អាច​ទុក​ចិត្ត​បាន​៖ ពួក​គេ​ពូកែ​រក្សា​រឿង​សម្ងាត់​ណាស់​ព្រោះ​ពួក​គេ​ជឿ​ថា​ ការ​ជឿ​នរណា​ម្នាក់​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​។​ ដូច្នេះ​ទើប​គេ​មិន​ងាយ​ប្រាប់​រឿង​របស់​អ្នក​ទៅ​នរណា​ម្នាក់​ទេ​ នេះ​ហើយ​ជា​ហេតុ​ផល​បង្ហាញ​មនុស្ស​ដែល​មាន​ភាព​ផ្ទាល់​ខ្លួន​ខ្ពស់​គឺ​ជា​មិត្ត​ដែល​ល្អ​បំផុត។

.​ ឆាប់យល់​ពី​អារម្មណ៍​ខ្លួន​ឯង​៖ នេះ​ជា​ចំណុច​ខ្លាំង​មួយ​ទៀត​របស់​មនុស្ស​មិន​សូវ​និយាយ​ស្ដី ដោយ​ពួក​គេ​ជា​ចៅហ្វាយ​នាយ​អារម្មណ៍​ខ្លួន​ឯង​ ចាំ​វិភាគ​ គិត​សា​ឡើង​វិញ​ ធ្វើ​ឱ្យ​ពួក​គេ​យល់​អ្វី​ៗ​គ្រប់​យ៉ាង​បាន​ត្រឹម​ត្រូវ​ និង​អាច​កម្ចាត់ទស្សនៈ​មិន​ល្អ​ចេញ​ពី​ខ្លួន​បាន​យ៉ាង​អស្ចារ្យ។

.​ ពូកែ​សង្កេត​៖ អាច​តាម​ទាន់​រាល់​ការ​ការ​ផ្លាស់ប្តូរ​បាន​យ៉ាង​រហ័ស​ អាច​និយាយ​បាន​ថា​គេ​ជា​មនុស្ស​ដែល​អាច​សង្កេត​ឃើញ​ម៉ូដ​សក់​របស់​អ្នក​ច្រើន​ដង​ជាង​គេ​បង្អស់​ ធ្វើ​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​ពេញ​ចិត្ត​នឹង​ការ​ពូកែ​សង្កេត​របស់​ពួក​គេ​នឹង​ហើយ​។

៩.​ មាន​ការ​តាំង​ចិត្ត​ខ្ពស់​៖ ពួក​គេ​ផ្ចិតផ្ចង់​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ជានិច្ច​ គ្រប់​ពាក្យ​ដែល​គេ​និយាយ​ចេញ​មក​សុទ្ធ​តែ​បង្កប់​ន័យ​នៅ​ក្នុង​នោះ​ដែរ​ព្រោះ​ពួក​គេ​គិត​ថា​ការ​និយាយ​គឺ​គ្រាន់​តែ​ជា​ពាក់​កណ្តាល​នៃ​រឿង​រ៉ាវ​ទាំង​អស់​ប៉ុណ្ណោះ​។ ពួកគេមាន​ភាព​មោះមុត​ចំពោះ​គោលដៅ​របស់​ខ្លួន​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ជោគជ័យ​ច្រើន​ជាង​មនុស្ស​ធម្មតា​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់ក្នុងបញ្ជីខ្មៅអស់ ៥ ឆ្នាំ តែជីវិតរស់នៅរបស់ Zhao Wei ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលខ្លាំង

ទោះបីជាបាត់មុខពីវិស័យកម្សាន្តចិនអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែតារាស្រីចិន Zhao Wei នៅតែបន្តរស់នៅក្នុងជីវិតយ៉ាងមានក្តីសុខឯបរទេស ជាមួយទ្រព្យសម្បត្តិលាក់កំបាំងរបស់នាង

តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា

លោក Owen Cheung និង​កញ្ញា Tiffany Lau ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​ទូរទស្សន៍​ហុងកុង​ដ៏​ពេញ​និយម​របស់​ទូរទស្សន៍ TVB បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រាត្រី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

តារាចិន ៥ រូបដែលតស៊ូជម្នះភាពក្រីក្រនិងការលំបាកខ្លាំងមុនក្លាយជាតារាលំដាប់មុខ

នៅពីក្រោយពិភពដ៏ស្រស់ឆើតឆាយនៃវិស័យកម្សាន្តចិន តារាល្បីៗលំដាប់កំពូលជាច្រើនរូប ជាក់ស្ដែងធ្លាប់បានឆ្លងកាត់ជីវិតកុមារភាពដ៏លំបាកវេទនា និងការតស៊ូក្នុងជីវិតយ៉ាងជូរចត់ មុន

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បាន

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈ (House Ambassadors) រួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី