មិនសូវចេះមាត់មែន តែ ៩ យ៉ាងនេះគឺជាចំណុចពិសេសដែលមនុស្ស introvert ប៉ុណ្ណោះទើបមាន

មនុស្ស​ស្ងប់ស្ងាត់ ឬ​ Introvert ភាគ​ច្រើន​គេ​ជា​មនុស្ស​ដែល​មាន​ភាព​ឯកជន​ខ្ពស់ មិន​សូវ​បើក​ចំហ​ពី​អារម្មណ៍​របស់​ខ្លួន មិន​សូវ​និយាយ​រួសរាយ​រាក់ទាក់ ប៉ុន្តែ​បើ​សង្កេត​ឲ្យ​បាន​ដិតដល់​ពួក​គេ​ក៏​មាន​ចំណុច​ពិសេស​ៗ​ជា​ច្រើន​ផង​ដែរ។ ខាងក្រោមនេះ AMS នឹង​នាំ​ទាំង​អស់​មក​ស្វែង​យល់​ពី​ចំណុច​ពិសេស​៩​យ៉ាង​ដែល​មាន​តែ​មនុស្ស​ស្ងប់ស្ងាត់​ប៉ុណ្ណោះ​ដែល​មាន៖

១.​ អាច​ពឹងពាក់​ខ្លួន​ឯង​បាន​គ្រប់​ពេល​វេលា​៖ គេ​មិន​ចូលចិត្ត​ពឹង​អ្នក​ដទៃ​ប៉ុន្មាន​ទេ​ ព្រោះ​ពួក​គេ​គិត​ថា​វា​ជា​រឿង​រំខាន​ទៅ​វិញ​ទេ​ដែល​ត្រូវ​ឱ្យ​អ្នក​ដទៃ​មក​ជួយ​រឿង​របស់​ខ្លួន​ឯង​។​ ភាព​ឯករាជ្យ​នេះ​ហើយ​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ភាព​រឹងមាំ​ អាច​ចាត់​ការ​បញ្ហា​ជីវិត​បាន​ដោយ​ខ្លួន​ឯង​។

២.​ ជា​មនុស្ស​រៀន​ពូកែ​៖ គេ​ជឿ​ថា​ការ​សិក្សា​គឺ​ជា​ថាមពល​ដ៏​អស្ចារ្យ​ ដូច្នេះ​ហើយ​មនុស្ស​ស្ងប់ស្ងាត់​តែង​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​ចង់​រៀន​ពី​អ្វី​ថ្មី​ៗ​ដើម្បី​ដឹង​ពី​សមត្ថភាព​របស់​ខ្លួន​បាន​កាន់​តែ​ច្បាស់​ ហើយ​នឹង​ក្លាយ​ជា​អ្នក​ជំនាញ​ទៅ​លើ​មុខ​វិជ្ជា​ដែល​ពួក​គេ​ពេញ​ចិត្ត​នោះ។

៣.​ ងាយ​ស្រួល​យក​ចិត្ត​៖ ពួក​គេ​មិន​ទាមទារ​អ្វី​ច្រើន​ទេ​ ម្យ៉ាង​វិញ​ទៀត​ គេ​ចូលចិត្ត​នៅ​ផ្ទះ​ អាន​សៀវភៅ​ច្រើន​ជាង​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​មាន​មនុស្ស​ច្រើន​អ៊ូអរ​។​ ហេតុ​នេះ​ទើប​គេ​អាច​សន្សំ​ប្រាក់​ និង​មាន​ពេល​សម្រាក​យ៉ាង​គ្រប់គ្រាន់​បន្ទាប់​ពី​ធ្វើ​ការងារ​ហត់នឿយ​ជា​ច្រើន​មក។

៤.​ ការ​ពិត​ជា​មនុស្ស​ពូកែ​និយាយ​៖ ប្រសិន​អាច​នាំ​គេ​បើក​មាត់​បាន​ហើយ​នោះ​ គេ​មិន​ខ្វះ​រឿង​និយាយ​ឡើយ​ ហើយ​ក៏​មិន​ចូលចិត្ត​និយាយ​រឿង​សាច់​ការ​អ្វី​ពេក​ដែរ​ តែ​មិន​មែន​មាន​ន័យ​ថា​គេ​មិន​ចូលចិត្ត​ចូល​ក្នុង​សង្គម​នោះ​ទេ​។

៥.​ ជា​អ្នក​ស្តាប់​ដ៏​ល្អ​៖ ពួក​គេមិន​សូវ​និយាយ​ស្ដី​ក៏ពិត​មែន ប៉ុន្តែ​ក្នុងទំនាក់ទំនង​ពួក​គេ​​ចូលចិត្ត​ស្តាប់​មុន​នឹង​និយាយ​ មាន​ការ​សង្កេត​ខ្ពស់​ហើយ​លាក់​ទុក​ក្នុង​ចិត្ត​។​ គេ​មាន​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​មុន​នឹង​ចូល​ក្នុង​វង់​សន្ទនា​នោះ​ ដើម្បី​បង្កើន​ភាព​ជឿជាក់​ក្នុង​ការ​ជជែក។

៦.​ អាច​ទុក​ចិត្ត​បាន​៖ ពួក​គេ​ពូកែ​រក្សា​រឿង​សម្ងាត់​ណាស់​ព្រោះ​ពួក​គេ​ជឿ​ថា​ ការ​ជឿ​នរណា​ម្នាក់​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​។​ ដូច្នេះ​ទើប​គេ​មិន​ងាយ​ប្រាប់​រឿង​របស់​អ្នក​ទៅ​នរណា​ម្នាក់​ទេ​ នេះ​ហើយ​ជា​ហេតុ​ផល​បង្ហាញ​មនុស្ស​ដែល​មាន​ភាព​ផ្ទាល់​ខ្លួន​ខ្ពស់​គឺ​ជា​មិត្ត​ដែល​ល្អ​បំផុត។

៧.​ ឆាប់យល់​ពី​អារម្មណ៍​ខ្លួន​ឯង​៖ នេះ​ជា​ចំណុច​ខ្លាំង​មួយ​ទៀត​របស់​មនុស្ស​មិន​សូវ​និយាយ​ស្ដី ដោយ​ពួក​គេ​ជា​ចៅហ្វាយ​នាយ​អារម្មណ៍​ខ្លួន​ឯង​ ចាំ​វិភាគ​ គិត​សា​ឡើង​វិញ​ ធ្វើ​ឱ្យ​ពួក​គេ​យល់​អ្វី​ៗ​គ្រប់​យ៉ាង​បាន​ត្រឹម​ត្រូវ​ និង​អាច​កម្ចាត់ទស្សនៈ​មិន​ល្អ​ចេញ​ពី​ខ្លួន​បាន​យ៉ាង​អស្ចារ្យ។

៨.​ ពូកែ​សង្កេត​៖ អាច​តាម​ទាន់​រាល់​ការ​ការ​ផ្លាស់ប្តូរ​បាន​យ៉ាង​រហ័ស​ អាច​និយាយ​បាន​ថា​គេ​ជា​មនុស្ស​ដែល​អាច​សង្កេត​ឃើញ​ម៉ូដ​សក់​របស់​អ្នក​ច្រើន​ដង​ជាង​គេ​បង្អស់​ ធ្វើ​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​ពេញ​ចិត្ត​នឹង​ការ​ពូកែ​សង្កេត​របស់​ពួក​គេ​នឹង​ហើយ​។

៩.​ មាន​ការ​តាំង​ចិត្ត​ខ្ពស់​៖ ពួក​គេ​ផ្ចិតផ្ចង់​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ជានិច្ច​ គ្រប់​ពាក្យ​ដែល​គេ​និយាយ​ចេញ​មក​សុទ្ធ​តែ​បង្កប់​ន័យ​នៅ​ក្នុង​នោះ​ដែរ​ព្រោះ​ពួក​គេ​គិត​ថា​ការ​និយាយ​គឺ​គ្រាន់​តែ​ជា​ពាក់​កណ្តាល​នៃ​រឿង​រ៉ាវ​ទាំង​អស់​ប៉ុណ្ណោះ​។ ពួកគេមាន​ភាព​មោះមុត​ចំពោះ​គោលដៅ​របស់​ខ្លួន​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ជោគជ័យ​ច្រើន​ជាង​មនុស្ស​ធម្មតា​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ