មេរៀន​ជីវិត​ ៥យ៉ាង​ដែល​អ្នក​គួររៀនសូត្រ បើមិនចង់​ស្ដាយ​ក្រោយក្នុងជីវិត

ពេល​នៅ​ក្មេង​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ខ្វល់​ឡើយ​ពី​បណ្ដាំ ពាក្យ​ណែនាំ និង​មេរៀន​ជីវិត​ពី​អ្នក​ដទៃ។ ប៉ុន្តែ​ពេល​ដែល​វ័យ​ចាស់​ជាង​មុន យល់​ដឹង​ច្រើន​ជាង​មុន ទើប​ចាប់​ផ្ដើម​ដឹង​ថា​មេរៀន​ជីវិត​ទាំង​នោះ​សំខាន់​ តែ​អ្វីៗ​​​ស្ទើរ​តែ​ហួស​ពេល​បាត់​ទៅ​ហើយ។ ជីវិត​គឺ​ពោរពេញ​ទៅ​ដោយ​មេរៀន ប៉ុន្តែ​​មិន​ចាំ​បាច់​ទាល់​តែ​បង្កើត​កំហុស​ ឬ​ហួស​ពេល​​​ទើប​រៀន​បាន​នោះ​ទេ។ យ៉ាង​ណា​ខាង​ក្រោយ​នេះ​គឺ​ជា​មេរៀន​ជីវិត​ ៥យ៉ាង​ដែល​យើង​អាច​រៀន​បាន​ពី​អ្នក​ដទៃ។

១ សុខភាព​គឺ​សំខាន់

បើ​សុខភាព​មិន​ល្អ ទោះ​ខំ​រក​យ៉ាង​ណា​ក៏​មិន​សល់​ដែរ ម្យ៉ាង​ទៀត​បើ​សល់​ទ្រព្យ​ហូរហៀរ​ក៏​មិន​បាន​ការ​ សូម្បី​ចង់​ទៅ​លេង​កន្លែង​ខ្លួន​ប្រាថ្នា​ក៏​សុខភាព​មិន​អនុញ្ញាត​ផង។ ដាច់ខាត​កុំ​ប្ដូរ​សុខភាព​របស់​ខ្លួន​ជា​មួយ​លុយ​ លុះ​ត្រា​វា​ប៉ះពាល់​រយៈ​ពេល​ខ្លី​បំផុត។ លើស​ពី​នេះ​ទៅ​ទៀត យើង​សង្កេត​ឃើញ​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​សុខភាព​របស់​យុវជន​យើង​នា​ពេល​បច្ចុប្បន្ន​មិន​ល្អ​ប្រសើរ​ឡើយ ​ដោយ​ការ​ទទួល​ទាន​ស្រា​លើស​កម្រិត​ និង​អាហារ​ប៉ះពាល់​សុខភាព​ដែល​នឹង​បង្ក​ផល​វិបាក​ដល់​ពួក​គេ​នា​ពេល​ក្រោយ។

២ ហ៊ាន​ប្រថុយ

មនុស្ស​ទំនង​រីក​ចម្រើន​ជាង​មុន​នៅ​ពេល​ដែល​ពួកគេ​ហ៊ាន​ប្រថុយ និង​ប្រឈម​ឧបសគ្គ​ថ្មីៗ។ ការ​រស់​នៅ​តែ​ក្នុង​តំបន់​សុវត្ថិភាព​របស់​ខ្លួន​ (comfort zone) អាច​បញ្ចៀស​បរាជ័យ​ តែ​អ្នក​ក៏​មិន​ចេះ​អ្វី​ថ្មី និង​រក​ភាព​ជោគជ័យ​ឃើញ​នោះ​ដែរ។

៣ ​ត្រូវ​មាន​វិន័យ និង​ហ៊ាន​តឹងរ៉ឹង​ចំពោះ​ខ្លួន​ឯង

អ្នក​មិន​អាច​ក្លាយ​ជា​អត្តពលិក​ឆ្នើម​បាន​ទេ​បើ​អ្នក​ហ្វឹកហាត់​ ១​ថ្ងៃ សម្រាក​ពីរ​ថ្ងៃ។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ឬ​ចង់​ក្លាយ​ទៅ​ជា​នរណា​ម្នាក់​ វិន័យ​ និង​ភាព​ជាក់​លាក់​ជា​រឿង​សំខាន់​។ ការ​ប្ដេជ្ញា​ចិត្ត​គ្រាន់​ជា​អ្វី​ដែល​នាំ​អ្នក​ឲ្យ​ចាប់​ផ្ដើម ឯ​ភាព​ជាក់លាក់​ វិន័យ ឬ​ភាព​ប្រាកដប្រជា​ជា​អ្វី​ដែល​បង្កើត​ការ​ផ្លាស់​ពិត​ប្រាកដ​ក្នុង​ជីវិត​របស់​អ្នក។

៤ វិនិយោគ​ទៅ​លើ​ខ្លួន​ឯង​មិន​ធ្វើ​ឲ្យ​អ្នក​ខក​បំណង​ឡើយ

ការ​វិនិយោគ​តែង​ភ្ជាប់​មក​ជា​នឹង​ហានិភ័យ​ តែ​ការ​វិនិយោគ​មួយ​ដែល​សឹង​តែ​គ្មាន​ហានិភ័យ​សោះ​គឺ​ការ​វិនិយោគ​ទៅ​លើ​ខ្លួន​ឯង ទាំង​ពេល​វេលា គុណ​តម្លៃ និង​ការ​ចំណាយ​របស់​អ្នក​នឹង​សាក​សម​ពី​ការ​តប​ស្នង​របស់​វា។ វិនិយោគ​ទៅ​លើ​​ការ​រៀន​ជំនាញ​ថ្មី វិនិយោគ​ទៅ​លើ​សុខភាព​របស់​ខ្លួន វិនិយោគ​ជា​មួយ​មនុស្ស​ដែល​ស្រលាញ់​អ្នក​ពិត​ និង​វិនិយោគ​ទៅ​លើ​បទពិសោធន៍​ជា​ដើម។

៥ ដើរ​លើ​ផ្លូវ​របស់​ខ្លួន​ឯង

ធ្វើ​ជា​ខ្លួន​អ្នក រស់​នៅ​ជា​ខ្លួន​ឯង និង​ដើរ​លើ​គោលដៅ​របស់​ខ្លួន។ ទំនោរ​សង្គម​អាច​ដាក់​សម្ពាធ​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពី​គោលដៅ​របស់​ខ្លួន​ ប៉ុន្តែ​កុំ​បណ្ដោយ​ឲ្យ​គោលដៅ ឬ​ក្ដី​ស្រមៃ​អ្នក​ដទៃ​មាន​ឥទ្ធិពល​មក​លើ​អ្នក​ខ្លាំង​ពេក​រហូត​មិន​ហ៊ាន​សូម្បី​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់។ វា​ជា​ផ្លូវ​ជីវិត​របស់​អ្នក ហើយ​អ្នក​ជា​អ្នក​កំណត់​ថា​ទិសដៅ​នៃ​ក្ដី​សុខ​របស់​ខ្លួន​ត្រូវ​ការ​អ្វី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន