ឈប់ខូចចិត្តរឿងស្នេហ៍ សេង សុខឃីម ងាកមកពង្រឹងជំនួញ និងមើលថែទាំកូន

រឿងរ៉ាវក្តៅគគុកដូចបាយពុះរបស់ នាយ ចឺម និងអ្នកមេម៉ាយក្តៅស្រួយ សេង សុខឃឺម បានបញ្ចប់ទៅហើយ ដោយអ្នកទាំងពីរពិតជាបានចែកផ្លូវគ្នាដើរដោយសន្តិភាពពិតប្រាកដមែន។ អាណិតតែកូនប្រុសរបស់ ស្រីស្អាត សុខឃីម ដែលនៅនឹករលឹកដល់ នាយ ចឺម ព្រោះធ្លាប់តែឃើញមុខបន្លែង និងទៅណាមកណាជាមួយគ្នា។

អតីតគូស្នេហ៍ នាយ ចឺម ដែលបច្ចុប្បន្នកំពុងវិវត្តន៍ខ្លួនជាអ្នកសិល្បៈពេញទី ប្រាប់ឱ្យដឹងថា ពេលនេះទំនាក់ទំនងអ្នកទាំងពីរបានចប់ទៅហើយដូចអ្វីដែលនាងបានប្រកាសលើបណ្តាញសង្គម ប៉ុន្តែទាំងពីរនាក់នៅតែរាប់អានគ្នាដូចគ្នាធម្មតា។ 

និយាយពីផ្លូវចិត្តវិញ គឺនាងអាចធ្វើចិត្តបានច្រើនហើយ តែបើថាឱ្យភ្លេចគ្រប់រឿងរ៉ាវតែម្តងនោះពិតជាកុហកហើយ មនុស្សធ្លាប់ស្រលាញ់រស់នៅក្បែរគ្នា បើថាឱ្យកាត់ចិត្តដាច់ៗភ្លាមៗមិនងាយនោះទេ។ តែយ៉ាងណាពេលនេះគ្រប់យ៉ាងប្រសើរឡើងហើយ ពីមុនធ្លាប់រស់នៅគ្មានគេបានពេលនេះគ្មានគេក៏រស់នៅបាន ដូច្នេះមានតែប្រមូលអារម្មណ៍ងាកមកពង្រឹងរបររកស៊ី ពង្រឹងការងារសិល្បៈ និងយកពេលមកមើលថែទាំកូនប្រុសនិងគ្រួសារវិញ ព្រោះនាងក៏មិនមែនខ្លួនមួយទេ គឺមានកូនត្រូវមើលថែ ដូច្នេះគ្មានអ្វីត្រូវនៅត្រាំត្រែងនឹងភាពខូចចិត្តយូរនោះឡើយ ម្នាក់ៗរស់នៅរៀងខ្លួនៗ ព្រោះអ្នកទាំងពីរក៏មានការងារ មានទំនួលខុសត្រូវរៀងៗខ្លួនដែរ។

តារាស៊ិចស៊ីរូបនេះឱ្យដឹងថា ពេលនេះនាងមិនទាន់គិតរឿងស្វែងរកស្នេហាថ្មីនោះទេ គ្រប់យ៉ាងទៅតាមពេលវេលា សំខាន់តែថា រស់នៅជាមួយគ្នាមានក្តីសុខអត់ ហើយស្មោះត្រង់និងគ្នាអត់ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។

សុខឃីម ថានាងមិនញញើតរួមការងារជាមួយអតីតគូស្នេហ៍នោះឡើយ ប្រសិនថ្ងៃខាងមុខមានការងារត្រូវថតប៉ះគ្នា។ រីឯ ការងារថតឱ្យផលិតកម្ម សាន់ដេ គឺនាងទទួលធម្មតា ព្រោះពេលនេះ នាងនិងកញ្ញា សុខ ពិសី ជិតដិតគ្នាហើយ គ្មានអ្វីរារាំងនាងមិនឱ្យថតនោះទេ។ ក្រៅអំពីការថត MV ស្រីស្រស់សោភារូបនេះ ក៏ទទួលថតផ្សព្វផ្សាយផលិតផល និងការងារផ្សេងៗជាច្រើនទៀតផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ