ដឹងតែផ្ទុះទៀតហើយ! ទ្រី សក្កដា មានចម្រៀងថ្មី ៥ បទ ឲ្យ លីម តិចម៉េង

ម្ចាស់​ពាន Cambodian idol រដូវ​កាល​ទី4 លីម តិចម៉េង កំពុង​ក្រសោប​បាន​ប្រជាប្រិយភាព​សម្បើម​​ដៃ​មិន​ថា​ជា​អ្នក​រស់នៅ​ទីក្រុង ឬ​នៅ​តាម​បណ្ដាល​ខេត្ត​នោះ​ទេ សុទ្ធតែ​ប្រជ្រៀត​គ្នា​ចូល​ទៅ​មើល​កំលោះ​តូច​រូប​នេះ ក្នុង​ការ​ប្រគំ​តន្ត្រី​។

ជាក់ស្ដែង​តាំង​ពី​លើក​ពាន​លំដាប់​ពិភពលោក​​ដែល​ទូរទស្សន៍​ហង្សមាស​បាន​ទិញ​សិទ្ធ​មក​រៀបចំ​ តិចម៉េង ទើប​មាន​ចម្រៀង​ចេញ ២ បទ​ រួម​មាន «អរគុណ Fan» និង «អស់​ស្មោះ​ត្រឹម​កំលោះ​កំពង់ចាម» ទទួល​បាន​ការ​គាំទ្រ​ច្រើន​ខ្លាំង​រហូត​មាន​អ្នក​ចូល​មើល​ខ្ទង់​លាន​​ទាំងអស់ ហើយ​ក៏​កំពុង​ទន្ទឹង​រង់ចាំ​មើល និង​ស្ដាប់​បទ​ថ្មី​ផង​ដែរ។

​​លេចឮ​ព័ត៌មាន​មក​ថា តិចម៉េង កំពុង​តែ​ថត​បទ​ថ្មី​ដែល​ជា​ស្នាដៃ​តារា​​ចម្រៀង ក៏​ដូចជា​អ្នក​និពន្ធ​ដ៏​ល្បី​របស់​ផលិតកម្ម​រស្មី​ហង្សមាស នោះ​គឺ ទ្រី​ សក្កដា ដែល​លោក​កំពុង​ញាប់​ដៃ​ញាប់​ជើង​ផលិត​ចម្រៀង​រហូត​ដល់​ទៅ ៥ បទ​ឲ្យ​ម្ចាស់​ពាន​ Cambodian idol។ សក្កដា បញ្ជាក់​ថា ៥ បទ​សម្រាប់​​អ្នក​កំលោះ​មក​ពី​ខេត្ត​កំពង់ចាម​នោះ សុទ្ធ​សឹង​ជា​បទ​​មនោសញ្ចេតនា​ sweet និង​ចម្រៀង​រៀបរាប់​ពី​ជីវិត មិន​មាន​បទ​ញាក់​កន្ទ្រាក់​អារម្មណ៍​ឡើយ។

មក​ដល់​ពេល​នេះ​ការ​ថត​​ម្ចាស់​បទ “ខ្មាស​ទេ” បាន​ទម្លាយ​ឲ្យ​ដឹង​ថា ការ​ថត​ចប់​រួចរាល់​អស់ហើយ នៅ​ឡើយ​តែ​ថ្ងៃ​ទម្លាក់​ចម្រៀង​ប៉ុណ្ណោះ។ ៥ បទ​ដែល​លោក​និពន្ធ​ឲ្យ លីម តិចម៉េង ទ្រី​ សក្កដា ថា​លោក​គ្រាន់តែ​សរសេរ lyric ចំណែក​សាច់​ភ្លេង​គឺ​ខាង​ក្រុមហ៊ុន​ជា​អ្នក​រ៉ាប់រង។ ក្រៅពី​ម្ចាស់​ពាន​កំលោះ​សង្ហា​មកពី​ខេត្ត​ព្រះវិហារ​រូប​នោះ ក៏​ទម្លាយ​ថា top ៣ រូប​ផ្សេង​ទៀត​ក៏​លោក​ត្រៀម​បទ​ចម្រៀង​ឲ្យ​ដែរ ហើយ​​​បន្តបន្ទាប់​មក​ទៀត គឺ​តារា​ចម្រៀង​នៅ​ហង្សមាស​តែម្ដង​​ដូចជា ឱក​ សុគន្ធកញ្ញា និង​តារា​ជួរ​មុខ​ដទៃ​ទៀត។

សម្រាប់​ខ្លួន​លោក​ផ្ទាល់ក៏​នឹង​ត្រៀម​មាន​បទ​ថ្មី​ថត MV ឆាប់​ៗខាង​មុខ​ដូចគ្នា តែ​ទាល់តែ​ផលិត​ឲ្យ​តារា​ចម្រៀង​ផ្សេង​ៗ​រួច​សិន និង​ដកឃ្លា​ពី​មុខ​ជំនួញភោជនីយដ្ឋាន​ដែល​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មិត្ត​រួម​អាជីព និង​ហ្វេន​ៗ៕

​​​​​

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ