Miss Grand កម្ពុជាឆ្នាំនេះ ត្រៀម​មិនឲ្យខ្វះ! គ្រាន់តែវ៉ាលីដាក់អីវ៉ាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ៦ ធំៗ

អ្នក​គាំទ្រ​ប្រាកដជា​ដឹង​ហើយ​ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​ហើយ ដើម្បី​ត្រៀម​ខ្លួន​​​ប្រកួត​កម្មវិធី​សម្រស់​ដ៏​ធំ​ឆាប់​​ៗ​នេះ។ តែ​អ្វី​ដែល​អ្នក​គាំទ្រ​​កោតសរសើរ​​នោះ​គឺ កញ្ញា​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ Miss Grand International ដោយ​គ្រាន់តែ​ស្បែកជើង និង​សម្លៀកបំពាក់​​​រៀប​ដាក់​វ៉ាលី​យ៉ាង​ច្រើន​សន្ធឹក។

តាមរយៈ​វីដេអូ​ដែល​បវរកញ្ញា​​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រះសីហនុ​នោះ​ត្រៀម​យក​ចេញ​ទៅ មាន​រហូត​ដល់​ទៅ ៦ វ៉ាលី​ធំ​ៗ ដែល​បង្ហាញ​ជា​ផ្លូវការ នៅ​មាន​វ៉ាលី​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត បូក​រួម​ទាំង​កាបូប​តូច​ៗ​ ២ បន្ថែម​ទៀត។ វីដេអូ​ដែល​បង្ហាញ​ពី​ស្បែក​ជើង​កែង​ច្រើន​គូ និង​គ្រប់​ពណ៌ កាបូប​ គ្រឿង make-up និង​សម្លៀកបំពាក់​​​របស់​បវរកញ្ញា​រូប​នោះ​ ត្រៀម​យក​ទៅ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី បាន​រៀបចំ​ដាក់​វ៉ាលី​យ៉ាង​រៀបរយ​។

គ្រាន់តែ​ឃើញ​អីវ៉ាន់​ដែល Miss Grand Cambodia 2022 បាន​រៀបចំ​ច្រើន​អនេក​យាង​នោះ អ្នក​គាំទ្រ​ពិតជា​ពេញចិត្ត ហើយ​គិត​ថា​បវរកញ្ញា​រូប​នោះ​ប្រហែល​ជា​មិន​សូវ​មាន​ភាព​ខ្វះខាត​សម្ភារៈ​ប្រើប្រាស់​នា​អំឡុង​ពេល​កម្មវិធី​ឡើយ។ បូក​រួម​ទាំង​ការ​ហ្វឹកហាត់​​កន្លង​មក​របស់ វត្តីសារ៉ាវឌ្ឍី ធ្វើឲ្យ​ហ្វេន​ៗ​គិត​ថា​ឆ្នាំនេះ​ Miss Grand កម្ពុជា​អាច​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន។

ក្នុង​នោះ​ដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏នៅតែទទូច​សុំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​គាំទ្រ ហើយ​​នាងសន្យា​ថា​នឹង​ព្យាយាម ខិតខំ​បង្ហាញ​​ឲ្យ​អស់​ពី​សមត្ថភាព សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ខាង​មុខ​នេះ៕ ​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ