មានរឿងរ៉ាវពីក្រោយបែបនេះសោះ ទើប ប៉ូគឹមថេង សុតធីតា ទៅស្លៀកពាក់ស ហូបបួស ១សប្តាហ៍

ប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញា និងកញ្ញា ប៉ូគឹមថេង សុតធីតា ពិតជាបានជ្រាបហើយថា Miss Grand Cambodia 2021 រូបនេះបានសម្រេចចិត្តស្លៀកពាក់ស ហូបបួស ដកខ្លួនពីប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media) រយៈពេលមួយសប្តាហ៍ ក្រោយផ្ទេរមកុដឱ្យ Miss Grand Cambodia 2022។

គ្រាន់តែចប់ការប្រកួតភ្លាម សុតធីតា ពិតជាបានរត់ទៅស្លៀកពាក់ស ហូបបួស តាំងសមាធិ ចាកឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media) តាមអ្វីដែលប្រកាសពិតមែន ប៉ុន្តែពេលនោះគេមិនបានដឹងថា ស្រីស្រស់សោភារូបនេះមានបញ្ហាអ្វីនោះទេ ទើបរត់ទៅសុំជ្រកកោនក្រោមព្រះធម៌ ដើម្បីឱ្យខ្លួនឯងស្ងប់អារម្មណ៍។ ទើបតែថ្មីៗនេះនាងទម្លាយឱ្យដឹងថា ក្នុងនាមនាងជាមនុស្សមហាជននាងមានសម្ពាធខ្លាំងមែនទែន ពេលខ្លះនាងមានសម្ពាធជាច្រើន តែនាងអត់មានសិទ្ធិក្នុងការបញ្ចេញ បង្ហាញ និយាយនិងរៀបរាប់នោះទេ ដូច្នេះគ្រប់បញ្ហាដែលចូលមកមិនថារឿងការងារ ឬរឿងផ្ទាល់ខ្លួន គឺនាងមានតែព្យាយាមដោះស្រាយដោយវិធីស្ងប់ស្ងាត់ ហើយកញ្ញាគិតថា ក្នុងជីវិតយើងម្នាក់ៗហោចណាស់គួរតែចំណាយពេលម្តងជាមួយព្រះធម៌ ទើបនាងសម្រេចចិត្តទៅស្លៀកពាក់ស ហូបបួសបែបនោះទៅ។ ម៉្យាង កញ្ញាគិតថាក៏គួរតែឆ្លៀតពេលសន្សំបុណ្យកុសលសម្រាប់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ។

បវរកញ្ញារាងខ្ពស់ស្រឡះនេះ មិនលម្អិតពីបញ្ហាទាំងអស់នោះទេ គ្រាន់តែថា បញ្ហាចាក់ស្រេះទាំងអស់នោះកើតឡើងពី ការងារ និងរឿងផ្ទាល់ខ្លួនផ្សេងៗ។

Miss Grand Cambodia 2021 ទម្លាយឱ្យដឹងថា គ្មាននរណាម្នាក់ណែនាំនាងឱ្យធ្វើសមាធិបែបនេះទេ តែដោយសារកន្លងមកនាងធ្លាប់ចំណាយពេលស្តាប់ធម៌ច្រើនដែល ដើម្បីឱ្យមានអារម្មណ៍ស្ងប់ និងគិតវិជ្ជមានបានច្រើន។ ជាពិសេស ពេលនាងតានតឹងគិតអ្វីមិនចេញ គឺនាងចូលចិត្តនៅម្នាក់ឯងហើយបើកធម៌ស្តាប់ ឱ្យគិតបានវែងឆ្ងាយ និងមានអារម្មណ៍ធូរស្បើយ ទើបឆ្លៀតយកឱកាសល្អនេះទៅ ស្លៀកពាក់ស តាំងសមាធិ និងហូបបួស តាមអ្វីដែលខ្លួនឯងប៉ងចង់ធ្វើ។

កញ្ញា ប៉ូគឹមថេង សុតធីតា ចែករំលែកឱ្យដឹងថា រយៈពល១សប្តាហ៍នៃការតាំងសមាធិ គឺនាងបានចំណាយពេលស្តាប់ព្រះធម៌ តាំងសមាធិ ហូបបួស គឺហូបតែបន្លែស្ងោរ និងឆា មិនហូបសាច់ ចំណែកទូរស័ព្ទ គឺចុចត្រឹមកន្លះម៉ោងប៉ុណ្ណោះ ដើម្បីឆ្លើយតបអ្នកផ្ទះ និងការងារបន្ទាន់ៗ។ វាមានផលលំបាកច្រើនដែរអំឡុងពេលនោះ ដូចជា ស្ពឹកខ្លួនដោយសារការអង្គុយសមាធិជាដើម ព្រោះមិនធ្លាប់អង្គុយសមាធិយូរ ហើយថ្ងៃដំបូងនៃការសមាធិ គឺនាងគិតឃើញរឿងជាច្រើនរហូតទឹកភ្នែកហូរមកមិនដឹងខ្លួន រហូតពេលខ្លះចង់គិតខ្លីថែមទៀតផង តែដោយសារបានការដកខ្លួនទៅសមាធិ ធ្វើឱ្យនាងធូរស្បើយច្រើនមែនទែន។ 

និយាយដោយភាពអស់សំណើច អំឡុងពេលនាងស្លៀកពាក់ស ហូបបួស មានអ្នកគាំទ្រជាច្រើន ពិសេសមិត្តនារីៗមានបំណងចង់សាកល្បងធ្វើដូចនាងដែរ ហើយកញ្ញា សង្ឃឹមថា គ្រប់គ្នានឹងចំណាយពេលហោចណាស់ម្តងជាមួយព្រះធម៌ ដូចអ្វីដែលនាងបានធ្វើ ព្រោះវាពិតជាជួយផ្លូវចិត្តយើងបានច្រើនពិតមែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ