នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LV លក់​យន្តហោះផ្ទាល់ខ្លួន ព្រោះមិនចង់ឲ្យនរណាដឹង​ថា​ខ្លួន​ទៅ​ណាមកណា

កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៧ តុលា ២០២២ បុរស​មាន​បំផុត​ទី​២ លើ​ភព​ផែន​ដី Bernard Arnault បាន​និយាយ​ថា​ខ្លួន​បាន​លក់​យន្តហោះ​ឯកជន​របស់​ខ្លួន​ ក្រោយ​ធុញ​ទ្រាន់​ និង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ក្រោយ​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ Twitter ព្យាយាម​តាម​ដាន​រាល់​ការ​ដំណើរ​ ឬ​ជើង​ហោះ​ហើរ​របស់​ខ្លួន។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ Radio Classique មហាសេដ្ឋី​វ័យ ៧៥​ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​ “ខ្លួន​​ចាប់​ផ្ដើម​ជួល​យន្តហោះ​ឯកជន​មក​ប្រើ​ជំនួស​វិញ ហើយ​លទ្ធផល​គឺ​មិន​មាន​នរណា​ដឹង​ថា​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ណា​ត​ទៅ​ទៀត​ ដោយ​សារ​ពេល​ត្រូវ​ការ​ប្រើ​យន្តហោះ​ឯកជន ខ្ញុំ​នឹង​ជួល​យន្តហោះ​គេ”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Arnault គឺ​មហាសេដ្ឋី​ជនជាតិ​បារាំង និង​ជា​បុរស​មាន​បំផុត​ទី​២ ក្នុង​លោក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១៣៣ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នេះ​បើ​យោង​ទៅ​តាម Bloomberg Billionaires Index។ Arnault គឺ​ជា​នាយក​ប្រតិបត្តិ​ សហ​ស្ថាបនិក​ និង​ប្រធាន​យីហោ​ល្បីល្បាញ LVMH ដែល​មាន​ផលិតផល​ប្រណិត​ៗ​បំផុត​ ដូចជា Tiffany & Co., TAG Heur, Dom Pérignon និង LV ។

Bernard Arnault មិន​មែន​ជា​មហាសេដ្ឋី​ដំបូង​ដែល​មាន​មនុស្ស​តាមដាន​រាល់​សកម្មភាព​ធ្វើ​ដំណើរ​របស់​ខ្លួន​ ហើយ​ចែក​ចាយ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​ Twitter នោះ​ទេ។ ក្នុង​នោះ​សូម្បី​តែ​ Elon Musk ក៏​មាន​អ្នក​តាមដាន​រហូត​ដល់​ លោក​ផ្ដល់​លុយ​ឲ្យ​អ្នក​តាមដាន​នោះ ៥ ០០០ ដុល្លារ​ថែម​ទៀត​ផង​ ដើម្បី​បិទ​គណនី​ហើយ​ឈប់​តាម​ដាន​រូប​លោក​ទៀត។

ខណៈ​ដែល​មហាសេដ្ឋី​ផ្សេង​ទៀត​ដូច​ជា​ Mark Zuckerberg ត្រូវ​ផ្លាស់​ប្ដូរ​យន្តហោះ​ក្រោយ​មាន​គេ​តាន​ដាន​។ ឯ​លោក​ Mark Cuban បាន​ធ្វើ​ការ​ព្រម​​ព្រាង​មួយ​ជា​មួយ​អ្នក​តាមដាន​ នឹង​ជួយ​ផ្ដល់​ការ​ប្រឹក្សា​អាជីវកម្ម​ដល់​រូប​គេ ជា​ថ្នូរ​ក្នុង​ការ​ឲ្យ​អ្នក​តាមដាន​នោះ​លុប​គណនី​នោះ​ចោល​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់