១៥​ មេរៀន​ល្អៗ​ដែល​​​ជួយ​ឱ្យ​អ្នក​កាន់​តែ​មាន​ក្ដី​សុខ​នៅ​កន្លែង​ធ្វើ​ការ

​សម្រាប់​អ្នក​ធ្វើ​ការងារ​ពេញ​ម៉ោង ការ​ចំណាយ​ពេល​នៅ​កន្លែង​ធ្វើ​ការ​គឺ​ស្ទើរ​តែ​ច្រើន​ជាង​ចំណាយ​ពេល​នៅ​ផ្ទះ​ទៅ​ទៀត ដូច្នេះ​ហើយ​បើ​យើង​​តែង​មាន​អារម្មណ៍​មិន​ល្អ​នៅ​កន្លែង​ធ្វើ​ការ​នោះ​គឺ​មាន​ន័យថា​យើង​បាត់បង់​ក្ដី​សុខ​មួយ​ចំណែក​ធំ​ទៅ​ហើយ។ ខាងក្រោម​នេះ AMS សូម​​ដក​ស្រង់ ១៥​ចំណុច​ពី​សៀវភៅ “No Hard Feelings” របស់​អ្នក​និពន្ធ Liz Fosslien ដែល​នឹង​ជួយ​ឱ្យ​ប្រិយមិត្ត​មាន​អារម្មណ៍​កាន់​តែ​ល្អ​ប្រសើរ​នៅ​កន្លែង​ការងារ​៖

១.​ ច្បាប់​ទាំង​ ៦​ សម្រាប់​ការប្រើប្រាស់​អារម្មណ៍​នៅ​កន្លែង​ធ្វើការ ៖

-​ មិន​ចាំបាច់​ងប់ងុល​នឹង​ការងារ​ពេក​ក៏​បាន​ដែរ​

-​ លើក​ទឹកចិត្ត​ខ្លួនឯង​​

-​ សុវត្ថិភាព​ផ្លូវចិត្ត​គឺជា​រឿង​ចម្បង​

-​ អារម្មណ៍​មិនមែន​ជា​ការពិត​ទេ​

-​ វប្បធម៌​បញ្ចេញ​អារម្មណ៍​កើតចេញ​ពី​ខ្លួនអ្នក​

-​ បញ្ចេញ​មនោសញ្ចេតនា​ឱ្យ​ត្រូវ​រឿង។​

.​ ធ្វើការ​ជាមួយ​មនុស្ស​ អ្នកណា​ថា​ប្រើ​អារម្មណ៍​មិន​បាន

ការពិត​ទៅ​ អារម្មណ៍​គឺជា​អាវុធ។​ ប្រសិនបើ​អ្នក​រក្សា​វា​ ឬ​ប្រើ​វា​ឱ្យ​ត្រឹមត្រូវ​ ការងារ​នឹង​ជោគជ័យ​ នឹង​ទទួល​បាន​លទ្ធផល​ដែល​អ្នក​មិនបាន​រំពឹង​ទុក។​

.​ កុំ​ផ្កាប់មុខ​នឹង​ការងារ​ខ្លាំង​ពេក

មានន័យថា​មិនឱ្យ​ឈប់​យកចិត្ត​ទុកដាក់​ធ្វើការ​ទេ​ ប៉ុន្តែ​មានន័យ​ថា​អ្នក​ត្រូវ​បារម្ភ​ពី​ខ្លួនឯង​ផង។​ ត្រូវ​ចេះ​បែងចែក​ពេលវេលា​ដល់​មនុស្ស​ជាទី​ស្រឡាញ់​ រក​ពេល​ហាត់ប្រាណ​ និង​រក​ថ្ងៃ​វិស្សមកាល​ទៅ​ដើរលេង​ដោយ​គ្មាន​ការព្រួយបារម្ភ​ពី​អ្វី​ទាំងអស់។​

.​ ភាពតានតឹង​ទាំង​ ៧​ ដ៏​គ្រោះថ្នាក់​បំផុត​នៅ​កន្លែង​ធ្វើការ

-​ វិសាលភាព​ការងារ​នៅតែ​បន្ត​រីក​ទៅមុខ​

-​ បាន​ឈប់​ថ្ងៃ​វិស្សមកាល​ហើយ​នៅតែ​ត្រូវ​អាន​អ៊ីម៉ែល​

-​ ព័ត៌មាន​ច្រើន​មហិមា​

-​ កាលវិភាគ​ការងារ​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន​

-​ គេង​មិន​គ្រប់គ្រាន់​

-​ ត្រូវ​បាន​កាត់ផ្តាច់​ពី​សង្គម​

-​ Deadline​ ដែល​គ្មាន​ឱកាស​ទៅរួច។​

.​ កុំ​ប្រើ​វិន័យ​នៅ​កន្លែង​ធ្វើការ​មក​ប្រើ​ក្នុង​ពេលវេលា​ផ្ទាល់ខ្លួន

ព្យាយាម​ធ្វើឱ្យ​ខ្លួន​មាន​អារម្មណ៍​សម្រាក​លំហែ​ ការធ្វើ​បែបនេះ​មិនមែន​ជា​ការខ្ជះខ្ជាយ​ពេលវេលា​ទេ។​

.​ បង្កើត​ទំនាក់ទំនង​នៅ​ក្រៅ​កន្លែង​ការងារ

សេចក្តីសុខ​មិនមែន​មកពី​អ្នក​មាន​ពេលទំនេរ​ទេ​ ប៉ុន្តែ​ជា​ពេល​ដែល​អ្នក​ទំនេរ​ស្រប​គ្នា​ជាមួយ​មិត្តភ័ក្ដិ។​

.​ អាច​និយាយ​ឱ្យ​គេ​ស្តាប់​បាន​ តែ​កុំ​បញ្ចេញ​អារម្មណ៍​ដាក់​គេ

ការជជែក​ជាមួយ​មិត្តរួម​ការងារ​នៅ​ពេល​ដែល​អ្នក​មិន​សប្បាយចិត្ត​គឺជា​វិធី​បំបាត់​ភាព​តានតឹង​ដ៏​ល្អ។​

.​ មាន​ចិត្ត​ទូលាយ​ជាមួយ​អ្នកដទៃ​ នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ក្ដី​សុខ​មួយ​ចំណែក​ដែរ​​

.​ ផ្តោត​សំខាន់​លើ​បច្ចុប្បន្នភាព

ការពារ​កុំ​ឱ្យ​ខ្លួន​គិត​វិលវល់​ ជាមួយ​នឹង​ការយល់ថា​វា​គ្រាន់តែ​ជា​ការគិត។​ ព្យាយាម​រស់នៅ​ក្នុង​បច្ចុប្បន្នភាព​ និង​រឿងរ៉ាវ​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ហើយ។​

១០.​ បោះបង់​រឿង​ដែល​អ្នក​មិនអាច​គ្រប់គ្រង​បាន​​​

១១.​ ជំរុញ​ខ្លួនឯង​ឱ្យ​ហ្វឹកហាត់​ជំនាញ​ថ្មីៗចេះ​កាន់តែ​ច្រើន​ កាន់តែ​សប្បាយ​នឹង​ធ្វើការ។

១២.​ ដាក់ទុន​លើ​មិត្តភាព​នៅ​កន្លែង​ធ្វើការ​ នឹង​ធ្វើឱ្យ​យើង​កាន់តែ​ចង់​ទៅ​ធ្វើការ។

១៣.​ មុន​នឹង​ទៅ​ចរចា​ជាមួយ​នរណា​ ត្រូវ​រក​ចម្លើយ​​ក្នុង​ចិត្ត​ខ្លួន​ឯង​ឱ្យ​បាន​សិន​ថា​យើង​ត្រូវ​ការ​បែបណា។

១៤.​ បើ​មាន​ជម្លោះ​នៅ​ក្នុង​ទំនាក់ទំនង​ ចូរ​បើក​ចិត្ត​ស្តាប់​ភាគី​ម្ខាងទៀត​ ហើយ​សឹម​បង្ហាញ​ការយល់ឃើញ​ដោយ​ចិត្ត​ត្រជាក់។

១៥.​ ពេល​ផ្ញើ​សារ​ទៅ​នរណា​ម្នាក់​ គួរ​អាន​ឡើង​វិញ​ដោយ​ការតាំងចិត្ត​សិន​មុន​នឹង​ចុច​ប៊ូតុង​ផ្ញើ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង