ស្ត្រេស​រឿង​លុយ​រាល់​ខែ? ១៤គន្លឹះ​នេះ​នឹង​ជួយ​ឱ្យ​ជីវិត​​អ្នក​​ធូរស្រាល ​​អាច​កាត់បន្ថយ​បន្ទុក​​មិន​ចាំ​បាច់​ជា​ច្រើន​

១.​ ជួល​ផ្ទះ​ដែល​អ្នក​អាច​បង់​ថ្លៃ​បាន​ដោយ​មិន​វេទនា​ខ្លួន។​ កុំ​រស់​នៅ​កន្លែង​ណា​​ដែល​អ្នក​មិន​អាច​ផ្គត់ផ្គង់​ថ្លៃ​ជួល​​បាន។​ ប្រសិនបើ​ប្រាក់ខែ​ ៣ ឬ​ ៤​ ខែ​របស់​អ្នក​មិន​អាច​បង់​ថ្លៃ​កន្លែង​ស្នាក់​នៅ​ក្នុង​ពេល​មួយ​ឆ្នាំ​បាន​ទេ​នោះ​មាន​ន័យ​ថា​​កន្លែង​ស្នាក់នៅ​នោះ​ប្រហែល​ជា​​មិន​ត្រូវ​នឹង​កម្រិត​ប្រាក់​ចំណូល​របស់​អ្នក​នោះ​ឡើយ។

២.​ បញ្ជូន​កូនៗ​របស់​អ្នក​ឱ្យ​ទៅ​រៀន​នៅ​សាលា​ដែល​អ្នក​មាន​លទ្ធភាព​បង់ថ្លៃ​សាលា​បាន​ ព្រោះ​សាលារៀន​ថ្លៃៗ​ក៏​មិន​ប្រាកដ​​ថា​នឹង​ទទួល​បាន​លទ្ធផល​ដែរ។​ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ពួកគេ​បាន​ចូល​រៀន​នៅ​សាលា​ល្អ​ដែល​មាន​តម្លៃ​សមរម្យ។​​

៣.​ កំឡុង​ពេល​ដែល​ប្រពន្ធ​ពពោះ​ ៩​ ខែ​​ជា​ពេល​ដែល​ប្តី​អាច​បំពេញ​កាតព្វកិច្ច​ជា​ប្តី​ល្អ​ ជា​ឪពុក​ល្អ​ដែល​នាង​ត្រូវការ​ក្នុង​ស្ថានភាព​បែប​នេះ។​ អ្នក​ទាំងពីរ​គួរ​រៀបចំ​គម្រោង​សម្រាប់​ការសម្រាល​បុត្រ​ចំពោះ​រឿង​មិន​ល្អ​ដែល​អាច​កើត​មាន​ឡើង​ និង​ ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់។​​

៤.​ ក្នុង​ជីវិត​នេះ​មាន​បញ្ហា​ច្រើន​ពេក​ហើយ​ អ៊ីចឹង​កុំ​សាង​បញ្ហា​បន្ថែម​ដល់​ខ្លួនឯង។​ បើ​លទ្ធភាព​យើង​នៅ​ត្រឹម​ជួល​ផ្ទះ​បាន​ នៅ​សិន​ចុះ​ ការ​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​មិន​ទាន់​ចាំបាច់​ឥឡូវ​ទេ។​ ដូច្នេះ​វា​មិន​មែន​ជា​រឿង​បន្ទាន់​នោះ​ឡើយ​ដែល​អ្នក​ត្រូវតែ​មាន​ផ្ទះ​នោះ​ទេ​។​ អ្នក​ត្រូវ​ដឹង​ថា​ការ​សន្សំ​លុយ​ជា​រឿង​ដែល​អ្នក​គប្បី​ធ្វើ​ ទោះបី​តិចតួច​ស្តួចស្តើង​ក៏ដោយ​។​

៥.​ ចូរ​រៀបចំ​ផែនការ​សម្រាប់​ជីវិត​របស់​យើង​ ហើយ​រស់នៅ​ឱ្យ​មាន​ន័យ​តាម​បែប​របស់​យើង។​ ​គួរ​សន្សំ​លុយ​​ឱ្យ​បាន​​ច្រើន​ ចំណាយ​ឱ្យ​តិច​​​​​​​​​ដើម្បី​យក​លុយ​ទៅ​វិនិយោគ​លើ​អ្វី​ដែល​ផ្តល់​ផល​ចំណេញ។​ ម្យ៉ាង​កុំ​វិនិយោគ​លើ​អ្វី​ដែល​​ផ្ដល់​ផល​ចំណេញ​ហួសហេតុ​ពេក ព្រោះ​វា​អាច​នាំ​ហានិភ័យ​ខ្ពស់។​ គ្មាន​គ្រាប់​ពូជ​ណា​ដែល​​ដុះ​ធំ​ធាត់​ក្លាយ​ជា​​ដើមឈើ​ និង​ចេញ​ផ្លែ​ផ្លា​ក្នុង​រយៈ​ពេល​ត្រឹមតែ​មួយ​យប់​នោះ​ឡើយ​ ​សូម្បី​តែ​ដើម​ប៉េងប៉ោះ។​

៦.​ ស្ត្រី​មេផ្ទះ​ខ្លះ​ទិញ​ម្ហូប​ពី​ក្រៅ​ ចាក់​ដាក់​ចាន​ឲ្យ​កូន​ញ៉ាំ​រាល់​ព្រឹក​មុន​ទៅ​សាលារៀន​ ឬ​សម្រាប់​គ្រួសារ​ទាំង​មូល។​ តែ​ដឹង​អត់​ថា អ្នក​នឹង​ចំណាយ​តិច​ជាង​ប្រសិន​បើ​ចម្អិន​ម្ហូប​នៅ​ផ្ទះ​ខ្លួនឯង។

៧.​ មនុស្ស​មួយ​ចំនួន​រក​លុយ​មិន​បាន​ច្រើន​ទេ​ ប៉ុន្តែ​នៅ​ផ្ទះ​ មាន​សុទ្ធ​តែ​ឡាន​ទំនើប​។​ ពេល​មាន​ចំណូល​ច្រើន​ កាន់​តែ​ចង់​ប្តូរ​ស៊េរី​ឱ្យ​ទាន់​សម័យ​នឹង​គេ​ទាំង​ដែល​ឡាន​ម៉ាក​ណា​ក៏​ទៅ​តែ​កន្លែង​ដដែលៗ។​ អ្នក​គួរតែ​រៀន​ចំណាយ​លើ​អ្វី​ដែល​សម​នឹង​សមត្ថភាព​ខ្លួន។​

៨.​ ញ៉ាំ​អាហារ​ឱ្យ​គិត​ដល់​សុខភាព​ ថែរក្សា​ខ្លួន​ប្រាណ​ពី​សត្វ​ល្អិត​ សត្វ​មូស​ ដើម្បី​ជៀសវាង​ទៅ​ពេទ្យ​ញឹក។​ ការ​គេង​ក្នុង​មុង​ ជួយ​សន្សំ​សំចៃ​ថ្លៃ​ព្យាបាល​ជំងឺ​គ្រុនចាញ់​ជាពិសេស​ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​តំបន់​ដែល​មាន​មូស​ច្រើន។​

៩.​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​អាហារ​ និង​ផ្លែ​ឈើ​តាម​រដូវកាល​របស់​វា​ឱ្យ​បាន​ច្រើន​បំផុត​ វា​មាន​តម្លៃ​ថោក​ជាង​ ហើយ​អាច​ច្នៃ​ចេញ​ជា​មុខម្ហូប​ថ្មីៗ។​ តាម​រដូវ​នីមួយៗ​ ផ្លែឈើ​ទាំង​នោះ​សុទ្ធ​តែ​អាច​ជួយ​រាងកាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឬ​បញ្ហា​សុខភាព​ក្នុង​រដូវ​នោះ​បាន​ គ្រាន់​តែ​ដឹង​ពី​វិធី​ប្រើ​វា។

១០.​ កុំ​ធ្វើ​ត្រាប់​តាម​របៀប​រស់នៅ​របស់​អ្នក​​ជុំវិញ​ខ្លួន។​ គេ​អាច​រកចំណូល​បាន​ច្រើន​ ប៉ុន្តែ​អាច​នឹង​រស់នៅ​គ្មាន​ក្តីសុខ។​

១១.​ មិន​ចាំបាច់​តែង​ខ្លួន​ឱ្យ​ទាន់សម័យ​នឹង​គេ​ទេ​ ឱ្យ​តែ​សម្លៀក​បំពាក់​មាន​អនាម័យ​ អ៊ុត​ឱ្យ​ស្អាតបាត​ សក់​ក្បាល​រៀបរយ​ទៅ​ មើល​មក​ដឹង​តែ​ស្អាត​ហើយ។​

១២.​ រក្សា​សង្គម​របស់​អ្នក​ឱ្យ​តូច​ ទុក​តែ​មិត្ត​ណា​ដែល​មាន​គុណភាព​បាន​ហើយ។​

១៣.​ ធ្វើ​ល្អ​ឱ្យ​បាន​ច្រើន​​ ប្រកាន់​ខ្ជាប់​ភាពស្មោះត្រង់​ កុំ​ខ្ជិល​ ហើយ​ធ្វើ​ឱ្យ​ទៅ​ជា​ទម្លាប់។

១៤.​ ការ​រៀបចំ​ផែនការ​ គឺ​ជា​គន្លឹះ​មួយ។​ បើ​អ្នក​មិន​អាច​បង្កើត​ចេញ​ជា​ផែនការ​បាន​ទេ​ មានន័យ​ថា​អ្នក​មាន​ផែនការ​នឹង​បរាជ័យ​បាត់​ទៅ​ហើយ។​ ម្យ៉ាងទៀត កុំ​ធ្វើ​អ្វី​លើស​ពី​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​អ្នក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។