ទោះចេញទៅប្រកួតតំណាងជាតិលើកដំបូង តែ យស តារាវត្តី មានទំនុកចិត្តខ្ពស់

ជយលាភី 1st Runner up Face of Cambodia 2023 យស តារាវត្តី ត្រូវក្រុមហ៊ុន Cambodia International Models (CIM) ផ្តល់ទំនុកចិត្ត ជ្រើសរើសជាបេក្ខភាពតំណាងជាតិកម្ពុជា ចេញទៅប្រកួតកម្មវិធី Miss Cosmopolitan World 2023 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ព្រឹកមិញនេះ វត្តី បានធ្វើដំណើរទៅដល់់ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពហើយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នរៀបចំកម្មវិធី Miss Cosmopolitan World 2023។ 

លោក ម៉ែន និមលរតន៍ នាយកប្រតិបត្ត CIM បានឱ្យដឹងថា ក្រុមហ៊ុនសម្រេចបញ្ជូន ​តារាវត្តី ទៅប្រកួតកម្មវិធី Miss Cosmopolitan World 2023 នេះ គឺដោយសារនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានការត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការប្រកួតប្រជែងលំដាប់អន្តរជាតិមួយនេះ។ ថ្វីបើ វត្តី នៅក្មេងខ្ចីក្នុងវិស័យនេះក៏ពិតមែន ប៉ុន្តែនាងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួត ថែមទាំងមានការត្រៀមខ្លួនល្អ សម្រាប់ការចេញទៅប្រកួតអន្តរជាតិទៀតផង ដែលនាងនេះជាសក្តានុពលរបស់នាង។

ក្នុងនោះផងដែរ CIM ក៏បានជួយជ្រោមជ្រែង និងជំរុញទឹកចិត្តនាងបន្ថែមតាមរយៈការផ្តល់មតិយោបល់ ការហ្វឹកហាត់ការដើរ catwalk សំណួរចម្លើយ និងការត្រៀមខ្លួនផ្សេងៗទៀត។ លោកជឿជាក់យ៉ាងមុតមាំថា វត្តី នឹងធ្វើបានល្អលើឆាកអន្តរជាតិ ទោះបីនេះជាការប្រកួតលើកដំបូងរបស់នាងក្តី។

ក្រឡេកទៅមើល ​យស តារាវត្តី ឯណោះវិញ ក៏បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការប្រកួតអន្តរជាតិលើកដំបូងបង្អស់នេះ។ នាងត្រៀមរួចរាល់ហើយ សម្រាប់ការបញ្ចេញសមត្ថភាព ទេពកោសល្យ ក៏ដូចជាបង្ហាញពីវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរទៅកាន់ឆាកពិភពលោក។ ពិសេស នាងនឹងបង្ហាញឱ្យពិភពលោកឃើញពីភាពស្រស់ស្អាត ភាពក្លាហានរឹងមាំរបស់ស្រី្តខ្មែរ ដែលមានឥទ្ធិពលខ្លាំងមិនចាញ់ជាតិសាសន៍ដ៏ទៃនោះឡើយ។ 

នាងប្តេជ្ញាខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកភាពជោគជ័យណាមួយមកជូនជាតិកម្ពុជាវិញ។ ឆ្លៀតឱកាសនេះ នាងក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន CIM ដែលបានផ្តល់ឱកាសដ៏ធំនេះឱ្យនាង។

សូមជម្រាបថា កន្លងកម្ពុជាយើងក៏ធ្លាប់បានបញ្ជូនបេក្ខភាពទៅចូលរួមប្រកួតកម្មវិធី Miss Cosmopolitan World ជាច្រើនលើកច្រើនសារមកហើយ ទើបប៉ុន្មានឆ្នាំចុងក្រោយដែលយើងខកខានក្នុងការបញ្ជូនបេក្ខភាព ដោយសារការប្រកួតអន្តរជាតិផ្អាកការរៀបចំដូចគ្នា។ ទោះជាយ៉ាងនេះក្តី យើងសង្ឃឹមថា​ យស តារាវត្តី នឹង​បង្ហាញ​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិដ៏ធំនេះ ដូច្នេះកុំភ្លេចចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្ដដល់បវរកញ្ញាកម្ពុជាយើងទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។