Tu Youyou ស្រ្តីជនជាតិចិនដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ពីជំងឺគ្រុនចាញ់

មុនការរកឃើញរបស់ Tu Youyou ជំងឺគ្រុនចាញ់បានលេបត្របាក់ជីវិតមនុស្សរាប់លានអ្នកនៅជុំវិញពិភពលោក។ ហេតុដូច្នេះហើយ ទើបអ្នកវិទ្យាសាស្ត្រចិនដីគោកដំបូងគេដែលទទួលបានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្ត្ររូបនេះ បានខិតខំសិក្សាលើឯកសារវេជ្ជសាស្ត្រចិនបុរាណពីរាជវង្ស Zhou Qing និង Han រហូតអាចកែប្រែបញ្ហាសកលបានជោគជ័យ។  

Tu Youyou កើតនៅឆ្នាំ ១៩៣០ នៅទីក្រុង Ningbo តាមឆ្នេរសមុទ្រខាងកើតនៃប្រទេសចិន។ ធំធាត់ក្នុងគ្រួសារដែលស្គាល់ពីតម្លៃនៃចំណេះដឹង ម្ដាយឪពុកតែងតែលើកទឹកចិត្តឱ្យកូនទាំង ៥នាក់ខិតខំរៀនសូត្រ។ យ៉ាងណាមិញ នៅក្នុងវ័យ ១៦ឆ្នាំ លោកស្រីត្រូវផ្អាកការសិក្សារយៈពេល ២ឆ្នាំ ដោយសារលោកស្រីបានឆ្លងជំងឺរបេង។

នៅពេលត្រឡប់មកសិក្សាវិញ លោកស្រីបានដឹងយ៉ាងច្បាស់ថា ខ្លួនចង់សិក្សាលើផ្នែកមួយដែលឆ្លើយតបទៅនឹងបទពិសោធន៍របស់ខ្លួនផ្ទាល់។ នោះគឺជាផ្នែកវេជ្ជសាស្ត្រ​ ដោយលោកស្រីមានគោលបំណងស្វែងរកវិធីព្យាបាលជំងឺ ដូចជាជំងឺដែលធ្លាប់ធ្វើឱ្យលោកស្រីឈឺក្នុងគ្រាកន្លងមក។​

ផ្អែកតាម The Nobel Prize នៅ Beijing Medical College  លោកស្រីបានសិក្សាផ្នែកឱសថសាស្ត្រ ដោយរៀនពីវិធីចាត់ថ្នាក់រុក្ខជាតិឱសថ ការចម្រាញ់សារធាតុសកម្ម និងការកំណត់រចនាសម្ព័ន្ធគីមីរបស់សារធាតុទាំងនោះ។ នៅពេលលោកស្រីបញ្ចប់ការសិក្សានៅឆ្នាំ ១៩៥៥ ក្នុងអាយុ ២៤ ឆ្នាំ លោកស្រីបានចូលធ្វើការនៅ Academy of Traditional Chinese Medicine ដែលទើបតែបង្កើតថ្មី និងបន្តធ្វើការនៅទីនោះរហូតមក។​ លុះមកដល់ចន្លោះឆ្នាំ ១៩៥៩ ដល់ ១៩៦២ លោកស្រីក៏បានចូលវគ្គសិក្សាពីវេជ្ជសាស្ត្រចិនបុរាណ ដែលធ្វើឡើងសម្រាប់អ្នកស្រាវជ្រាវដែលធ្លាប់បានសិក្សាវេជ្ជសាស្ត្របែបលោកខាងលិច។

នៅអំឡុងសង្គ្រាមវៀតណាម វៀតណាមខាងជើងបានស្នើសុំជំនួយពីប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ដែលកំពុងលេបត្របាក់ជីវិតរបស់ទាហានខ្លួន ព្រោះថាប៉ារ៉ាស៊ីតដែលបង្កជំងឺគ្រុនចាញ់ បានចាប់ផ្ដើមសាំជាមួយនឹង chloroquine ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់នៅពេលនោះ។

ក្រោមការស្នើសុំជំនួយនេះ លោកម៉ៅ សេទុង បានប្រកាសចាប់ផ្ដើមគម្រោង Project 523 នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៦៧ ដើម្បីស្វែងរកវិធីសាស្រ្តព្យាបាលជំងឺគ្រុនចាញ់ដែលលែងអាចប្រើប្រាស់ chloroquine ព្យាបាលបានផល។

រំលង ២ឆ្នាំក្រោយ លោកស្រី Tu Youyou ក៏បានកាន់តំណែងជាប្រធានគម្រោងនេះ ហើយលោកស្រីក៏ចាប់ផ្ដើមដោយស្រាវជ្រាវអំពីផលប៉ះពាល់នៃជំងឺគ្រុនចាញ់នៅក្នុងតំបន់ដែលកំពុងកើតមានជំងឺនេះផ្ទាល់។ ដើម្បីធ្វើដូច្នេះ លោកស្រីបានធ្វើដំណើរទៅកាន់កោះ Hainan នៅភាគខាងត្បូងប្រទេសចិន ដែលនៅពេលនោះកំពុងជួបប្រទះនឹងការផ្ទុះឡើងនូវជំងឺគ្រុនចាញ់។ ខណៈលោកស្រីត្រូវឃ្លាតកូនរយៈពេល ៣ឆ្នាំ ដើម្បីបំពេញបេសកកម្មនេះ។

នៅក្នុងព្រៃតំបន់ត្រូពិចនាដែនកោះនេះ លោកស្រីបានឃើញដោយផ្ទាល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ជំងឺគ្រុនចាញ់ទៅលើរាងកាយមនុស្ស។

នៅពេលត្រឡប់ទៅទីក្រុងប៉េកាំង ក្រុមការងារបានពិនិត្យឡើងវិញនូវឯកសារវេជ្ជសាស្ត្រចិនបុរាណ ដើម្បីស្វែងយល់ពីវិធីព្យាបាលជំងឺគ្រុនចាញ់តាមបែបប្រពៃណីចិន ដោយបានសាកល្បងសារធាតុជាង ២៤ម៉ឺនប្រភេទ ដើម្បីស្វែងរកថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ប៉ុន្តែមិនមានសារធាតុណាមួយមានប្រសិទ្ធភាពឡើយ។

ទីបំផុត ក្រុមការងារក៏បានរកឃើញការព្យាបាលដែលពាក់ព័ន្ធទៅនឹងរុក្ខជាតិម៉្យាង មានឈ្មោះថា Sweet Wormwood ដែលចាស់បុរាណចិនបានប្រើប្រាស់តាំងតែពីឆ្នាំ ៤០០ ដើម្បីព្យាបាល “ជំងឺគ្រុនក្តៅដែលម្ដងកើតម្ដងបាត់” ជារោគសញ្ញាមួយនៃជំងឺគ្រុនចាញ់។

លោកស្រីធ្លាប់បាននិយាយថា៖ “វេជ្ជសាស្ត្រចិននឹងជួយយើងយកឈ្នះជំងឺដែលគំរាមកំហែងដល់ជីវិតមនុស្សនៅទូទាំងពិភពលោក ហើយមនុស្សនៅជុំវិញពិភពលោកនឹងទទួលបានអត្ថប្រយោជន៍ពីវា”។

នៅឆ្នាំ ១៩៧១ ក្រុមការងាររបស់ Tu Youyou បានញែកសារធាតុសកម្មមួយពី Wormwood ដែលទំនងជាអាចប្រយុទ្ធនឹងប៉ារ៉ាស៊ីតដែលបង្កជំងឺគ្រុនចាញ់បាន។ ក៏ប៉ុន្តែការសាកល្បងនេះ មិនមានប្រសិទ្ធភាពឡើយ។

ដូច្នេះហើយ លោកស្រី Tu Youyou បានត្រឡប់ទៅពិនិត្យឯកសារបុរាណម្តងទៀត ហើយសង្ស័យថា សារធាតុសកម្មនៅក្នុង Wormwood ប្រហែលបាត់បង់ប្រសិទ្ធភាព ដោយសារតែកម្ដៅ ព្រោះដំបូងឡើងក្រុមការងារបានជ្រើសរើសប្រើប្រាស់ការដាក់ស្ងោររុក្ខជាតិនេះក្នុងទឹកក្ដៅ ដើម្បីចម្រាញ់សារធាតុសកម្ម។

ដូច្នេះ លោកស្រីបានសាកល្បងវិធីរៀបចំថ្មី តាមបែប Ether-based ព្រោះវិធីនេះមានចំណុចរំពុះទាបជាង ដែលមិនបំផ្លាញសារធាតុពី Wormwood ឡើយ។ នៅពេលលោកស្រីសាកល្បងយកសារធាតុនេះទៅពិសោធន៍លើសត្វកណ្តុរ និងស្វា។ លទ្ធផលបានបង្ហាញអត្រាជោគជ័យ ១០០ ភាគរយ។

លោកស្រី Tu Youyou និងមិត្តរួមការងារ ២ នាក់ទៀត បានស្ម័គ្រចិត្តសាកល្បងសារធាតុនេះលើខ្លួនឯង មុនពេលសាកល្បងលើអ្នកជំងឺចំនួន ២១ នាក់ នៅកោះ Hainan។ ជាលទ្ធផល អ្នកជំងឺទាំងអស់បានជាសះស្បើយ ដូចការប៉ងទុក។

នៅឆ្នាំបន្ទាប់ ក្រុមការងាររបស់ លោកស្រីបានដាក់ឈ្មោះសារធាតុសកម្មនេះថា Artemisinin មុននឹងចែករំលែកលទ្ធផលស្រាវជ្រាវ។ លុះដល់ឆ្នាំ ១៩៧៩ ទើបការស្រាវជ្រាវនេះទទួលបានការបោះពុម្ពផ្សាយជាភាសាអង់គ្លេស បន្តដល់ឆ្នាំ ១៩៨១ អង្គការសុខភាពពិភពលោក (WHO) ធនាគារពិភពលោក (World Bank) និងអង្គការសហប្រជាជាតិ (UN) បានអញ្ជើញលោកស្រីឱ្យធ្វើបទបង្ហាញ អំពីការរកឃើញរបស់លោកស្រីនៅលើឆាកអន្តរជាតិ។

២ ទសវត្សរ៍ក្រោយ ទើប WHO បានណែនាំ Artemisinin combination therapy ថាជាវិធីព្យាបាលជួរមុខសម្រាប់ជំងឺគ្រុនចាញ់ ខណៈមូលនិធិ Lasker Foundation ដែលបានផ្តល់ពានរង្វាន់ Clinical Medical Research Award ដល់លោកស្រី Tu Youyou នៅឆ្នាំ ២០១១ បានហៅការរកឃើញ Artemisinin ថាជា “ការអន្តរាគមន៍នៅក្នុងផ្នែកឱសថសាស្ត្រដ៏សំខាន់បំផុត ក្នុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយ”។

លោកស្រីតែងតែបង្វែរការសរសើរទៅកាន់មិត្តរួមការងារ ទាំងអ្នកវិទ្យាសាស្ត្រចិនសម័យទំនើប និងអ្នកប្រាជ្ញចិនបុរាណ។ នៅពេលលោកស្រីទទួលពានរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬវេជ្ជសាស្ត្រ ក្នុងឆ្នាំ ២០១៥ សុន្ទរកថារបស់លោកស្រីមានចំណងជើងថា៖ “ការរកឃើញ Artemisinin៖ អំណោយពីវេជ្ជសាស្ត្រចិនបុរាណទៅកាន់ពិភពលោក”។

ទោះបីជាយ៉ាងណាក៏ដោយ មិនអាចប្រកែកបានទេថា លោកស្រី Tu Youyou ក៏មានមោទកភាពចំពោះការរកឃើញរបស់ខ្លួនដូចគ្នាដែរ ដោយលោកស្រីបាននិយាយថា៖ “អ្នកវិទ្យាសាស្ត្រគ្រប់រូប សុទ្ធតែសុបិនចង់ធ្វើអ្វីមួយដែលអាចជួយពិភពលោកបាន”។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *