ទីបំផុតសាលាដូងទទួលបានដំណោះស្រាយយ៉ាងសមស្របពីសម្ដេចបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយលោកបានសម្រេចផ្អាកការរុះរើផ្ទះស្នាក់របស់លោកគ្រូអ្នកគ្រូនៅទីនោះ ហើយថែមទាំងជួយឧបត្ថម្ភលើសុខុមាលភាពកូនសិស្សនៅទីនោះផងដែរ។

ទាក់ទិននឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួន ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធាក្នុងនោះរួមមានផ្ទះរបស់គ្រូៗនៅសាលាដូង ពេលនេះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សានូវស្ថានភាពដដែល ដើម្បីឱ្យសាលាដូងបន្តដំណើរការទៅមុខ រីឯគ្រូៗបង្រៀនទីនៅះអាចបន្តស្នាក់នៅជាធម្មតាដើម្បីបង្រៀនដល់សិស្ស។ សម្ដេចក៏បានចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឲ្យបានសមស្រប និងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មេងៗនៅលើភ្នំគិរីរម្យផងដែរ។
បន្ថែមពីលើដំណោះស្រាយ សម្ដេច ហ៊ុន ម៉ាណែត ក៏បានសម្រេចផ្ដល់ការឧបត្ថម្ភជាថវិកាចំនួន ៥ ឡានរៀល និងអង្ករ ១ តោន ក្នុង ១ខែ ជូនសាលាដូង ដោយអនុវត្តចាប់ពីខែ កញ្ញា ឆ្នាំ ២០២៦ នេះតទៅ៕
























































Account
Security
Favourite Content