ឱកាសកម្រ! តារាកូរ៉េខាងត្បូងប៉ុន្មាននាក់នេះ ទទួលបានការងារពិសេសទៅសម្ដែងនៅកូរ៉េខាងជើង

ផ្អែកលើស្ថានភាពនយោបាយ ប្រទេសដែលចែករំលែកវប្បធម៌ និងភាសាតែមួយបានសម្រេចបែងចែកគ្នាជាពីរនៅក្នុងឆ្នាំ ១៩៤៥ ដោយមានបង្អែកពីប្រទេសមហាអំណាច ២រៀងខ្លួនគឺ សហរដ្ឋអាមេរិក និង សហភាពសូវៀត នាំឱ្យប្រទេសទាំងពីរនេះក្លាយជាគូសត្រូវ និងឈានដល់ភ្លើងសង្គ្រាមនៅចន្លោះឆ្នាំ ១៩៥០ ដល់ ១៩៥៣។

មកទល់នឹងពេញបច្ចុប្បន្ន បញ្ហាទំនាក់ទំនងរវាងប្រទេសទាំង ២នៅតែមានស្ថានភាពតឹងតែង និងកំពុងបន្តទៅមុខទៀតនៅក្នុងពេលអនាគត ដែលជារនាំងខណ្ឌចែករវាងប្រជាជនទាំងពីរ។ ដូចគ្នាដែរ តន្ត្រីខេប៉ុបរបស់កូរ៉េខាងត្បូង ដែលមនុស្សស្ទើរមួយពិភពលោកអាចស្វែងរកស្ដាប់បានដោយសេរី បែរជាបានជួបស្ថានភាពខុសគ្នាស្រឡះនៅលើទឹកដីកូរ៉េខាងជើង។

យ៉ាងណាមិញ មិនមែនមានន័យថា តន្ត្រីប៉ុបមួយប្រភេទនេះមិនធ្លាប់មានវត្តមានក្នុងប្រទេសកូរ៉េខាងជើងសោះនោះទេ ព្រោះជាក់ស្ដែងក៏មានតារា ៦ក្រុម និង ៧រូបខាងក្រោមនេះ ទទួលបានឱកាសនាំយកតន្រ្តីរបស់ខ្លួនទៅផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងជើង៖

Fin.K.L

ផ្ដើមដោយ​ក្រុមចម្រៀងខេប៉ុបជំនាន់ទី១ Fin.K.L គឺជាក្រុមនារីពីប្រទេសកូរ៉េខាងត្បូងដំបូងបង្អស់ដែលបាននាំយកតន្ត្រីខេប៉ុបចូលទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ ១៩៩៩ តាមរយៈនៅក្នុងកម្មវិធីប្រគំតន្ត្រីមិត្តភាពសន្តិភាព ដែលធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាង។ នៅពេលនោះ សមាជិកទាំង ៤នាក់បានឡើងច្រៀងបទ To My Prince បង្កើតជាប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យតន្ត្រីប៉ុបរបស់កូរ៉េខាងត្បូង។

Sechskies

បន្តពីក្រុម Fin.K.L ក្រុមចម្រៀងបុរស Sechskies ក៏បានចូលរួមសម្ដែងនៅក្នុងកម្មវិធីប្រគំតន្ត្រីមិត្តភាពសន្តិភាព នៅឆ្នាំតែមួយដែរ។ គ្រានោះសមាជិកទាំង ៦បានបកស្រាយចម្រៀងដ៏ល្បីល្បាញរបស់ខ្លួន ចំណងជើងថា Hunch ដោយសកម្មភាពនេះ បានធ្វើឱ្យពួកគេបានក្លាយជាក្រុមចម្រៀងខេប៉ុបបុរសទី១ ដែលបានទៅសម្ដែងនៅក្នុងប្រទេសកូរ៉េខាងជើង។

Baby V.O.X

ក្នុងឆ្នាំ ២០០៣ Baby V.O.X បានក្លាយជាក្រុមចម្រៀងនារីខេប៉ុបទីពីរដែលទទួលបានឱកាសទៅសម្តែងនៅក្នុងប្រទេសកូរ៉េខាងជើង។ កម្មវិធីនេះបានធ្វើឡើងនៅក្នុងកីឡាដ្ឋាន Ryugyong Jong Ju Yong Gymnasium ដោយអ្នកចម្រៀងទាំង ៥ បានច្រៀងបទ By Chance។

នៅក្នុងឆ្នាំ ២០២៥នេះ សមាជិកម្នាក់គឺ Kan Mi-yeon ក៏ទើបតែបានចេញមកចែករំលែកពីបទពិសោធន៍របស់ខ្លួននៅពេលនោះដែរ។ ជាក់ស្ដែង សមាជិករូបនេះបាននិយាយថា ខុសប្លែកពីការឡើងសម្ដែងរាល់ដងដែលអ្នកគាំទ្រចូលរួមច្រៀងរាំជាមួយ ការសម្ដែងនៅលើទឹកដីកូរ៉េខាងជើងខុសគ្នាដាច់ស្រឡះ ដោយទស្សនិកជនម្នាក់ៗអង្គុយមើលដោយស្ងប់ស្ងាត់រហូតធ្វើឱ្យនាងគិតថា បានធ្វើកំហុសអ្វីមួយកំឡុងពេលសម្ដែង។

Shinhwa

ក្រុមចម្រៀងបុរស Shinhwa ក៏បានចូលរួមសម្ដែងនៅក្នុងពេលតែមួយជាមួយនឹង Baby V.O.X ដែរ ដោយពួកគេបានជ្រើសរើសយកបទ Perfect Man។ មិនខុសពី Kan Mi-yeon សមាជិកម្នាក់របស់ Shinhwa ក៏បាននិយាយដែរថា​ ទស្សនិកជនមិនងាយនឹងបង្ហាញពីអារម្មណ៍របស់ពួកគេនៅពេលដែលមើលក្រុមខ្លួនសម្ដែងឡើយ ដែលនាំឱ្យវាបង្កើតបានជាបរិយាកាសដ៏ចម្លែកមួយ និងធ្វើឱ្យពួកគេពិបាកក្នុងការសម្ដែងមែនទែន។

Red Velvet

ព្រឹត្តការណ៍ចុងក្រោយបង្អស់ដែលតារាកូរ៉េខាងត្បូងបានទៅច្រៀងនៅក្នុងប្រទេសកូរ៉េខាងជើង គឺនៅពេលដែលក្រុម Red Velvet បានទៅសម្ដែងនៅក្នុងកម្មវិធី Spring Is Coming កាលពីឆ្នាំ ២០១៨។ ជាអកុសល នៅក្នុងកម្មវិធីនេះ Joy មិនបានចូលរួមនោះទេ ដោយមានត្រឹមសមាជិក ៤នាក់ប៉ុណ្ណោះបានទៅសម្ដែងនៅក្នុងប្រទេសកូរ៉េខាងជើងជាមួយនឹងចម្រៀង ២បទ គឺ Red Flavor និង Bad Boy។ អ្វីដែលកាន់តែពិសេសនោះ Spring Is Coming គឹជាកម្មវិធីប្រគំតន្ត្រីសម្ដែងដោយតារាពីប្រទេសកូរ៉េខាងត្បូងដំបូងបង្អស់ ដែលលោកប្រធានាធិបតី Kim Jong-Un និងភរិយាបានចូលរួម។

YB

YB ជាក្រុមចម្រៀងរ៉កទី១ និងជាក្រុមដែលពិសេសជាងគេ បានទៅសម្ដែងនៅក្នុងប្រទេសកូរ៉េខាងជើងរហូតដល់ទៅ ២ដង រួមមានកាលពីឆ្នាំ ២០០២​ និងក្នុងកម្មវិធី Spring Is Coming កាលពីឆ្នាំ ២០១៨។ កាលពីឆ្នាំ ២០២២ សមាជិកទាំង ៤នាក់បានបកស្រាយចម្រៀងបទ Morning Dew, Ithaca និងបទបែបប្រជាប្រិយរបស់កូរ៉េគឺ Arirang ដោយការសម្ដែងនេះថែមទាំងបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Korea Central TV របស់កូរ៉េខាងជើងទៀតផង។

ដោយឡែក ក្នុងឱកាសលើកទី ២នេះ YB បានច្រៀងនូវបទ I am a Butterfly, Man is ship Woman is harbor និងបទ 1178 ជាដើម។

Cho Yong-pil

តារាជើងចាស់ Cho Yong-Pil គឺជាអ្នកចម្រៀងម្នាក់ទៀតដែលបានសម្ដែង ២លើកក្នុងប្រទេសកូរ៉េខាងជើង រួមមានក្នុងកម្មវិធីប្រគំតន្ត្រីកាលពីឆ្នាំ ២០០៥ និងកម្មវិធីជាមួយនឹងតារាទាំង ២ក្រុមខាងលើកាលពីឆ្នាំ ២០១៨។ ជាក់ស្ដែង លោកគឺជាតារាមួយរូបដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនរបស់កូរ៉េខាងជើង ដោយលោក Keehyun ផលិតកររបស់ទូរទស្សន៍ SBS បាននិយាយថា នៅពេលដែលពិនិត្យមើលវីដេអូម្ដងទៀត លោកសង្កេតឃើញមានទស្សនិកជនខ្លះលួចច្រើនតាមលោក Cho Yong-Pil យ៉ាងស្ងាត់ៗ សម្រាប់បទដែលពួកគេស្គាល់។

សូមបញ្ជាក់ផងដែរ Spring Is Coming ជាកម្មវិធីមិត្តភាពដ៏ធំមួយរវាងប្រទេសទាំងពីរ និងមានតារាពីកូរ៉េខាងត្បូងជាច្រើនរូបបានទៅសម្ដែង។ ក្រៅពី Red Velvet, YB និង Cho Yong-pil ក៏មាន Seohyun សមាជិក Girls’ Generation, Choi Jin-hee, Lee Sun-hee, Kang San-ae, Baek Ji-Young, Ali និង Jungin បានចូលរួមផងដែរ។

ដោយឡែក បន្ទាប់ពីកម្មវិធីកាលឆ្នាំ ២០១៨នេះ មកទល់នឹងឆ្នាំ ២០២៥ នៅមិនទាន់មានកម្មវិធីរួមណាមួយ ដែលតារាពីប្រទេសកូរ៉េខាងត្បូង អាចមានឱកាសបានទៅសម្ដែងនៅលើទឹកដីកូរ៉េខាងជើងនៅឡើយទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *