អ្នកភ្នំពេញដឹងតែសប្បាយហើយ! រដ្ឋបាលរាជធានីរៀបចំសង្ក្រាន្តវត្តភ្នំ ថែមបើកដំណើរការ Walk Street ៥ ថ្ងៃ

នា​ឱកាស​បុណ្យ​ចូលឆ្នាំខ្មែរ​ខាង​មុខ​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ ព្រម​ជាមួយ​ការ​បើក​ដំណើរការផ្លូវ​ថ្មើរ​ជើង Walk Street រយៈពេល ៥​ថ្ងៃ​ជាប់​គ្នា។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

តាម​រយៈ​សេចក្ដី​ជូន​ដំណឹងខាងលើ​បាន​ឱ្យ​ដឹង​ថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​ព្រឹត្តិការណ៍ «សង្ក្រាន្ត​វត្ត​ភ្នំ» នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​រយៈពេលបីថ្ងៃ ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ មេសា ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៨​យប់ អម​ជាមួយ​កម្មវិធី​បែប​ប្រពៃណី​ជាតិ​ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ដូច​ជា ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំ​ខ្សាច់ ស្រង់​ព្រះ សម្ដែង​សិល្បៈ​របាំ​ប្រពៃណី ការ​លេង​ល្បែង​ប្រជាប្រិយ​ជាតិ ការ​ប្រគំ​តន្ត្រី​បុរាណ-សម័យ រាំ​លេង​កម្សាន្ត ការ​តាំង​បង្ហាញ​មកុដ​អប្សរា ពិព័រណ៍​ខ្នាត​ធំ និង​ការ​តាំង​បង្ហាញ​ផលិតផល​ខ្មែរ។

ដោយ​ឡែក រដ្ឋបាល​រាជធានី​ភ្នំពេញក៏​បានត្រៀម​​បើក​ដំណើរការ​ផ្លូវ​ថ្មើរ​ជើង Walk Street ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​វិថី​ព្រះស៊ីសុវត្ថិ​ចាប់​ពី​មុខ​ព្រះបរមរាជវាំង​រហូត​ដល់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ផង​ដែរ ដែល​ការ​ដំណើរ​ការ​នេះ​មាន​រយៈពេល ៥ ថ្ងៃ​ជាប់​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១២ ​ដល់​១៦​ ខែ​មេសា​។

ជាមួយ​គ្នានេះដែរ រដ្ឋបាលរាជធានី​ក៏​បាន​អំពាវនាវដល់បង​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ​ ក៏​ដូច​ជា​ផ្លូវ​ថ្មើរ​ជើង Walk Street ឱ្យ​បាន​ច្រើន​កុះករ​ទាំង​អស់​គ្នាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕

ប្រភពរូបភាព ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *