SEAVFC បញ្ចប់សិក្ខាសាលាប្រចាំឆ្នាំ២០២៥ និង ពន្យារការទទួលវីដេអូ 

កាលពីថ្ងៃទី១៤ និង១៥ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC) បានរៀបចំ «សិក្ខាសាលាផលិតវីដេអូសម្រាប់កុមារ» ដោយជោគជ័យ នៅBox Media Studio។ សិក្ខាសាលា ប្រចាំSEAVFC ជំនាន់ទី៥នេះ ត្រូវបានរៀបចំដោយក្រុមភាពយន្តឈូករ័ត្ន (Sunflower Film Alliance [SFA]) រួមជាមួយដៃគូក្នុងស្រុកនានា ហើយទទួលបានសិក្ខាកាម១០រូប។ 

សម្រាប់លោកស្រី ប៊ុន សុគន្ធា តំណាងអាណាព្យាបាលកុមារីមួយរូប ៖ «បន្ទាប់ពីបានចូលរួមសិក្ខាសាលាវីដេអូជាលើកទីពីរនេះ នាងខ្ញុំឃើញថាកូនមានសកម្មភាព រីករាយ និងមានទំនុកចិត្តក្នុងការបញ្ចេញសមត្ថភាព និងមតិច្រើនជាងលើកទីមួយ។ គាត់មានការយល់ដឹងច្រើនពីមិត្តផ្សេងៗ និងយល់ដឹងច្បាសជាងមុនពីការផលិតវីឌីអូ។»

រីឯ លោក កុសល ពុទ្ធិរតនៈ ហៅក្រៅ«ជីន» ជាគ្រូផ្នែកសាច់រឿង និងបច្ចេកទេសថត បានសម្តែងចំណាប់អារម្មណ៍ថា៖ «នេះ ជាលើកទី១ ហើយសម្រាប់ខ្ញុំក្នុងការបង្រៀនក្មេងៗអំពីរបៀបនិទានរឿងតាមវីដេអូ។ ខ្ញុំយល់ថាគ្រាប់ពូជសមិទ្ធិករភាពយន្ត ឬអ្នក ផលិតមាតិកាអនឡាញជាខ្មែរ គួរទទួលបានការបណ្តុះបណ្តាលពីក្មេងដូចពួកគាត់។ ជាក់ស្តែង ខ្ញុំបាទឃើញថា ពួកគាត់ឆាប់ ចាប់មេរៀនដែលខ្ញុំបាទផ្តល់ឱ្យ ជាពិសេសតាមរយៈឧបករណ៍បច្ចេកវិទ្យាដែលពួកគាត់មានស្រាប់។ លើសពីនេះ ម្នាក់ៗសុទ្ធតែ មានគំនិតច្នៃប្រតិដ្ឋរៀងខ្លួន ក្នុង ការចែករំលែកទៅមិត្តរួមក្រុម។»

រីឯអ្នកស្រី រស់ សុគន្ធា ជានាយិកគ្រប់គ្រងរបស់រោងភាពយន្តលេជន ដែលដៃគូធំមួយរបស់មហោស្រព និងគម្រោងផ្សេងៗទៀតរបស់ «អង្គការភាពយន្តឈូករ័ត្ន» សម្តែងការគាំទ្រថា៖  «ជាបឋមនាងខ្ញុំសូមអបអរសាទរមហោស្រព ភាពយន្តវីដេអូសម្រាប់ កុមារអាស៊ីអាគ្នេយ៏លើកទី ៥ឆ្នាំនេះជាឆ្នាំទី១ដែលរោងភាពយន្តលេជេន មានកិត្តិយសក្លាយជា អ្នកឧបត្ថម្ភធំ នៅក្នុងមហោស្រពនេះ។ មហោស្រពភាពយន្តវីដេអូសម្រាប់កុមារ អាស៊ីអាគ្នេយ៍ គឺជាគន្លងវិថីមួយដ៏ល្អ ដែលជំរុញឱ្យកុមារអាស៊ីអាគ្នេយ៏ រួមទាំងកុមារកម្ពុជាផងដែរ ក្នុងការបញ្ចេញនូវទេពកោសល្យ គំនិតបង្កើតថ្មី ភាពច្នៃប្រឌិត ព្រមទាំងពង្រីកនូវការស្វែងយល់ពីបទពិសោធន៏ជុំវិញខ្លួនផ្សេងៗយ៉ាងច្រើន ដើម្បីបង្កើតបានជាភាពយន្តដ៏មានគុណភាព និង គុណតម្លៃគ្រប់គ្រាន់ មុននឹងយកដាក់ប្រកួតថ្នាក់តំបន់។ លើសពីនេះ នាងខ្ញុំសូមសំណូមពរ និងលើកទឹកចិត្តដល់ក្មួយៗ សូម បង្កើតភាពយន្តដែលឆ្លុះបញ្ចាំងនូវតម្លៃវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ក៏ដូចជារំលេចនូវតំបន់ទេសចរណ៏ដ៏ មានសក្តានុពល ជាច្រើនក្នុងប្រទេសកម្ពុជា។

ដោយឡែក ការបើកទទួលរឿងប្រកួតរបស់SEAVFC ឆ្នាំនេះ នឹងពន្យារពេលដល់ ថ្ងៃទី០៨ ខែសីហា ២០២៥ វេលាម៉ោង ១១៖៥៩ យប់ ជូនតាមសំណូមពររបស់ប្អូនៗ និងសមិទ្ធិករវីដេអូ។ 

📝សូមរួសរាន់ដាក់ប្រកួតរឿងតាមរយ:៖https://forms.gle/pMpHpt4TLjn1qNS56  

⚙️សម្រាប់លក្ខខណ្ឌលម្អិត សូមអាន៖ https://seavideofest.com/video-competition-mechanics/

📞សម្រាប់ព័ត៌មានលម្អិតនៅកម្ពុជា សូមទាក់ទង៖ +៨៥៥ ១២ ៦៨៤ ៩៥៥ ឬអុីមែល៖ seavfc.kh@gmail.com ។

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅដើម ខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅទីបាងកក ប្រទេសថៃឡង់ដ៍។ ជ័យលាភី ឆ្នាំ២០២៥ នឹងត្រូវបែងចែកយ៉ាងហោចជា១១ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ២ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «វេទមន្តនៃសន្តិភាព»។

នេះជាឱកាសពិសេស បើអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់ លោកអ្នក ជាមួយទស្សនិកជនឱ្យបាន ច្រើន ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ព័ត៌មាន អង្គការភាពយន្តឈូករ័ត្ន, Box Media Production, អង្គការមូលនិធិកុមារកម្ពុជា, នំ នាឡិ៍ ហាងកាហ្វេ ១១៖១១ និង Chill Out, រោងពុម្ព KhmerFace, ដៃគូផ្សព្វផ្សាយរួមមាន៖ TV5, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *