អាចទេ Park Eun-bin វ៉ាដាច់ Han So-hee ហើយក្លាយជាតារាសម្តែងស្រីស៊ីថ្លៃខ្ពស់រហូតដល់ ២សែនដុល្លារក្នុងមួយភាគ?

អ្នកស្ថិតក្នុងវិស័យសិល្បៈកូរ៉េពេលនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថាតើ Park Eun-bin អាចវ៉ាដាច់ Han So-hee ក្លាយជាតារាសម្ដែងស្រីដែលស៊ីថ្លៃ ៣០០លានវ៉ុន ឬ ២២ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគបានដែរឬយ៉ាងណា។

បន្ទាប់ពីចប់រឿង “Castaway Diva” របស់ tvN តារាស្រី Park Eun-bin ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាឱ្យចូលសម្ដែងជាតួឯកក្នុងរឿងភាគថ្មី “Hyper Knife” ដោយក្នុងរឿងនេះនាងនឹងសម្ដែងជា​តួ​ចិត្ត​អាក្រក់ជាលើក​ដំបូង ហើយក៏មានការរំពឹងទុកខ្ពស់ជាខ្លាំង ខណៈតួឯកប្រុសត្រូវបានកំណត់ថាជា Sol Kyung-gu ។

តារាសម្តែងទាំងពីរបានឯកភាពចាប់ផ្តើមថតនៅចុងខែមីនា បន្ទាប់ពីអានសាច់រឿងរហូតដល់ភាគទី ៤ ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាតម្លៃខ្លួន ។ ប្រភពព័ត៌មានអះអាងថា ចំនួនទឹកប្រាក់ស្នើឡើងដោយ Namoo Actors ដែលជាភ្នាក់ងាររបស់ Park Eun-bin គឺ ៣០០ លានវ៉ុនក្នុងមួយភាគ។ ខណៈក្រុមហ៊ុនផលិត Blaad Studios និង Disney+ កំពុងមមាញឹកក្នុងគិតគូរពិចារណា ប្រភពមួយចំនួនក៏បានទម្លាយថា ថ្លៃឈ្នួលទំនងជាត្រូវសម្រេចចន្លោះពី ២៥០ លានទៅ ៣០០ លានវ៉ុន ឬ ១៨ម៉ឺន ទៅ ២២ម៉ឺនដុល្លារអាមេរិក។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​តំណាង​ក្រុម​ហ៊ុន​ផលិតកុន​មួយ​បាន​និយាយ​ថា៖ “វា​ជា​ចំនួន​សម​រម្យ​ដែល Park Eun-bin អាច​ទទួល​បាន។ ដោយសារតែប្រជាប្រិយភាព និងឥទ្ធិពលរបស់នាងបានកើនឡើងមិនត្រឹមតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងប្រទេសជប៉ុន និងអាមេរិកខាងជើងផងដែរ ដោយសារតែភាពជោគជ័យនៃភាពយន្តភាគ ” Extraordinary Attorney Woo” ដែលនេះអាចជាស្ថានភាពចំណេញទាំងសងខាងសម្រាប់ភាគីទាំងពីរ។ ម្យ៉ាងបច្ចុប្បន្ន Park Eun-bin គឺជាតារាស្រីតែម្នាក់គត់នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលអាចលក់សំបុត្រកម្មវិធីជួបជុំអ្នកគាំទ្រនៅក្រៅប្រទេសអស់គ្មានសល់ ហើយចំណុចនេះនឹងក្លាយជាការបណ្តាក់ទុនដ៏ចំណេញសម្រាប់ Disney+ ផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុនផលិតខ្នាតតូច និងមធ្យម ព្រមទាំងវេទិកា Streaming ក្នុងស្រុកមួយចំនួនក៏បានបង្ហាញពីការព្រួយបារម្ភអំពីការឡើងតម្លៃខ្លួនរបស់តារាសម្ដែងរូបនេះដែរ។ ខណៈដែល Park Eun-bin ទទួលបាន ១៦០ លានវ៉ុនក្នុងមួយភាគសម្រាប់រឿង “Castaway Diva” ពួកគេយល់ថាការឡើងថ្លៃគុណនឹងពីរភ្លាមៗបែបនេះគឺសាហាវពេកហើយ។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​កុន​មួយ​បាន​ចង្អុល​បង្ហាញ​ថា​៖ “ដោយសារ​ការងារ​មុន​ទទួល​បាន​ជោគជ័យ វា​ជា​ទម្លាប់​ក្នុង​ការ​ដំឡើង​ថ្លៃ​ការងារ​បន្ទាប់​ ប៉ុន្តែ​ការ​ដំឡើងថ្លៃ​ទ្វេ​ដងតែម្ដងនោះ​គឺ​ច្រើន​ជ្រុលហើយ​”​។ ទន្ទឹមនោះ ក៏មានការព្រួយបារម្ភដែរថា បន្ទាប់ពីតួធំៗបឺតអស់ ២០ ទៅ ៣០% នៃដើមទុនផលិតទាំងមូលហើយនោះ វានឹងធ្វើឲ្យមានការពិបាកក្នុងការជ្រើសរើសតួសម្តែងរង និងបុគ្គលិកដែលមានគុណភាពខ្ពស់ ដែលទីបំផុតនាំឱ្យខូចគុណភាពរឿង។

ផលិតកររឿងភាគមួយរូបពី Studio S បាននិយាយថា៖ “Han So-hee ត្រូវបានគេរាយការណ៍ថាបានទទួល ២០០ លានវ៉ុនក្នុងមួយភាគសម្រាប់រឿង ‘Gyeongseong Creature’ ដូច្នេះខ្ញុំពិតជាចង់ដឹងថាតើ Park Eun-bin នឹងវ៉ាដាច់ Han So-hee ហើយឡើងលើសនេះឬអត់” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម