ស្នេហ៍ពិត! តារាសម្ដែងហុងកុង Chun Wong ទម្លាយកំពុងទាក់ទងមិត្ដស្រីមានវ័យក្មេងជាងខ្លួន ៣០ ឆ្នាំ

ថ្មីៗ នេះ តារាសម្ដែងជើងចាស់ហុងកុងលោក Chun Wong ដាច់ចិត្ដទម្លាយពីទំនាក់ទំនងស្នេហាជាមួយមិត្ដស្រីក្រៅសិល្បៈម្នាក់ក្រោយសេពគប់គ្នាអស់រយៈពេលជាង ២៥ ឆ្នាំ។

យោងតាមប្រភពកាសែតចិន Sohu កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៤ តារាសម្ដែងជើងចាស់ហុងកុង Chun Wong បាននិយាយរំឭកដល់មិត្ដស្រីក្រៅសិល្បៈរបស់ខ្លួន និងអតីតភរិយាព្រមទាំងកូនៗ។ លោកបានទម្លាយថា៖​ បច្ចុប្បន្ន លោកមានកូនចំនួន ៤ នាក់ តែមិនបាននៅជួបជុំគ្នាឡើយ។ លោក និងកូនគឺរស់នៅឆ្ងាយពីគ្នា។

លោកបានប្រាប់ថា៖ កាលពីនៅវ័យក្មេង លោកបានសាងកំហុសជាច្រើន និងមិនចេះយកចិត្ដទុកដាក់ចំពោះគ្រួសារ។ លោកគិតពីប្រឹងរកប្រាក់ និងយកទៅឲ្យអតីតភរិយា តែគ្មានពេលវេលាសម្រាប់អ្នកផ្ទះ។ អ្នកទាំងពីរមានគំនិតខ្វែងគ្នាជាច្រើន ទីបំផុតអ្នកទាំងពីរក៏សម្រេចចិត្ដចែកផ្លូវគ្នា តែមិនលែងលះគ្នាឡើយដោយសារកូនៗ មិនយល់ព្រម។

លោកបន្ដថា៖ លោកបានផ្លាស់ទីលំនៅទៅរស់នៅទីក្រុង Shen Zhen កាលពីជាង ២០ ឆ្នាំមុន។ ពេលនោះហើយជាពេលវេលាដែលលោកបានជួបមនុស្សស្រីម្នាក់មានវ័យក្មេងជាងលោករហូតដល់ ៣០ ឆ្នាំ។ លោកមានវ័យ ៥០ ឆ្នាំទៅហើយ ខណៈនាងទើបតែមានវ័យជាង ២០ ឆ្នាំ។ ដោយសារវ័យខុសគ្នាច្រើនពេក លោកក៏បានសុំបញ្ចប់ទំនាក់ទំនងរវាងអ្នកទាំងពីរ តែរូបនាងមិនព្រម។ មិត្ដស្រីរបស់លោកគឺមិនប្រកាន់ និងគិតច្រើនពីចំណូលរបស់លោកឡើយ ផ្ទុយទៅវិញនាងពិតជាយកចិត្ដទុកដាក់ចំពោះលោកខ្លាំង។ ក្រោយមកលោកក៏ខិតខំប្រឹងប្រែងបន្ថែម និងរកចំណូលឲ្យប្រាក់នាងទៅផ្ទះនៅឯទីក្រុង Hunan។

គួរបញ្ជាក់ថា តារាសម្ដែងជើងចាស់ហុងកុង Chun Wong បច្ចុប្បន្នមានវ័យ ៧៥ ឆ្នាំហើយ។ ចាប់តាំងពីប្រឡូកចូលសិល្បៈលោកបានបង្ហាញខ្លួនក្នុងភាពយន្ដ និងរឿងភាគមិនតិចជាង ១០០ ឡើយ។ បញ្ហាសុខភាពរយៈពេលប៉ុន្មានឆ្នាំចុងក្រោយធ្វើឲ្យលោកបាត់មុខពីពិភពសិល្បៈ និងមិនសូវបង្ហាញខ្លួនជាសាធារណៈនោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​