Netflix ប្រកាសទម្លាក់តម្លៃឈ្នួលតារាសម្ដែង ប៉ះពាល់តួធំៗជាច្រើនរួមទាំង Byeon Woo Seok

ក្រុមហ៊ុន Netflix ដែលធ្លាប់ត្រូវបានស្គាល់ថាជាអ្នកចាយលុយខ្ពស់បំផុតសម្រាប់ការផលិតរឿងនៅក្នុងប្រទេសកូរ៉េដោយផ្តល់ជូននូវថ្លៃឈ្នួលតារាសម្ដែងខ្ពស់កប់ពពក ឥឡូវនេះត្រូវបានរាយការណ៍ថាបានដាក់កម្រិតការចំណាយតឹងរ៉ឹងជាងមុន។

យោងតាមរបាយការណ៍របស់សារព័ត៌មាន OSEN កាលពីថ្ងៃទី ១២ ខែកញ្ញា ក្រុមហ៊ុន Streaming ដ៏ធំនេះបានទម្លាក់ប្រាក់ឈ្នួលខ្ពស់បំផុតសម្រាប់តួសម្តែងរឿងភាគ និងភាពយន្តកូរ៉េពីប្រហែល 400 លានវ៉ុន (ប្រហែល 290,000 ដុល្លារ) មកត្រឹម 300 លានវ៉ុន (ប្រហែល 220,000 ដុល្លារ) ក្នុងមួយភាគ។

ទោះបីជាទឹកប្រាក់ប្រហែល 220,000 ដុល្លារនេះ នៅតែជាតួលេខដ៏ច្រើនក៏ដោយ តែនេះក៏ជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុននៅពេលដែលថ្លៃឈ្នួលបានកើនឡើងលើសពី 1 ពាន់លានវ៉ុន (ប្រហែល 730,000 ដុល្លារ) ក្នុងមួយភាគសម្រាប់តារាលំដាប់កំពូល។ អ្នកស្ថិតក្នុងឧស្សាហកម្មផ្ទាល់បានលើកឡើងថាការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តរបស់ Netflix ក្នុងការទប់ស្កាត់ដើមទុនផលិតដែលកំពុងកើនឡើងរហូតដល់មានការរិះគន់ជាច្រើនពីអ្នកបណ្ដាផលិតក្នុងស្រុក។

ការផ្លាស់ប្តូរនេះកើតឡើងស្របពេល Byeon Woo Seok ដែលទទួលបានភាពល្បីល្បាញជាអន្តរជាតិជាមួយនឹងរឿងភាគល្បី ‘Lovely Runner’ បានបញ្ជាក់ពីការចូលសម្ដែងក្នុងរឿងភាគ Netflix ដំបូងគឺរឿង ‘Solo Leveling’ ។ ខណៈប្រជាប្រិយភាពកំពុងកើនឡើងរបស់លោកបានជំរុញឱ្យមានការរំពឹងទុកអំពីប្រាក់ឈ្នួលបំបែកកំណត់ត្រា អ្នកស្ថិតក្នុងឧស្សាហកម្មជឿជាក់ថាលោកទំនងជាទទួលបានទាបជាងតម្លៃកំណត់ថ្មីនេះ។

ទោះយ៉ាងណា ការលើកលែងនៅតែមាន ដោយតម្លៃតួសម្តែងអាចប្រែប្រួលអាស្រ័យលើទំហំគម្រោង ហើយការផលិតតាមរដូវកាលរបស់ Netflix ច្រើនតែបង្កើនប្រាក់ឈ្នួលរហូតដល់ 40 ភាគរយខ្ពស់ជាងកិច្ចសន្យាដំបូង ដែលអនុញ្ញាតឱ្យមានភាពបត់បែននៅក្នុងករណីមួយចំនួន។

ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Netflix ត្រូវបានសាទរថាជាកម្លាំងជំរុញនៅពីក្រោយការរីកចំរើនជាសកលនៃមាតិកាកូរ៉េ។ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​រិះគន់​បាន​លើក​ឡើង​ថា ការចំណាយរបស់ពួកគេបាន​បំប៉ោង​តម្លៃ​ផលិតកម្ម និង​តម្លៃ​ខ្លួនតារា​សម្ដែង ហើយ​ច្របាច់​ក​ទីផ្សារសម្រាប់ផលិតករ​ក្នុង​ស្រុកវិញ។ តួយ៉ាងដូចជារឿងភាគ ‘When Life Gives You Tangerines’ ដែលចាយទុន 60 ពាន់លានវ៉ុន (ប្រហែល 44 លានដុល្លារ) និង ‘Squid Game’ ចាយទុន 100 ពាន់លានវ៉ុន (ប្រហែល 77 លានដុល្លារ) បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃដើមទុនសម្រាប់ការផលិតរឿងកូរ៉េ។ ជាលទ្ធផល ទិន្នន័យឧស្សាហកម្មបង្ហាញថា ការផលិតរឿងភាគកូរ៉េបានធ្លាក់ចុះយ៉ាងខ្លាំង ពី 141 រឿងក្នុងឆ្នាំ 2022 មកនៅត្រឹម 80 រឿងក្នុងឆ្នាំនេះ។

បញ្ហានេះបានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង នៅពេលមានសេចក្ដីរាយការណ៍អះអាងថាតារាសម្ដែងរឿង ‘Squid Game’ Lee Jung Jae អាចទទួលបានប្រាក់ឈ្នួល 1.3 ពាន់លានវ៉ុន (ប្រហែល 1 លានដុល្លារ) ក្នុងមួយភាគសម្រាប់រដូវកាលទី 2 ។ ក្នុងបទសម្ភាសន៍កាលពីខែមករា លោកបានសារភាពថាពាក្យចចាមអារ៉ាមនេះគឺ “បំផ្លើសបន្តិច” ប៉ុន្តែបានទទួលស្គាល់ថាលោកបានទទួលប្រាក់ឈ្នួលច្រើនជាងមុនពិតមែន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *