ចូលរួមគាំទ្រល្ខោននិយាយខ្មែរ កុំភ្លេចទៅទស្សនាការសម្ដែងរឿង “កំពង់ធំជំរំចិត្ត” ចុងសប្ដាហ៍នេះ!

សាច់រឿងប្រលោមលោក “កំពង់ធំជំរំចិត្ត” ដែលប្រិយមិត្តជាច្រើនធ្លាប់តែស្ដាប់នូវទឹកដមសំឡេង ដ៏ក្រអួនក្រអៅរបស់សិល្បករសិល្បការិនីតាមរយៈល្ខោនវិទ្យុនាពេលកន្លងមក នៅពេលនេះនឹងមានការសម្ដែងជាល្ខោននិយាយជូនទស្សនិកជនបានទស្សនាដោយផ្ទាល់ជាថ្មី តាមរយៈក្រុមសម្ដែងល្ខោននិយាយ ឥសីវ៉ូលេ។

ថ្លែងប្រាប់ AMS លោក ណេន ភារិទ្ធ ជាប្រធានក្រុម ឥសីវ៉ូលេ បានឱ្យដឹងថា សាច់រឿង “កំពង់ធំជំរំចិត្ត” គឺជាប្រលោមលោកដែលទទួលបានប្រជាប្រិយភាពខ្លាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និង៧០​ រហូតដល់មានការថតជាល្ខោនវិទ្យុ។ ប៉ុន្តែបើនិយាយពីទម្រង់សិល្បៈល្ខោននិយាយវិញ តាំងពីជំនាន់មុនមក គឺមិនធ្លាប់មានការសម្ដែងរឿងនេះពីដើមដល់ចប់នោះទេ។ បើទោះជាក្រុមរបស់លោកធ្លាប់លើកយករឿងនេះមកសម្ដែងច្រើនដងមកហើយ ប៉ុន្តែការសម្ដែងនៅថ្ងៃអាទិត្យនេះ នឹងជាការសម្ដែងសាច់រឿងពេញលើកដំបូងដែលមានរយៈពេលជាង ២ម៉ោង។

និយាយពីចំណុចពិសេសរបស់រឿងនេះ លោក ណេន ភារិទ្ធ បង្ហើបថា ដំណើរជីវិតរបស់តួស្រីឈ្មោះ នារីផល ក្នុងរឿង “កំពង់ធំជំរំចិត្ត” នេះគឺមិនខុសពីសាច់រឿង “ទុំទាវ” និងរឿង “ផ្កាស្រពោន” នោះឡើយ។ នារីផល ជាតួអង្គ ដែលឆ្លុះបញ្ចាំងអំពីតថភាពសង្គម ដែលតំណាងឲ្យនារីជាច្រើនដែលត្រូវបានបុរស ព្យាយាមបៀតបៀន គ្រប់រូបភាព មួយវិញទៀត គឺទំនៀម ពីបុរាណមកថា នំធំជាងនាឡិ (ត្រូវតែតាមឪពុក ម្ដាយ) ទាំងអស់នេះ បង្ហាញពីភាពចាក់ស្រេះកាន់តែស្មុគស្មាញ មកលើជីវិតនារីផល។

ដូច្នេះបើចង់ដឹងសាច់រឿងពីដើមដល់ចប់របស់នារីផល ក្នុងល្ខោននិយាយរឿង “កំពង់ធំជំរំចិត្ត” បែបណានោះ សូមចូលរួមគាំទ្រ ទិញសំបុត្រទស្សនាឲ្យបានច្រើនកុះករ ក៏​ដូច​ជា​រួម​ចំណែក​លើក​កម្ពស់ ថែក្សា ការពារនូវទម្រង់សិល្បៈទស្សនីយភាព​ល្ខោននិយាយ​របស់​កម្ពុជា​ទាំងអស់​គ្នា។

សូមបញ្ជាក់ថា ការសម្ដែងនឹងប្រព្រឹត្តទៅនៅនៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យ​សភាកម្ពុជា នៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ផ្ដើមពីម៉ោង៦:០០នាទី ល្ងាចតទៅ។

ទីតាំង៖ https://maps.app.goo.gl/qj3zoZ9ssxTNhihb7

តម្លៃសំបុត្រ ២៤ ០០០៛ និង ៤៤ ០០០៛ ($6/$11) លោកអ្នកអាចចាប់ផ្ដើមទិញសំបុត្របានតាមរយៈលីងTelegram https://t.me/+yEb-MVLt3g40YzY1



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *