១២ ឆ្នាំក្រោយចេញពីក្រុម Jessica Jung ទើបតែបានច្រៀងចម្រៀង Girls’ Generation លើឆាកលើកដំបូង

ក្នុងការប្រគំតន្ត្រី Reflections នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១១ ខែមករា តារាចម្រៀងសញ្ជាតិកូរ៉េខាងត្បូង-អាមេរិក Jessica Jung បានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រជុំវិញពិភពលោកមានអារម្មណ៍រំជួលចិត្ត និងភ្ញាក់ផ្អើល បន្ទាប់ពីបានសម្តែងបទចម្រៀងពីក្រុម Girls’ Generation ជាលើកដំបូងចាប់តាំងពីរូបនាងត្រូវបានដកចេញពីក្រុម K-pop ក្នុងឆ្នាំ ២០១៤។

តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះបានបញ្ចេញទាំងសំឡេងច្រៀង និងក្បាច់រាំសម្រាប់បទចម្រៀងល្បីៗដូចជា Gee, Genie, The Boys និង Into The New World ខណៈអ្នកទស្សនានៅ Arena Of Stars របស់ប្រទេសម៉ាឡេស៊ីបានស្រែកហ៊ោកញ្ជ្រៀវយ៉ាងពេញទំហឹង។

ពេលវេលាមួយទៀតដែលទាក់ទាញការអបអរសាទរខ្លាំងដែរពីទស្សនិកជនគឺនៅពេលដែល Jessica បានបង្ហាញមុខរបស់សមាជិក Girls’ Generation ផ្សេងទៀតនៅក្នុងផ្នែកវីដេអូដែលបង្ហាញពីសមិទ្ធផលពេញមួយអាជីពរបស់នាង។

Jessica បាននិយាយអំពីហេតុផលរបស់នាងក្នុងការដាក់ឈ្មោះការប្រគំតន្ត្រីរបស់នាងថា Reflections ថា៖ “កម្មវិធីនេះមិនមែនគ្រាន់តែបង្ហាញពីខ្ញុំនៅពេលឥឡូវនេះទេ តែគឺបង្ហាញពីគ្រប់ Version នៃខ្លួនខ្ញុំកន្លងមក។ វាមិនមែននិយាយអំពីការលុបអតីតកាល ឬបំភ្លេចអ្វីចោលនោះទេ តែវានិយាយអំពីការឱបក្រសោបអ្វីៗគ្រប់យ៉ាង និងការចងចាំទាំងអស់ដែលយើងបានចែករំលែករួមគ្នា រាល់មេរៀន និងក្តីសុបិនទាំងអស់ដែលយើងមានជាមួយគ្នា។ ខ្ញុំបានយកការចងចាំទាំងអស់ទៅជាមួយ ហើយវាធ្វើឱ្យខ្ញុំកាន់តែរឹងមាំ”។

ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយការប្រគំតន្ត្រី វីដេអូនៃការសម្តែងរបស់ Jessica បានល្បីផ្ទុះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រមូលផ្តុំអ្នកចូលមើលរាប់លានដងនៅវេទិកាជាច្រើន។

គួររម្លឹកថា Jessica Jung បានបង្ហាញខ្លួនជាសមាជិកក្រុម Girls’ Generation ក្នុងឆ្នាំ ២០០៧ រួមជាមួយ Taeyeon, Sunny, Tiffany, Hyoyeon, Yuri, Sooyoung, Yoona និង Seohyun។ ពួកគេបានក្លាយជាក្រុម K-pop កំពូលមួយយ៉ាងឆាប់រហ័ស ដោយបានចេញបទចម្រៀងល្បីៗជាបន្តបន្ទាប់ និងឈ្នះពានរង្វាន់ជាច្រើន។

នៅឆ្នាំ ២០១៤ Jessica បានប្រកាសថានាងត្រូវបានបណ្តេញចេញពីក្រុម Girls’ Generation។ ក្រោយមក ភ្នាក់ងាររបស់ក្រុមគឺ SM Entertainment បានអះអាងថា ការចាកចេញនេះគឺដោយសារតែជម្លោះជាមួយនឹងកាលវិភាគក្រុមដែលកើតចេញពីសកម្មភាពអាជីវកម្មរបស់ Jessica។ នៅឆ្នាំបន្ទាប់ Jessica បានចាកចេញពី SM Entertainment ហើយបានបន្តអាជីពទោលរបស់នាង ដោយចេញអាល់ប៊ុមចម្រៀង និងស្នាដៃប្រលោមលោកជាច្រើនផងដែរ។

ដោយក្រុម Girls’ Generation នឹងប្រារព្ធខួបលើកទី ២០ នៅឆ្នាំ ២០២៧ អ្នកគាំទ្រជាច្រើនសង្ឃឹមថាការសម្តែងរបស់ Jessica លើកនេះគឺជាសញ្ញាមួយដែលបង្ហាញថាសមាជិកដើមទាំង ៩ នាក់នៃក្រុមនឹងអាចជួបជុំគ្នាវិញក្នុងពេលឆាប់ៗនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *