កំពង់ឆ្នាំងមានប្រាសាទបុរាណមួយអ្នកស្រុកហៅតគ្នាថា ប្រាសាទថ្នមប្ដី

ប្រាសាទ​ថ្នម​ប្ដី ជា​ឈ្មោះ​ដែល​អ្នក​ស្រុក​ហៅ​តៗ​គ្នា​តាម​រយៈ​រូប​ចម្លាក់​ព្រះ​នារាយណ៍​ផ្ទំ ដោយ​មាន​នាង​លក្ស្មី និង​ប្រថិពី ភូមិ​ទេវី​ ច្របាច់​ជើង​ថ្វាយ​ព្រះ​អង្គ។ ប្រាសាទ​ចំណាស់​មួយ​នេះ​ស្ថិត​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់​ឆ្នាំង។

ប្រាសាទ​ថ្នម​ប្ដី ឬ ​ប្រាសាទ​ស្លុ​តតី ជា​ប្រាសាទបុរាណមួយ ក្នុងចំណោមប្រាសាទចំនួន៧ ដែលនៅមានរូបរាង នៅក្នុងខេត្តកំពង់ឆ្នាំង កសាង​ឡើង​អំពី​ឥដ្ឋ មាន​តួ​ប៉ម​ចំនួន​២​រាង​បួន​ជ្រុង​ស្មើ រត់​ជួរ​ពី​ជើង​ទៅ​ត្បូង បែរ​មុខ​ទៅ​ទិស​ខាង​កើត។ យោងតាមបញ្ជីប្រាសាទបុរាណ របស់អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ «ប្រាសាទថ្នមប្ដី» ជាទីតាំងនៃក្រុមប្រាសាទឥដ្ឋសង់ខ្វែងគ្នា ដោយមានតួបី នៅខាងមុខ(សព្វថ្ងៃសល់តែពំនូកឥដ្ឋ) ព្រមទាំងតួប៉មពីរ នៅខាងលិចដែលនៅមានរូបរាង។

កាល​ពី​មុន​ទីតាំង​នេះ​ធ្លាប់​រក​ឃើញ​ផ្ដែរ​ទ្វារ​ចំនួន ២ ផ្ទាំង​ដោយ​ផ្ទាំង​ទី១ រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ដែល​មាន​ចម្លាក់​ព្រះ​វិស្ណុ​ផ្ទំលើ​នាគ​អនន្ត និង​ផ្ទាំង​ទី​២ រក្សា​ទុក​នៅ​សារមន្ទីរ​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ចម្លាក់​ព្រះ​ឥន្ទ្រ​គង់​លើ​ដំរី​ឭ​វ៌ត​នៅ​ចំកណ្ដាល។ តាម​ទម្រង់​សិល្បៈ​ក្បាច់​រចនា​លើ​ផ្ដែរ​ទ្វារ​ទាំង ២ ផ្ទាំង ប្រាសាទ​នេះ​ទំនង​សង់​ឡើង​នៅសតវត្សរ៍ ​ទី​១០ រចនាបថ​ប្រែ​រូប ក្នុង​រជ្ជកាល​ព្រះបាទ​ រាជេន្ទ្រ​វរ្ម័ន។

ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ្រលង ឃុំ​ដារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង មាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ ពី​ស្រុក​កំពង់លែង និង​ ៥០០ ​ម៉ែត្រ​ខាង​លិច​ភូមិ​ជ្រលង ក្បែរ​ជើង​ភ្នំ​ទូក​មាស៕

ប្រភព និងរូបភាព ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *