“ចង់ចូលអាជីវកម្មបែបនេះមិនងាយទេ យ៉ាងហោចអ្នកត្រូវតែស្រឡាញ់ភាពយន្ត” លើកឡើងដោយអ្នកស្រី Kinnie Cheung ផលិតករភាពយន្តហុងកុង រឿង As It Burns

កាលពីថ្ងៃទី ៣ កក្កដា ឆ្នាំ ២០២៤ កន្លងទៅ កម្មវិធីសម្ពោធជាផ្លូវការ “បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង” (Hong Kong Film Gala Presentation) បានប្រព្រឹត្តឡើងនៅកម្ពុជាជាលើកដំបូងគេបង្អស់ដែលមានទីតាំងនៅ Factory Phnom Penh។ ក្នុងកម្មវិធីនេះដែរ អ្នកស្រី Kinnie Cheung ដែលជាផលិតករភាពយន្តហុងកុង As It Burns និងជាប្រធានទូទៅនៃក្រុមហ៊ុន Entertaining Power HK បានរៀបរាប់ពីបទពិសោធន៍របស់គាត់ក្នុងការផលិតរឿង As It Burns ដែលជាប្រភេទភាពយន្តស្នេហា និងអាថ៌កំបាំង ដោយមាន Stephy Tang ជាតួស្រីម្នាក់ដ៏ពិសេស ត្រូវសម្ដែងជាតួអង្គពីរតែឯង ហើយមានការលំបាកគួរសម តែគាត់នៅតែប្រឹងសម្ដែងបានយ៉ាងល្អ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់។

អ្នកស្រី Kinnie Cheung ក៏បានផ្តល់ដំបូន្មានដល់ផលិតករដែលប្រាថ្នាចង់ជោគជ័យក្នុងឧស្សាហកម្មភាពយន្តនៅក្នុងកិច្ចសម្ភាសន៍របស់កម្មវិធីនេះថា “ចង់ចូលអាជីវកម្មបែបនេះមិនងាយទេ យ៉ាងហោចអ្នកត្រូវតែស្រឡាញ់ភាពយន្ត ព្រោះបើអ្នកចង់ធ្វើវាបានល្អ ទាល់តែអ្នកស្រឡាញ់វា” អ្នកស្រីបានបន្ថែម “រាល់ពេលដែលយើងផលិតភាពយន្ត ក្រុមការងារ តួសម្ដែង និងសាច់រឿងសុទ្ធតែខុសៗគ្នា ចឹងរាល់ថ្ងៃនេះក៏នៅតែរៀនសូត្រពីវាដែរ”។ គួរឱ្យបញ្ជាក់ដែរថា អ្នកផលិតភាពយន្ត តារាសម្ដែងក្នុងស្រុក និងក្រៅស្រុក រួមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតបានមានវត្តមានយ៉ាងកុះករ ហើយក៏បានផ្លាស់ប្ដូរបទពិសោធន៍ការងារគ្នាទៅវិញទៅមកថែមទៀតផង។

ចុច link នេះដើម្បីទស្សនាកិច្ចសម្ភាសន៍ពេញជាមួយអ្នកស្រី Kinnie Cheung: https://www.facebook.com/ohwowmediacambodia/videos/1654954595255217

កម្មវិធី Hong Kong Film Gala Presentation នេះត្រូវបានរៀបចំឡើងដោយ ​​បណ្ឌិត​សភាពាន​រង្វាន់​ភាពយន្ត​អាស៊ី (AFAA) និង​សហការរៀបចំជាមួយក្រុមហ៊ុន Westec Media Limited ជាមួយនឹងជំនួយហិរញ្ញវត្ថុពី ទីភ្នាក់ងារអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌របស់ហុងកុង​ (CCIDA)​ មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO)។​ កម្មវិធីនេះ​ក៏មាន ការតាំងពិព័រណ៍ The Dynamic Cityscape of Hong Kong Films Exhibition ដែលជាការបង្ហាញពី ឈុតឆាក​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍នៃ​ភាពយន្ត​ល្បីៗរបស់​ហុងកុងទាំង​7 ការ​តាំង​បង្ហាញ​គឺ​ចាប់ពីថ្ងែទី 3 កក្កដា រហូតដល់ថ្ងៃទី 4 សីហា ឆ្នាំ 2024 ទីតាំងនៅ Factory Phnom Penh។ រួសរាន់ឡើងសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ! កុំភ្លេចបបួលមិត្តភក្ដិមកថតរូបស្អាតៗដូចនៅហុងកុងពិតៗដោយសេរី និងឥតគិតថ្លៃទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *