កក្រើកពិភពខេប៉ុប ខណៈ Jimin និង Lisa ចេញបទទោលថ្មីក្នុងថ្ងៃតែមួយ

អាចនិយាយបានថាជាពេលវេលាដ៏ពិសេសសម្រាប់អ្នក​គាំទ្រ​ចម្រៀងខេប៉ុបប្រចាំឆ្នាំ២០២៤នេះក៏ថាបាន ដោយកំពូល​អ្នក​រាំ​ប្រចាំកំពូល​ក្រុម​ខេប៉ុប​ទាំង​ពីរ គឺ Jimin ពីក្រុម BTS និង Lisa ពីក្រុម Blackpink បាន​បញ្ចេញបទ​ចម្រៀង​ទោល​ថ្មី​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនានេះ។​

ក្នុងនោះ សមាជិកក្រុមចម្រៀងបុរស BTS Jimin បានចេញ​វីដេអូ​ចម្រៀង​សម្រាប់បទ “Smeraldo Garden Marching Band” ដែលជា​បទចម្រៀង​ដំបូងក្នុង​អាល់ប៊ុមទោលថ្មីរបស់គេ មានចំណងជើងថា “MUSE”។

កាលពីប៉ុន្មានថ្ងៃមុននេះ Jimin បានធ្វើ​សេចក្តីប្រកាស​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​អំពី Solo Comeback របស់ខ្លួនស្របពេល​ដែល​រូប​គេ​កំពុង​បំពេញ​កាតព្វកិច្ចយោធា។ បន្ទាប់​ពី​ចេញ​ផ្សាយ​វីដេអូ​ចម្រៀង​ដំបូង​ដែល​មានការ​សហការជាមួយតារារ៉េប LOCO នេះ ​អាល់ប៊ុម “MUSE” និងបទចម្រៀងផ្សេងៗ​ទៀតនឹងចេញផ្លូវការ​នៅថ្ងៃទី១៩ ខែកក្កដា។

នេះគឺជាអាល់ប៊ុមទោលទី២ របស់ Jimin បន្ទាប់ពីអាល់ប៊ុមទោលដំបូង​របស់គេមាន​ចំណងជើងថា “Face” បានចេញកាលពីខែមីនា ឆ្នាំ២០២៣។ ទោះយ៉ាងណា Jimin នឹងមិនបានឡើងឆាកតន្ត្រីដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​នេះ​ឡើយ ដោយរូបគេកំពុងជាប់បំពេញកាតព្វកិច្ចយោធា​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០២៥ ទើប​បញ្ចប់។

ចំណែកឯ​ Lisa សមាជិក​កំពូល​ក្រុម​ចម្រៀង​នារី Blackpink វិញ​ក៏បាន​ចេញ​បទ​ចម្រៀង​ទោល​យ៉ាង​កក្រើក​ផង​​ដែរ​នៅថ្ងៃតែមួយ​នេះ ដោយ​បទ​ចម្រៀង​របស់​នាង​មាន​ចំណងជើងថា “Rockstar”។ បទ​ចម្រៀង​ថ្មី​នេះ​បាន​បង្ហាញ​ស្ទីល​កាន់​តែ​ពិសេស​ប្លែក​មួយ​បែប​​ទៀត​របស់ Lisa ដូចជាការ​រ៉េប​ជា​ភាសា​អង់គ្លេសសុទ្ធ ជា​ការ​តបស្នង​សម្រាប់​ការ​ទន្ទឹង​រង់ចាំយ៉ាងយូរ​របស់​អ្នក​គាំទ្រ ខណៈ​នេះ​គឺ​ជា​បទ​ទោល​ដំបូង​របស់​​នាង បន្ទាប់​ពី​អាល់ប៊ុម​​ “LALISA” បានចេញ​តាំង​ពី​ឆ្នាំ​២០២១។

គួរបញ្ជាក់ថា បទ​ចម្រៀង​ថ្មី​​នេះ​ក៏​ជា​បទ​ដំបូង​ផង​ដែរ​ដែល​នាង​បាន​ចេញ​ក្រោម​ស្លាក​ផលិតកម្ម​ LLOUD ដែល​ជា​ក្រុមហ៊ុន​របស់​នាង​ផ្ទាល់ ខណៈ​ទីតាំងថត Lisa បានជ្រើសយកតំបន់ Chinatown នៅទីក្រុងបាងកក​ជា​ទីតាំង​សំខាន់។

បន្ទាប់ពីទស្សនាបទទាំង២ហើយ តើចូលចិត្តបទមួយណាជាង?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *