ចូលរួមសោកស្ដាយ! ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពមុននេះបន្តិច

គួរ​ឲ្យ​សោកស្ដាយ​ជា​ពន់ពេក សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​បាត់បង់​វីរ​សិល្បករ​បុរាណ​ម្នាក់​ទៀត​ហើយ។ នៅ​មុន​នេះ​បន្តិច ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បាន​ទទួល​មរណភាព​ទៅ​ហើយ ដែល​នេះ​ជា​ការ​បាត់បង់​មួយ។

គួរ​បញ្ជាក់​ថា ព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង គង់ ណៃ បាន​ធ្លាក់​ខ្លួន​ឈឺ​ព្រោះ​រោគាព្យាធិ​មួយ​រយៈ​ហើយ​ និង​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​សំណាក់​ថ្នាក់​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក្រោយ​បាន​ឡើង​កាន់​តំណែង​ភ្លាម​ៗ។ ដំណឹង​ដ៏​សោកសៅ​មួយ​នេះ ធ្វើឲ្យ​មហាជន ថ្នាក់​ដឹកនាំ ក៏​ដូចជា​សិល្បករ​គ្រប់​ជំនាន់​មាន​ការ​សោកស្ដាយ ព្រោះ​បាត់បង់​ធនធាន​ដ៏​សំខាន់​របស់​សិល្បៈ​ខ្មែរ​យើង។

ព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង​បានធ្វើ​អនិច្ចកម្ម​នៅ​ឯ​ស្រុក​កំណើត ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៨០ ឆ្នាំ ខេត្ត​កំពត។ ពេលនេះ​កម្មវិធី​បុណ្យ​ត្រូវ​រៀបចំ​នៅ​គេហដ្ឋាន​លោក​តា គង់ ណៃ​ផ្ទាល់។

លោក​តា គង់ ណៃ កើត​នៅថ្ងៃទី១៥ ខែ​មីនា ឆ្នាំ ១៩៤៤ ​លោក​គឺជា​តន្ត្រីករ​ខ្មែរ​ម្នាក់ មក​ពី​ខេត្ត​កំពត ភាគ​និរតី​នៃ​ប្រទេសកម្ពុជា ដែល​លេង​ឧបករណ៍​ភ្លេងបុរាណ គឺ​ចាប៉ី​ដងវែង។ លោកគឺជាអ្នកសិល្បៈករដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរមួយចំនួនដែលបានរស់រានមានជីវិតពីសម័យ ខ្មែរក្រហម ហើយត្រូវបានគេស្គាល់ថាជា រ៉ាយ ឆាលស៍នៃកម្ពុជា។

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃ ទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១២:៤៥ នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *