ព្រឹកនេះ លី មួយលាង​ ធ្វើដំណើរទៅឥណ្ឌា ប្រកួតកម្មវិធី Miss Teen International 2024

ព្រឹក​នេះ​យុវតី លី មួយលាង Miss Teen International Cambodia 2023បាន​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី Miss Teen International 2024។ សម្រាប់​អ្នក​គាំទ្រ​បវរកញ្ញា​វ័យ​ជំទង់​របស់​កម្ពុជា​រូប​នេះ បាន​ទៅ​ជូន​ដំណើរ​យ៉ាង​ច្រើន​កុះករ​នៅ​ព្រលាន​យន្តហោះ​អន្តជាតិ​ភ្នំពេញ។

លី មួយលាង បាន​ជ្រើសរើស​ឈុត​ស​ស្រគត់ស្រគំ​ស័ក្ដិសម​នឹង​ការ​ធ្វើ​ដំណើរ ហើយ​ក៏​សមរម្យ​នឹង​អ្នក​តំណាង​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​ដែរ។ មុន​ចេញ​ទៅ​ប្រកួត​កម្មវិធី Miss Teen International 2024 នៅ​ឥណ្ឌា យុវតី​ពេញ​ដោយ​សមត្ថភាព​រូប​នេះ​បាន​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​បញ្ចេញ​ឲ្យ​អស់​ពី​អ្វី​ដែល​បាន​សិក្សា​ស្វែងយល់​កន្លង​មក។

មិន​តែ​ប៉ុណ្ណោះ​បវរកញ្ញា​វង់ភក្ត្រ​​ស្រទន់​រូប​នេះ បាន​ហ្វឹកហាត់ Q&A យ៉ាង​សស្រាក់សស្រាំ​ជាមួយ​លោក អ៊ិន វិចិត្រ ផ្ទាល់​ដែល​​ជា CEO ក្រុមហ៊ុន​បណ្ដុះបណ្ដាល​បវរកញ្ញា។ ក្រៅពី Q&A ហើយ មួយលាង ក៏​បាន​ហ្វឹកហាត់​ទាំង​ផ្នែក​ដើរ​ម៉ូដ ព្រម​ទាំង​សម្រុក​ធ្វើ​ការងារ​សប្បុរសធម៌​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លី មួយលាង គឺជា​បវរកញ្ញា​វ័យ​ក្មេង​កម្ពុជា​មួយ​រូប ដែល​អ្នក​គាំទ្រ​រំពឹង​ធ្វើ​បាន​ល្អ ព្រោះ​មាន​ទាំង​សមត្ថភាព ចំណេះដឹង​ទាំង​ផ្នែក​ទូទៅ និង​បរទេស។ បើ​និយាយ​ពី​រូប​សម្រស់​វិញ​ស្រស់​មិន​ធម្មតា​ឡើយ ហើយ​រឹតតែ​មើល​ទៅ​មិន​ជិនណាយ ពេល​គ្រង​ឈុត​អប្សរា​តែម្ដង នរណាៗ​ក៏​លន់​មាត់​សរសើរ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *