បង្ហាញចំណាត់ថ្នាក់​ Best Kpop Album ទាំង ១០ សម្រាប់ឆមាសដំបូងនៃឆ្នាំ២០២៤

ទោះបីជាឆ្នាំ ២០២៤ ទើបតែកន្លងផុតទៅចំនួន ៦ខែ ប៉ុន្តែពេលវេលានេះក៏អាចចាត់ទុកថាជាយុគដ៏រុងរឿងមួយទៀតសម្រាប់វិស័យ K-Pop ខណៈអ្នកគាំទ្របានឃើញការចេញផ្សាយថ្មីៗពីតារាជាច្រើនទាំង​ពី​សិល្បករ​ល្បី​ៗ ឬ​ក្រុម​ថ្មីៗ​ដែល​ទើប​លេច​មុខ។ ដូច្នេះហើយ សម្រាប់ឆមាសទីមួយនៃឆ្នាំនេះ គេហទំព័រតន្ត្រីអាមេរិក Billboard បានប្រកាសពីចំណាត់ថ្នាក់នៃអាល់ប៊ុម K-Pop ល្អបំផុតឱ្យអ្នកគាំទ្របានឃើញ។

ក្នុងនោះចំណាត់ថ្នាក់លេខ ១ នៃអាល់ប៊ុមល្អបំផុតបានទៅតារាចម្រៀងដ៏មានទេពកោសល្យពីក្រុម BTS គឺ RM សម្រាប់អាល់ប៊ុមទោលទីពីររបស់លោកដែលទើបតែចេញកាលពីចុងខែឧសភា គឺអាល់ប៊ុម “Right Place, Wrong Person”។ យោងតាម ​​Billboard អាល់ប៊ុមទោលគឺជាការចេញផ្សាយដែលមានមហិច្ឆតាបំផុតនៅឆ្នាំ ២០២៤ ខណៈបានបង្ហាញពីអត្តសញ្ញាណ និងអារម្មណ៍ចម្រុះរបស់ RM ខណៈដែលលោកបានសាកល្បងនិពន្ធចម្រៀង ចែករំលែកអារម្មណ៍ និងគំនិតដោយស្មោះត្រង់ ព្រមទាំងបានបញ្ចូលវប្បធម៌ ភាសា ឬសំឡេងថ្មីៗទៅក្នុងបទចម្រៀង ដោយមានការសហការជាមួយសិល្បករ និងផលិតករចម្រុះជាច្រើន។

ដោយឡែកចំណាត់​ថ្នាក់​ទី​ពីរ​បាន​ទៅ​លើ​តារាស្រីកំពូល​សំឡេង​ ​ IU សម្រាប់​អាល់ប៊ុម​ The Winning ដែលក្នុង​អាល់ប៊ុម​នេះ​នាង​មាន​វីដេអូ​ចម្រៀង​រួម​ជាមួយ​ V ក្រុម​ BTS មួយបទគឺបទ “Love Wins All” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។ រីឯចំណាត់​ថ្នាក់​លេខ​បី​បាន​ទៅ​លើ​ក្រុម​ចម្រៀង​ស្រី​ជើងខ្លាំងពីផលិតកម្ម JYP គឺ TWICE តាមរយៈ​អាល់​ប៊ុម​ “With YOU-th” របស់​ពួក​គេដែលបានចេញកាល​ពី​ខែ​កុម្ភៈ។

អាល់ប៊ុមដែលជាប់ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ១០ មានដូចជា៖

១០. អាល់ប៊ុម Nakseo របស់ DK

៩. អាល់ប៊ុម Fourever របស់ DAY6

៨. អាល់ប៊ុម ASSEMBLE24របស់ tripleS

៧. អាល់ប៊ុម Golden Hour: Part.1 របស់ ATEEZ

៦. អាល់ប៊ុម Born to Be របស់ ITZY

៥. អាល់ប៊ុម Trust Me របស់ Yugyeom

៤. អាល់ប៊ុម ASTERUM : 134-1 របស់ PLAVE

៣. អាល់ប៊ុម With YOU-th របស់ TWICE

២. អាល់ប៊ុម The Winning របស់ IU

១. អាល់ប៊ុម Right Place, Wrong Person របស់ RM



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *