ថ្មីៗនេះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ផលិតកម្ម ALOMALO HUMAIN Entertainment ដែលជាភ្នាក់ងាររបស់តារាសម្ដែងកូរ៉េ Shim Hyung Tak បានប្រកាសឱ្យប្រព័ន្ធព័ត៌មានទាំងអស់ឱ្យបានដឹងថាតារាសម្ដែងរូបនេះ និងភរិយាជាទីស្រឡាញ់កំពុងត្រៀមស្វាគមន៍កូនដំបូង។

ជាមួយគ្នានេះ តារាសម្ដែងវ័យ ៤៦ ឆ្នាំរូបនេះក៏បានចែករំលែកភាពរីករាយយ៉ាងផ្អែមល្ហែមបន្ថែមទៀតថាការបានជួប Hirai Saya និងរៀបការជាមួយនាងពិតជាបានធ្វើឱ្យលោកមានអារម្មណ៍ថាដូចជាអព្ភូតហេតុកើតឡើងបន្ដបន្ទាប់គ្នា ហើយឥឡូវពួកគេក៏កំពុងបង្កើតផ្លែផ្កានៃក្ដីស្រឡាញ់តាមរយៈកូនដំបូងជាទីស្រឡាញ់។ លោកនឹងក្លាយជាឪពុកដ៏ល្អ និងការពារគ្រួសាររបស់លោកដរាបណាលោកនៅមានជីវិត។
យោងតាមប្រភពផ្ទៃក្នុងបានឱ្យដឹងថានៅពេលនេះភរិយារបស់តារាសម្ដែងប្រុសរូបនេះកំពុងមានផ្ទៃពោះរយៈពេល ១៣ សប្ដាហ៍ ហើយនឹងគ្រប់កាលកំណត់សម្រាលគឺប្រហែលជានៅដំណាច់ខែមករា ឆ្នាំ២០២៥។


គួរំឭកផងដែរថា តារាសម្ដែង Shim Hyung Tak បានរៀបការជាមួយ Hirai Saya ក្នុងខែសីហា ឆ្នាំ២០២៣។ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយនេះទទួលបានប្រជាប្រិយភាព និងភាពល្បីល្បាញខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ដូចជា ‘Groom’s Class’ និង ‘Lovers of Joseon’។
ជាពិសេស Hirai Saya ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងដោយសារតែទម្រង់មុខរបស់នាងពិតជាស្រដៀងនឹង Jungkook សមាជិក BTS ហើយនាងក៏ជាអ្នកគាំទ្រម្នាក់ផងដែរ។ ថ្មីៗនេះផងដែរគូស្វាមីភរិយាថ្មីថ្មោងមួយនេះបានប្រារព្ធខួបអាពាហ៍ពិពាហ៍គម្រប់ ១ ឆ្នាំហើយទៀតផង ៕






















































Account
Security
Favourite Content