ស៊េរីរឿង Harry Potter ជំនាន់ថ្មីរបស់ HBO ចាប់ផ្តើមថតជាផ្លូវការ ខណៈតួសម្ដែង Cute Cute ខ្លាំង

ប៉ុស្តិ៍ទូរទស្សន៍អាមេរិក HBO បានបញ្ជាក់ពីការចាប់ផ្តើមថតរឿង Harry Potter ដែលអ្នកគាំទ្រជុំវិញពិភពលោកទន្ទឹងរង់ចាំ រួមជាមួយនឹងការបង្ហាញមុខតួឯកប្រុស Dominic McLaughlin ក្នុងឯកសណ្ឋានគ្រូសិល្ប៍វ័យក្មេងប្រចាំសាលា Hogwarts និងវ៉ែនតាកញ្ចក់មូលស្ទីល Harry Potter ដែលគួរឲ្យស្រលាញ់ខ្លាំង។

នៅក្នុងរូបភាពនោះ តារាសម្ដែងវ័យក្មេង Dominic McLaughlin បានកាន់ផ្ទាំងបញ្ជាក់ពីការថតឈុតឆាកដំបូងរបស់រឿង Harry Potter ជាការបើកឆាកចូលទៅកាន់ពិភពវេទមន្តក្នុងយុគសម័យថ្មីជាផ្លូវការ ក្រោមការផលិតរបស់ Warner Bros Studios ក្នុងប្រទេសអង់គ្លេស។ បន្ថែមពីលើវ៉ែនតារាងមូល និងស្លាកស្នាមរន្ទះនៅលើថ្ងាស អ្នកគាំទ្រក៏បានកត់សម្គាល់ផងដែរថា ឯកសណ្ឋាន Gryffindor មានការអាប់ដេតការរចនាបន្តិចបន្តួច ជាមួយនឹងព័ត៌មានលម្អិតបន្ថែម ដែលខុសពីឯកសណ្ឋាននៅក្នុង Version ភាពយន្ត។

បន្ថែមពីលើការបញ្ជាក់ពីការចាប់ផ្តើមថតរឿង Harry Potter និងការបង្ហាញពីរូបភាពដំបូងរបស់តួសម្តែង HBO ក៏បានប្រកាសសមាជិកអ្នកសម្ដែងបន្ថែមសម្រាប់តួនាទីផ្សេងទៀត រួមមាន Rory Wilmot ជាតួ Neville Longbottom, Amos Kitson ជាតួ Dudley Dursley, Louis Brealey ជាតួ Madam Rolanda Hooch និង Aonton Lesser ជាតួម្ចាស់ហាង Garrick Ollivand បន្ទាប់ពីមុននេះពួកគេបានប្រកាសសមាជិកអ្នកសម្ដែងដូចជា John Lithgow ជាតួ Albus Dumbledore និង Paapa Essiedu ជា Severus Snape ។

រឿងភាគ Harry Potter ជំនាន់ថ្មីនេះត្រូវបានរំពឹងថានឹងដំណើរការថតរហូតដល់ខែឧសភាឆ្នាំក្រោយ ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅលើវេទិកា HBO Max ក្នុងឆ្នាំ ២០២៧ ជាមួយនឹងការចាប់ផ្ដើមថតសម្រាប់រដូវកាលទី ២ ភ្លាមៗ ក្នុងខណៈដែលអ្នកគាំទ្រជាច្រើនក៏អន្ទះសាចង់ឃើញតារាសម្ដែង Arabella Stanton ក្នុងឈុតជា Hermione Granger និង Alasair Stout ក្នុងឈុតជា Ron Weasley ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *