មើលដាច់បាយដាច់ទឹក! រឿងភាគចិនបុរាណ​ ៥​ ផលិតឡើងតាមលំនាំប្រលោមលោកល្បីៗ

មិនមែនប្រលោមលោកទូទៅសុទ្ធតែអាចចងក្រងផលិតជាភាពយន្តបាននោះទេ លុះត្រាតែប្រលោមលោកទាំងនោះទទួលបានប្រជាប្រិយភាព និងមានសាច់រឿងដែលអាចទាក់ទាញចិត្តផលិតករបាន។ ដោយឡែករឿងភាគបុរាណចិន​ ជាសាច់រឿងដែលប្រជាជនខ្មែរមិនតិចទេនិយមចូលចិត្តទស្សនាស្រាប់ហើយ​ ដោយហេតុថាភាពយន្តប្រភេទនេះ មានភាពប៉ិនប្រសព្វនៃការសម្ដែងក្បាច់គុន​ ល្បិចដណ្ដើមអំណាច ស្នេហាដ៏ផ្អែមល្អែម និងពិភពវេទមន្តជាដើម។ 

ដូចនេះហើយ AMS សូមណែនាំរឿងភាគបុរាណទាំង ៥​ ផ្អែកតាមប្រលោមលោកល្បីៗរបស់ចិនដែលទស្សនិកជនខ្មែរអាចនឹងត្រូវចិត្តរហូតដាច់បាយដាច់ទឹក។  

១. Scarlet Heart 

រឿង​ Scarlet Heart​ ផលិតឡើងតាំងតែពីឆ្នាំ ២០១១​ យោងតាមប្រលោមលោកល្បីល្បាញដែលមានចំណងជើងថា Bu Bu Jing Xin។ សាច់រឿងមួយនេះ​ និយាយជីវិតនារីទាន់សម័យម្នាក់ដែលបានឆ្លងភពទៅកាន់រាជ​រង្ស Qing ក្នុងរជ្ជកាលរបស់អធិរាជ Kangxi ដែលក្រោយមកវាសនាតម្រូវឱ្យនាងចូលរួមក្នុងសង្គ្រាមដណ្ដើមរាជបល្ល័ង្ក។

Scarlet Heart​​ បានតារាសម្ដែងស្រី Cecilia Liu​ មកសម្ដែងជាតួអង្គ Zhang Xiao និង Nicky Wu ដែលសម្ដែងជាតួឯកប្រុស Yunzhen។ 

២. The Journey of Flower 

«The Journey of Flower» ជាភាពយន្តភាគបុរាណមួយទៀត ដែលផ្អែកទៅតាមសាច់រឿងរបស់ប្រលោមលោក និងបានចាក់ផ្សាយតាំងតែពីឆ្នាំ ២០១៥។ សម្រាប់ដំណើររឿងវិញ «The Journey of Flower» និយាយពីក្មេងស្រីកំព្រាឈ្មោះ​ Hua Qiangu សម្ដែងដោយ Zhao Liying ដែលមានក្លិនចម្លែកអាចទាក់ទងបិសាច​ ជាដើមហេតុដែលអ្នកភូមិស្អប់ និងខ្លាចនាង។​ ជីវិតនាងបានធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ តែសំណាងល្អដែលតួឯកប្រុស​​ Bai Zihua សម្ដែងដោយ Wallace Huo ចូលមកសង្គ្រោះទាន់។ 

៣. Ashes of Love 

ផ្អែកទៅលើសៀវភៅប្រលោមលោក Heavy Sweetness Ash-like Frost រឿង​ «Ashes of Love»​​ ជាភាពយន្តភាគដ៏ល្បីល្បាញមួយដែលទទួលបានអ្នកទស្សនា ១០០ លាននាក់ក្នុងរយៈពេលត្រឹម​ ១៥ នាទីនៅពេលចាក់ផ្សាយវគ្គដំបូងកាលពីឆ្នាំ ២០១៨។ 

សាច់រឿងនិយាយពីរឿងរ៉ាវស្នេហារបស់​​ Jin Mi សម្ដែងដោយ Yang Zi​ និង​ Xu Feng សម្ដែងដោយ Deng Lun បានកើតឡើងនៅក្នុងពិភពវេទមន្ត ដែលជាចំណុចទាក់ទាញនៅក្នុងរឿងមួយនេះ។

៤. Too Late to Say I Love You 

សាច់រឿងផ្ដោតទៅលើ Yin Jingwan ជាស្ត្រីវ័យក្មេងមកពីគ្រួសារអ្នកជំនួញ ដែលឪពុកម្តាយបានផ្សំផ្គុំនាងជាមួយនឹងមិត្តតាំងតែពីវ័យកុមារ​ តែក្រោយមកគូដណ្ដឹងរូបនោះក៏បានជាប់គុក​ ក្រោយពីរកឃើញថាគេរត់ពន្ធអាវុធ និងគ្រឿងញៀនខុសច្បាប់។​ Yin Jingwan​ បានសម្រេចចិត្តទៅ Chengzhou ដើម្បីជួយសង្គ្រោះគូដណ្តឹងរបស់នាង​ ដែលជាចំណុចផ្លាស់ប្ដូរនឹកស្មានមិនដល់ក្នុងជីវិតនាង។ 

ចូលរួមសម្ដែងដោយ Wallace Chung និង Li Xiaoran រឿង «Too Late to Say I Love You»​ ជាសាច់រឿងដែលផលិតឡើងកាលពីឆ្នាំ ២០១០​ តាមប្រលោមលោករឿង Bi Zhou Chen។ 

៥. Goodbye My Princess 

ប្រលោមលោក Eastern Palace រឿង «Goodbye My Princess» បានអញ្ជើញ Chen Xingxu និង Peng Xiaoran មកសម្ដែងជាគូតួឯក។​ ចំណុចចាប់ផ្ដើមនៃសាច់រឿងនេះ​ កើតចេញពីកិច្ចសន្យាអាពាហ៍ពិពាហ៍ដែលតម្រូវឱ្យព្រះនាង Qu Xiaofeng​ របស់រាជរង្ស​ Liang និងព្រះអង្គម្ចាស់នៃរាជរង្ស​ Li​ រៀបការជាមួយគ្នា ដើម្បីអត្ថប្រយោន៍នយោបាយរបស់រាជវង្សទាំង ២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *