ពណ៌​សម្លៀក​បំពាក់​សំណព្វ​ចិត្ត​របស់​អ្នក​ អាច​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​បែប​ណា

ការ​ជ្រើស​រើស​របស់​អ្នក​អាច​បញ្ជាក់​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នក រាប់​ចាប់​តាំង​ពី​ពណ៌​សម្លៀកបំពាក់​ដែល​អ្នក​ចូល​ចិត្ត ចំណង់​ចំណូល​ចិត្ត​ និង​ទម្លាប់​របស់​អ្នក។ មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​មាន​ពណ៌ ឬ​សម្លៀកបំពាក់​ដែល​ខ្លួន​ចូល​ចិត្ត​ដែល​ពាក់​ស្ទើរ​តែ​រាល់​ថ្ងៃ។ ចិត្ត​វិទ្យា​និយាយ​ថា​ពណ៌​សម្លៀក​បំពាក់​ដែល​អ្នក​ចូលចិត្ត​អាច​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក។ ក្នុងអត្ថបទ​មួយ​នេះ​នឹង​បកស្រាយ​អំពី​ពណ៌​នីមួយៗ​និយាយ​បែប​ណា​ពី​បុគ្គលិក​លក្ខណៈ។

ពណ៌ក្រហម

ពណ៌ក្រហម​គឺ​ជា​ពណ៌​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​ ចំណាប់​អារម្មណ៍ កម្លាំង​ ភាព​ខ្លាំង​ ភាព​ទាក់​ទាញ និង​មនោសញ្ចេតនា។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​សម្លៀក​បំពាក់​ពណ៌​ក្រហម​បង្ហាញ​ថា​ អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ព្យាយាម​ខ្ពស់ និង​ពោរពេញ​ទៅ​ដោយ​ចំណាប់អារម្មណ៍។

ពណ៌ខ្មៅ

មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ពណ៌​ខ្មៅ​ ឬ​យ៉ាង​ហោច​ណាស់​មាន​រ៉ូប ឬ​អាវ​ពណ៌​ខ្មៅ​មួយ​។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ខោអាវ​ក្នុង​ទូ​របស់​អ្នក​ ៧០ ភាគរយ​ជា​ពណ៌​ខ្មៅ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​ជឿន​លឿន មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ និង​ក្លាហាន​ ហើយ​ចូល​ចិត្ត​ជីវិត​ដែល​ស៊ីវិល័យ។

ពណ៌ស

ពណ៌ស​ជា​ពណ៌​ដែល​តំណាង​ឲ្យ​ភាព​បរិសុទ្ធ ស្មោះ​ត្រង់ ឬ​ការ​ចាប់​ផ្ដើម​ថ្មី​ជា​ដើម។ យ៉ាង​ណា​បើ​សិន​ជា​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្តសម្លៀក​បំពាក់​ អ្នក​អាច​ជា​មនុស្ស​ដែល​មាន​តម្លាភាព​ និង​មាន​ភាព​ក្លាហាន​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ភាព​ផ្លាស់​ប្ដូរ​ដោយ​ផ្ដោត​ទៅ​លើ​ការ​ពិត។ អ្នក​ជា​មនុស្ស​ដែល​ជឿ​លើ​ការ​ចាប់​ផ្ដើម​ប្រកប​ដោយ​ភាព​ស្រស់ស្រាយ និង​ភាព​វិជ្ជមាន។

ពណ៌​ខៀវ

ពណ៌ខៀវ​ជា​ពណ៌​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​រលោង។ បើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​សម្លៀកបំពាក់​ពណ៌​ខៀវ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ ស្មោះត្រង់ វ័យ​ឆ្លាត និង​ជា​មនុស្ស​ស្រលាញ់​សន្តិភាព។ អ្នក​ជា​មនុស្ស​ដែល​វិជ្ជមាន និង​មាន​ភាព​ច្នៃ​ប្រឌិត​ដែល​រស់​នៅ​ដោយ​ឯករាជ្យ​ជាមួយ​ច្បាប់​ និង​គោល​ការណ៍​ដែល​កំណត់​ដោយ​ខ្លួន​ឯង។

ពណ៌​លឿង

ពណ៌លឿង​ជា​ពណ៌​ថ្ងៃ​រះ​ ជា​សញ្ញាណ​នៃ​សុភមង្គល និង​រីករាយ។ ពណ៌​លឿង​អាច​ធ្វើ​ឲ្យ​អ្នក​ស្រស់ស្រាយ​ និង​មាន​ភាព​ច្នៃ​ប្រឌិត។ យ៉ាង​ណា​មិញ​បើ​សិន​ជា​ចូល​ចិត្ត​សម្លៀកបំពាក់​ពណ៌លឿង នោះ​អ្នក​នឹង​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល ការ​លើក​ទឹក​ចិត្ត​ សកម្ម និង​ចូលចិត្ត​សើច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់