តំបន់តូចមួយនេះនៅក្បែរវិមានឯករាជ្យ មានកន្លែងថតរូបស្អាតៗហួសពីការគិត

ជិះ​កាត់​វិមាន​ឯករាជ្យ​ជិត ១០ ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ធ្លាប់​ដឹង​ថា​នៅ​ក្បែរ​នោះ​មាន​តំបន់​តូច​មួយ ប្រៀប​ដូចជា​កូន​ទីក្រុង​រាត្រី​មួយ​ដែល​មាន​ទេសភាព​ស្អាត​ៗ​យ៉ាង​នេះ​សោះ។ ជីវិត​នៅ​រៀន​ផង​ធ្វើការ​ផង គឺ​ពិតជា​ស្មុគស្មាញ​មែន ប៉ុន្តែ​បើ​អ្នក​ចេះ​ចំណាយ​ពេល​វេលា​ដែល​អ្នក​មាន​សេសសល់​ពី​រឿង​ទាំងអស់​នោះ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​អ្នក​ប្រាកដ​ជា​អាច​ដោះលែង​ខ្លួនឯង​ពី​ទុក្ខ​កង្វល់​ទាំងអស់​នោះ​បាន​ជា​មិន​ខាន។ ថ្ងៃនេះ​ខ្ញុំ​នឹង​នាំ​អ្នក​ទាំងអស់​គ្នា​ទៅ​ស្គាល់​តំបន់​មួយ​ដែល​អាច​ឲ្យ​យើង​ថត​រូប​ស្អាត​ៗ ហើយ​ថែម​ទាំង​អាច​ចូល​ញាំ​អាហារ ឬ​ភេសជ្ជៈ​តាម​ហាង​តូច​ៗ​នៅ​ក្បែរ​នោះ​បាន​ទៀត​ផង។

កូន​ប្លុក​តូច​មួយ​នៅ​ចំ​កណ្ដាល​ក្រុង​ក្បែរ​វិមាន​ឯករាជ្យ​នេះ តែងតែ​បង្អួត​សម្រស់​ភ្លើង​ពណ៌​នា​ពេល​រាត្រី​ស្អាត​ប្លែក និង​មាន​អារម្មណ៍​ថា​ដូចជា​កំពុងតែ​បាន​រស់នៅ​ក្នុង​ប្រទេស​អ៊ីតាលី​អ៊ីចឹង។ បើសិន​ជា​ប្រិយមិត្ត​ចង់​សម្រាក​លំហែ​ពី​ការងារ ហើយ​ចង់​ទៅ​ថត​រូប​លេង​កន្លែង​នេះ គឺ​មិន​ពិបាក​រក​ទេ​ព្រោះ​តំបន់​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​គ្នា​និង​សណ្ឋាគារPatioតែម្ដង។

បើ​និយាយ​ពី​សោភ័ណភាព​របស់​កូន​ទី​​ក្រុង​តូច​មួយ​នេះ គ្រាន់តែ​ជិះ​ម៉ូតូ​ចូល​ទៅ​ដល់​ភ្លាម​ចំណាប់​អារម្មណ៍​ផ្សេង​ៗ​ក៏​ចាប់ផ្ដើម​ផុស​ឡើង​ពី​ខួរក្បាល។ ពេលខ្លះ​ក៏​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​តំបន់​នេះ​សម្បូរ​ទៅ​ដោយ​ជនបរទេស​ច្រើន​ម្ល៉េះ ហើយ​ពេល​ខ្លះ​អារម្មណ៍​បែរ​ជា​ហោះហើរ​លួច​សរសើរ​ទៅ​ដល់​រចនាសម្ព័ន្ធ​របស់​កូន​ហាង​តូច​ៗ​ក្បែរ​ផ្លូវ​ទៅ​វិញ។ ចំពោះ​ផ្ទះ​នៅ​ទី​នោះ​គឺ​គេ​សង់​ជាប់​ៗ​គ្នា ហើយ​មាន​ការ​ច្នៃ​ប្រឌិត​ប្លែក​ៗ រី​ឯ​ផ្លូវ​វិញ​មាន​ទ្រង់ទ្រាយ​តូច​ៗ​ដែល​អាច​ចូល​បាន​តែ​ម៉ូតូ និង​កង់​តែ​ប៉ុណ្ណោះ។

ការពិត​ជាក់ស្ដែង​កូន​តំបន់​តូច​នេះ ជា​តំបន់​ដែល​មាន​ជនបរទេស​រស់​នៅ​ច្រើន ច្របល់​គ្នា​តាំង​ពី​ជនជាតិ​អ៊ីតាលី បារាំង អង់គ្លេស អាមេរិក អាល្លឺម៉ង់ ខ្មែរ និង​ជនជាតិ​ផ្សេង​ៗ​ទៀត។ ហេតុ​ដូចនេះ​ហើយ​ទើប​បាន​ជា​រចនាសម្ព័ន្ធ​របស់​ហាង និង​ផ្ទះ​នៅ​ទីនោះ​មាន​លក្ខណៈ​តាម​បែប​បរទេស។

អ្វី​ដែល​ជា​ចំណី​ចក្ខុ​ដ៏​អស្ចារ្យ​នៅ​តំបន់​នោះ​គឺ សម្រស់​​ភ្លើង​ពណ៌នា​ពេល​យប់។ នៅ​ពេល​​ដែល​ព្រះអាទិត្យ​ចាប់ផ្ដើម​លិច​​សន្សឹម​ៗ​ភ្លើង​ពណ៌​នានា​ក៏ និង​លេច​ឡើង​មក​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ហើយ​បើ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប​វិញ គ្រាន់តែ​ដើរ​ថត​ទេសភាព​តាម​ផ្លូវ និង​ទេសភាព​មុខ​ហាង ពី​ច្រក​មួយ​ទៅ​ច្រក​មួយ​ក៏​ធានា​ថា​អ្នក​បាន​រំសាយ​អស់​នូវ​ទុក្ខ​កង្វល់​ផ្សេង​ៗ​បាន​យ៉ាង​ងាយ។

ចំពោះ Color Mood នៅ​ទីនោះ​វិញ​គឺ​ភ្លឺ​បែប​ស្រទន់​ៗ រួម​ផ្សំ​ជាមួយ​សំឡេង​ចម្រៀង​បន្លឺ​ឡើង​តិច​ៗ​ចេញ​មក​ពី​ក្នុង​ហាង​ផង ធ្វើឲ្យ​អារម្មណ៍​ក៏​ហោះហើរ​ទៅ​តាម​ហ្នឹង​ដែរ។

ក្រៅ​អំពី​កន្លែង​ថត​រូប​ស្អាត​ៗ ប្រិយមិត្ត​ក៏​អាច​ចូល​ទៅ​អង្គុយ​ញាំ​អី​នៅ​ក្នុង​ហាង ហើយ​ស្ដាប់​ចម្រៀង​បែបChill ក៏​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្បើយ​បាន​ដែរ ជាពិសេស​គឺ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ពិសា​ស្រា និង Cocktail ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ