ផ្ទុះ​មតិរិះគន់​ក្ដៅ​គគុក ក្រោយគូស្នេហ៍ Push និង Jui មិន​ទៅ​ចូលរួម​បុណ្យ​សព Tangmo ហើយ​និយាយ​បែបនេះ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ទៀត

កាលពីប៉ុន្មានថ្ងៃមុននេះ មិត្តរួមការងារ អ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើនបានចូលរួមពិធី គោរពវិញ្ញាណក្ខន្ធក្នុងក្របខណ្ឌនៃពិធីបុណ្យសពរបស់តារាសម្ដែង Tangmo Nida។ មិត្តរួមអាជីពជាច្រើនទប់ទឹកភ្នែកមិនបានពេលត្រូវនិយាយលាតារាស្រីរូបនេះ រួមទាំងតួឯកស្រីរឿង “បេះដូងប្រែកាយ” Baifern Pimchanok ផងដែរ។

ជុំវិញរឿងនេះ ស្រាប់តែមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ និងចោទសួរពីអវត្តមានរបស់តារាសម្ដែង Push Puttichai ក្នុងពិធី​បុណ្យសព Tangmo ខណៈ Push ធ្លាប់​សម្ដែង​ជា​ស្វាមីរបស់ Tangmo ដែរ​ក្នុង​រឿងភាគ “បេះដូងប្រែកាយ” បានសម្ដែង​រួម​គ្នា​ច្រើនឈុត និង​មើលទៅស្និទ្ធស្នាល​ដែរ​ពេល​ថត ប៉ុន្តែ​បែរមិន​បាន​មក​ចូលរួម​ពិធីបុណ្យ​សព​ទៅ​វិញ ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ប្រតិកម្ម​កាន់​តែ​ខ្លាំង​នោះ​គឺ​នៅ​ពេល​ដែល​លោក​ងក់​ក្បាល​យល់​ស្រប​ពេល​ភរិយា​របស់​ខ្លួន​គឺ​តារា​សម្ដែង​ Jui Warattaya និយាយក្នុង​កម្មវិធី​ទូរទស្សន៍​ GMM25 ​ថា “ខ្ញុំ​មិន​បាន​ទៅបុណ្យ​សពទេ ព្រោះ​ខ្ញុំ​មិន​ដែល​ធ្វើ​ការ​ជាមួយ Tangmo ឬ​ស្និទ្ធស្នាល​ជាមួយ Tangmo ទេ ប៉ុន្តែ​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ គ្រួសារតាម​វិធីផ្សេងវិញ”។

សកម្មភាព​របស់ស្វាមីភរិយា​គូនេះ​បានបង្ក​ឱ្យ​មានមតិរិះគន់​​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​មហាជន ។ មតិ​ជាច្រើន​បាន​រិះគន់​ថា Push អត់ចិត្ត​ពេក​ហើយ ព្រោះ Tangmo ធ្លាប់​ជា​មិត្ត​​រួម​អាជីព​របស់​គេជា​យូរ​មក​ហើយ ប៉ុន្តែ​បែរ​មិន​ទៅ​ជូនដំណើរ​នាង​លើក​ចុងក្រោយ ខ្លះ​ថា Jui និង​ Tangmo ធ្លាប់​ជា​តារា​ប៉ុស្តិ៍លេខ ៧ ជំនាន់​ជាមួយ​គ្នាមិន​សម​មិន​ស្គាល់​គ្នា​នោះ​ទេ។ កន្លងមក តារាសម្តែងរូបនេះ ក៏រងការរិះគន់ផងដែរ ចំពោះការបង្ហោះរូបថតអនុស្សាវរីយ៍ Tangmo ក្នុង Story ដែលនឹងបាត់ទៅវិញក្រោយរយៈពេល ២៤ ម៉ោង ជំនួសឱ្យការបង្ហោះជា Post សាធារណៈ​ខាង​ក្រៅដូចតារាដទៃ។

បន្ទាប់​ពី​មាន​មតិរិះគន់​ស្រោច​មក​យ៉ាងជោគជាំទាំងពី​អ្នក​គាំទ្រ​នៅ​ថៃ និង​ពីប្រទេស​ផ្សេងៗ​ដូចជាវៀតណាម គូស្នេហ៍​នេះ​ក៏​បាន​ធ្វើ​ការ​ Live បក​ស្រាយ​នៅ​ថ្ងៃទី១៥ ខែមីនា​នេះ ទាំង​ទឹក​ភ្នែក​ថា ខ្លួន​មិន​នឹក​ស្មាន​ថា​សម្ដី​នេះ​អាច​ធ្វើ​ឲ្យ​មាន​រឿង​ធំបែប​នេះឡើយ និង​បាន​ស្នើ​សុំ​ការ​យោគយល់។ អ្នក​ទាំង​ពីរ​បាន​បក​ស្រាយ​បន្ថែម​ថា​មូលហេតុ​ដែល​មិន​បាន​ទៅ​ចូលរួម​នោះ​គឺ​ដោយសារ​ខ្លួន​រវល់​ការងារ​ផ្ទាល់​ខ្លួន​ផ្សេង​ៗ​ច្រើន ជា​ពិសេសអ្នក​ទាំង​ពីរ​កំពុងព្យាយាមយក​កូន ដូច្នេះ​ហើយ​កម្មវិធី​ដែល​អ្នក​ចូលរួម​ច្រើន​បែប​នេះ នាងនិង​ស្វាមី​ចាំបាច់​ត្រូវ​ចៀសវាង​ដើម្បី​ការពារ​ខ្លួន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់