ឧស្សាហ៍​ភ្ញាក់​ដឹង​ខ្លួន​ពាក់​កណ្ដាល​យប់​ ហើយ​ពិបាក​គេង​វិញ? នេះ​ជា​មូលហេតុ​និង​ដំណោះ​ស្រាយ

សីតុណ្ហភាព​ក្នុង​បន្ទប់​ក្ដៅ​ ឬ​ត្រជាក់​ពេក ភាព​ស្ត្រេស ការ​ផឹក​កាហ្វេ/​គ្រឿង​ស្រវឹង ការ​លេង​ទូរស័ព្ទ​យូរ​មុន​ចូល​គេង និង​កត្តា​អាយុ សុទ្ធ​សឹង​ជា​មូលហេតុ​សាមញ្ញៗ​ដែល​នាំ​ឲ្យ​អ្នក​គេង​បាន​តែ​ប៉ុន្មាន​ម៉ោង​ក៏​ភ្ញាក់​ហើយ​គេង​លែង​លក់។ ខាង​ក្រោម​នេះ​គឺ​ជា​ដំណោះស្រាយ​៖​

.​ កុំ​លេង​ទូរស័ព្ទ​ ហើយ​អាន​សៀវភៅ​ជំនួស​វិញ

មេឡាតូនីន​ គឺ​ជា​អ័រម៉ូន​ដ៏​សំខាន់​សម្រាប់​ការ​គេង​លក់​ស្កប់ស្កល់។​ ប្រសិន​បើ​អ្នក​ភ្ញាក់​នៅ​ពាក់​កណ្តាល​យប់​ មក​ពី​អ្នក​ខ្វះ​សារធាតុ​មេឡាតូនីន។​ ហើយ​ការ​លេង​ទូរស័ព្ទ​ក៏​មិន​បាន​បន្ថែម​អ័រម៉ូន​មេឡាតូនីន​ដែរ​ ព្រោះ​ពន្លឺ​ចេញ​ពី​អេក្រង់​នឹង​ទៅ​កាត់បន្ថយ​ ហើយ​ធ្វើឱ្យ​អ្នក​មិន​ងងុយ​គេង។​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​កុំ​លេង​ទូរស័ព្ទ​ឱ្យ​សោះ​ ហើយ​អាន​សៀវភៅ​វិញ។​ នៅ​ពេល​អ្នក​អាន​អ្វី​ដែល​ខ្លួន​មិន​ចូលចិត្ត​ នោះ​អ្នក​នឹង​ងងុយ​គេង​កាន់​តែ​លឿន។​

.​ ហិត​ក្លិន​ផ្កា​ឡាវេនឌ័រ​ ឬ​ផឹក​តែ​ផ្កា​ឡាវេនឌ័រ

ផ្កា​ឡាវេនឌ័រ​ត្រូវ​បាន​រក​ឃើញ​ថា​ជួយ​សម្រួល​ដំណេក​ និង​ដោះស្រាយ​បញ្ហា​គេង​មិន​លក់។​ ការ​សិក្សា​មួយ​បង្ហាញ​ថា​ ប្រេង​ផ្កា​ឡាវេនឌ័រ​ពី​ ៦​ ទៅ​ ៨​ ដំណក់​ជួយ​បង្កើន​គុណភាព​ដំណេក​ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ណា​មួយ​ឡើយ។​

.​ ផ្តេក​ខ្លួន​ ឬ​លំហាត់​ប្រាណ​ដក​ដង្ហើម​

ការ​ធ្វើ​លំហាត់​ប្រាណ​ដក​ដង្ហើម​ ឬ​សមាធិ​អាច​ជួយ​ឱ្យ​ចិត្ត​របស់​អ្នក​ស្ងប់​ និង​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល។​ បច្ចេកទេស​នេះ​ក៏​អាច​ជួយ​អ្នក​ពី​បញ្ហា​ដំណេក​ផង​ដែរ។​ វិធី​ធ្វើ​គឺ​ការ​ដក​ដង្ហើម​ ៤-៧-៨​ ។​ ដកដង្ហើម​ចូល​ឱ្យ​វែងៗ​រយៈពេល​ ៤​ វិនាទី​ ទប់​ដង្ហើម​រយៈពេល​ ៧​ វិនាទី​ និង​ដកដង្ហើម​ចេញ​រយៈពេល​ ៨​ វិនាទី។​ ធ្វើ​បែប​នេះ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​បាន​ ៥​ ទៅ​ ៧​ ដង​ដោយ​ផ្តោត​លើ​ការ​បន្ធូរ​អារម្មណ៍។​ ជា​ជម្រើស​មួយ​ទៀត​ អ្នក​អាច​រាប់​ថយក្រោយ។​ កិច្ចការ​ស្មុគស្មាញ​នឹង​ធ្វើឱ្យ​ចិត្ត​អ្នក​វិលវល់​ ហើយ​មិន​អាច​គិត​អំពី​អ្វី​ដែល​តានតឹង​បាន​ឡើយ។​

.​ ស្តាប់​ចម្រៀង

តន្រ្តី​បន្ធូរ​អារម្មណ៍​អាច​ជួយ​ជម្រះ​ចិត្ត​របស់​អ្នក​ និង​លួងលោម​អ្នក​ឱ្យ​គេង​លក់។​ វា​ក៏​អាច​ទប់ស្កាត់​សំឡេង​ដែល​រំខាន​ដល់​ដំណេក​របស់​អ្នក​ផង​ដែរ។​ ការ​ស្រាវជ្រាវ​ពី​ឆ្នាំ​ ២០១៨​ បាន​រក​ឃើញ​ថា​ ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​ក្នុង​ការ​ស្តាប់​ចម្រៀង​របស់​មនុស្ស​ម្នាក់ៗ​អាច​ជំរុញ​ការ​គេង​បាន។​

.​ ធ្វើ​លំហាត់​ប្រាណ​បាត​ជើង

ការ​ធ្វើ​លំហាត់​ប្រាណ​លាតសន្ធឹង​ជា​ប្រចាំ​នឹង​ជួយ​ឱ្យ​រាងកាយ​បាន​សម្រាក​ និង​បំបាត់​ភាព​តានតឹង។​ ពត់​ជើង​របស់​អ្នក​ដោយ​ច្របាច់​វា​ចូល​គ្នា​ ហើយ​បន្ធូរ​វិញ​យឺតៗ។​ ម្យ៉ាង​ទៀត​ ពត់​ក​ជើង​ឡើង​លើ​ ចុះ​ក្រោម​ហើយ​ដាក់​ធម្មតា​វិញ។​ ដាក់​ប្រអប់​ជើង​នៅ​ក្បាច់​នីមួយៗ​រយៈពេល​ ១០​ វិនាទី​មុន​នឹង​បន្ធូរ​វិញ។​

គន្លឹះ​មួយ​ចំនួន​សម្រាប់​អ្នក ៖

-​ ប្រសិន​បើ​អ្នក​ដឹង​ខ្លួន​មុន​នាឡិកា​រោទ៍​ ១​ ទៅ​ ២​ ម៉ោង​ គួរ​គេង​ទៅ​វិញ។​

-​ បើ​សិន​អ្នក​ទម្លាប់​គេង​នៅ​ម៉ោង​ ១០​ យប់​ គួរ​ប្តូរ​ទៅ​គេង​ម៉ោង​ ១១​ វិញ។​ អ្នក​អាច​ផ្លាស់ ប្តូរ​ទម្លាប់​គេង​ដោយ​ពន្យារ​ពេល​ចូល​គេង​មួយ​ម៉ោង។​ ចៀសវាង​សកម្មភាព​អសកម្ម​ ដូចជា​ មើល​រឿង​ ឬ​ស្តាប់​ចម្រៀង។​

-​ ចៀសវាង​សារធាតុ​រំញោច​ដូចជា​ ជាតិ​នីកូទីន​ និង​ជាតិ​កាហ្វេអ៊ីន​នៅ​ពេល​ថ្ងៃ។​

-​ ឈប់​ផឹក​គ្រឿង​ស្រវឹង​ ៣​ ម៉ោង​មុន​ពេល​ចូល​គេង​ ឬ​កុំ​ផឹក​ឱ្យ​សោះ។​

-​ ត្រូវ​ប្រាកដ​ថា​បន្ទប់គេង​របស់​អ្នក​ស្ងប់ស្ងាត់​ ត្រជាក់​ និង​ងងឹត​ពេញ​មួយ​យប់។​

-​ ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន​លើស​ពី​មួយ​ខែ​ សូម​ទៅ​ជួប​អ្នក​ឯកទេស​ ឬ​អ្នក​ចិត្តសាស្ត្រ​ដើម្បី​ទទួល​បាន​ដំបូន្មាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ