ហេតុអ្វី​​កំពូល​មហាសេដ្ឋី​ Jeff Bezos​ ហាម​មិន​ឱ្យ​បុគ្គលិក​ប្រើ​ Power Point​ ធ្វើ​បទ​បង្ហាញ​នៅ​កន្លែង​ការងារ?​

កម្មវិធី Microsoft Office​ ដូចជា​ Power Point,​ word, excel…​ គឺ​ជា​កម្មវិធី​ដែល​យើង​បាន​ប្រើប្រាស់​តាំង​ពី​វ័យ​រៀន​ បើ​និយាយ​ទៅ​តាំង​ពី​ថ្នាក់​មហាវិទ្យាល័យ​រហូត​ដល់​វ័យ​ធ្វើការ។​ ហេតុនេះ​ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់​ហើយ​ថា​ Power Point​ ជា​អ្វី។​ ប៉ុន្តែ​ចំណុច​សំខាន់​នៅ​ក្នុង​ថ្ងៃនេះ​មិនមែន​មក​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ទេ​ តែ​រឿង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នោះ​គឺ​ ហេតុអ្វី​បាន​ជា​មហាសេដ្ឋី​ដែល​មាន​ជាង​គេ​បំផុត​​មួយ​រូប​​លើ​ពិភពលោក​ គឺ​លោក​ Jeff Bezos​ ម្ចាស់​ក្រុមហ៊ុន​ Amazon​ បាន​ហាម​មិន​ឱ្យ​បុគ្គលិក​ប្រើ​ Power Point​ សម្រាប់​ធ្វើ​បទ​បង្ហាញ?​

ទាក់ទង​នឹង​ចំណុច​នេះ​ មាន​មូលហេតុ​ ៣​ យ៉ាង​ដែល​លោក​ Jeff Bezos​ មិន​ចង់​ឱ្យ​បុគ្គលិក​ប្រើប្រាស់​ Power Point​ ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​របស់​ពួកគេ​ ៖​

១.​ ខ្ជះខ្ជាយ​ពេល​វេលា មិន​សមស្រប​នឹង​ជំនាញ​របស់​មនុស្ស​គ្រប់គ្នា

ការ​ធ្វើ​ Slide​ នៅ​ក្នុង​ Power Point​ ពិត​ជា​មាន​ភាព​ស្រស់​ស្អាត​ និង​មាន​ភាព​ទាក់ទាញ។​ តែ​មិនមែន​មនុស្ស​ទាំងអស់​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ ពោល​គឺ​ទាល់​តែ​ជា​អ្នក​មាន​ជំនាញ​ខាង​នេះ​ អ្នក​មាន​ដុង​ខាង​រៀបចំ​ តុបតែង​ Slide​ ចេះ​រើស​ប្រភេទ​ និង​ទំហំ​អក្សរ​ ការ​រៀប​ប្លង់​ ទើប​រីករាយ​នឹង​ប្រើ​វា។​ បើ​មើល​ទៅ​ នេះ​សឹង​តែ​ក្លាយ​ទៅ​ជា​ការងារ​ខាង​រចនា​​ទៅ​វិញ​ហើយ​ មិនមែន​ជា​ការ​ធ្វើ​បទ​បង្ហាញ​ផង។​ ចំណែក​ឯ​បុគ្គលិក​ដែល​មិន​មាន​ជំនាញ​ផ្នែក​នេះ​ហើយ​ត្រូវ​ប្រើ​ Power Point​ ធ្វើ​ឱ្យ​ពួកគេ​បាន​ត្រឹមតែ​យក​អក្សរ​ដាក់​តម្រៀប​គ្នា​ក្នុង​ប្រអប់​ៗ។​ ម្យ៉ាង​ទៀត​ ការ​ធ្វើ​តាម​ Power Point​ ក៏​ធ្វើ​ឱ្យ​បុគ្គលិក​ខ្ជះខ្ជាយ​ពេល​វេលា​ដែរ។​ ជំនួស​ឱ្យ​ការ​និយាយ​ទាំងស្រុង​ ឬ​គិត​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ បែរ​ជា​មក​ត្រូវ​អង្គុយ​គិត​ថា​គួរ​ធ្វើ​យ៉ាង​ណា​ឱ្យ​ Slide​ មាន​ភាព​ទាក់ទាញ។​

​បើ​យើង​រំឭក​ទៅ​សម័យ​រៀន​វិញ​ ហេតុផល​របស់​លោក​ក៏​ត្រូវ​ម្យ៉ាង​ដែរ។​ ឧទាហរណ៍​ អ្នក​រៀន​ផ្នែក​វិស្វកម្ម​ ជា​មុខ​ជំនាញ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពិសោធន៍​ មាន​តួលេខ​ គណនា​ និង​តាមដាន​លទ្ធផល​ពិសោធន៍​ជា​ចម្បង។​ ជាទូទៅ​ កម្មវិធី​ដែល​ត្រូវ​ប្រើ​ពេល​រៀន​គឺ​ Microsot Excel​ តែ​ដល់​ពេល​ត្រូវ​ធ្វើ​បទ​បង្ហាញ​ត្រូវ​ប្រើ​ Power Point​ ដូចនេះ​ត្រូវ​ចំណាយ​ពេល​គិត​ថា​គួរ​រចនា​បែប​ណា​ឱ្យ​មាន​ភាព​ទាក់ទាញ​ ទាំង​ដែល​ជំនាញ​វិស្វកម្ម​មាន​ភាព​ពាក់ព័ន្ធ​នឹង​ការ​រចនា​តិច​បំផុត។​

.​ ការ​ធ្វើ​បទ​បង្ហាញ​មិនមែន​បែប​ធម្មជាតិ

ហេតុ​នេះ​ហើយ​ ទើប​នាំ​មក​ដល់​មូលហេតុ​ទី​ ២​ ដែល​លោក​ Jeff Bezos​ មិន​ចូលចិត្ត​ Power Point។​ ដោយសារ​តែ​ Power Point​ ធ្វើឱ្យ​មនុស្ស​មួយ​ចំនួន​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​គាត់​ត្រូវ​និយាយ។​ មាន​ន័យ​ថា​ ជំនួស​ឱ្យ​ការ​និយាយ​ អធិប្បាយ​បែប​ធម្មជាតិ​ គាត់​ត្រូវ​ឈរ​អាន​ Slide​ ហើយ​ភ្លេច​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្នក​ដែល​កំពុង​ស្ដាប់​គាត់។​ ដូច​កាល​នៅ​រៀន​ដែរ​ មិត្តភ័ក្ដិ​ខ្លះ​ឡើង​មក​ឈរ​អាន​ Slide​ ដូច​ទន្ទេញ​មេលេខ​ឱ្យ​ស្តាប់។​ នេះ​ក៏​ជា​ភាព​ខុសឆ្គង​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ ហើយ​ក៏​ជា​អ្វី​ដែល​លោក​ Jeff Bezos​ ចាត់​ទុក​ថា​ជា​ចំណុច​សំខាន់។​ ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ត្រូវ​មាន​ធាតុផ្សំ​ ២​ យ៉ាង​គឺ​ ៖​ ចំណេះដឹង​ និង​ជំនាញ​ ឬ​បទពិសោធន៍​របស់​អ្នក​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​នោះ​ដើម្បី​ឱ្យ​ការ​អធិប្បាយ​មាន​ខ្លឹមសារ​កាន់​តែ​ច្បាស់។​

.​ អ្នក​អធិប្បាយ​ត្រូវ​ផ្តោត​អារម្មណ៍​លើ​រឿងរ៉ាវ​ច្រើន​ចំណុច

ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​មាន​ Slide​ យើង​ផ្តោត​តែ​ទៅ​លើ​អេក្រង់​ ទើប​មិន​បាន​ផ្ដោត​លើ​របស់​សំខាន់​មួយ​ នោះ​គឺ​ អ្នក​ស្ដាប់។​ ការ​ដែល​សម្លឹង​មើល​តែ​អេក្រង់​ ផ្ដោត​សំខាន់​តែ​លើ​តារាង​ ឬ​អក្សរ​នៅ​លើ​ Slide​ ទុក​អ្នក​ស្ដាប់​ចោល​មួយ​កន្លែង។​ ការ​ប្រាស្រ័យ​ទាក់ទង​ដែល​ល្អ​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​ស្ដាប់​យល់​ពី​អ្វី​ដែល​យើង​កំពុង​និយាយ​បាន​ ១០០%។​

Power Point​ គឺ​ជា​តួឯក​នៃ​ការ​ធ្វើ​បទ​បង្ហាញ​ ប៉ុន្តែ​មិន​អាច​ធានា​បាន​ទេ​ថា​ អ្វី​ដែល​យើង​នាំ​មក​អធិប្បាយ​នេះ​ អាច​ធ្វើ​បាន​ពិត​ច្រើន​កម្រិត​ណា។​ នេះ​ជា​ចំណុច​សំខាន់​តែ​ម្តង​ ព្រោះ​ពេល​ខ្លះ​អ្នក​ដែល​មិន​មាន​ជំនាញ​ខាង​រចនា​ តុបតែង​ អាច​នឹង​និយាយ​បាន​ល្អ​ជាង​ផង។​ ហើយ​អ្នក​ដែល​ពូកែ​តុបតែង​ ពេល​ខ្លះ​មិន​អាច​អនុវត្ត​ក្នុង​ការ​ពិត​បាន​ទៅ​វិញ។​ ជាង​នេះ​ទៅ​ទៀត​ អ្នក​ដែល​ចេះ​ធ្វើ​ Slide​ ស្អាតៗ​ ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​ថ្នាក់លើ​ ធ្វើ​ឱ្យ​បុគ្គលិក​ដែល​ពូកែ​ពិត​មិន​ស្ថិត​ក្នុង​ចំណាប់​អារម្មណ៍​ទៅ​វិញ។​

បើ​មើល​ឱ្យ​ខ្ពស់​ជាង​កម្រិត​បុគ្គលិក​ ក៏​មាន​ករណី​ផ្សេងៗ​ ដូចជា​ក្រុមហ៊ុន​ Start Up​ ជា​ច្រើន​បាន​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់​ក្នុង​ការ​ផ្សព្វផ្សាយ​ Road Map​ របស់​ខ្លួន។​ ឧទាហរណ៍​ Elizabeth Holmes​ ម្ចាស់​ក្រុមហ៊ុន​ Theranos​ ដែល​យក​រឿង​ឈាម​មួយ​ដំណក់​មក​ផ្លាស់​ប្ដូរ​ពិភពលោក។​ តាម​ពិត​ទៅ​ យើង​មិន​គួរ​ផ្ដោត​ទៅ​លើ​វិធី​ធ្វើ​បទ​បង្ហាញ​នេះ​តែ​ម្យ៉ាង​ទេ​ តែ​គួរ​ផ្ដោត​លើ​ខ្លឹមសារ​វិញ​ ហើយ​វាយ​តម្លៃ​ផង​ដែរ​នូវ​អ្វី​ដែល​គេ​និយាយ​ចេញ​មក​ ឬ​អ្វី​ដែល​យើង​កំពុង​ស្តាប់​ថា​ តើ​ជា​ការ​ពិត​ឬ​ទេ?​ បើ​ធ្វើ​បែប​នេះ​នឹង​មាន​បញ្ហា​អ្វី​កើតឡើង​តាម​ក្រោយ?​

តាម​ទស្សនៈ​របស់​លោក​ Jeff Bezos​ ការ​ធ្វើ​បទ​បង្ហាញ​តាម​ Power Point​ គឺ​មិន​សូវ​ល្អ​មែន។​

ចុះ​សួរ​ថា​ តើ​ក្រុម​ការងារ​ Amazon​ ប្រើ​អ្វី​ជំនួស​វិញ?​

នៅ​ឆ្នាំ​ ២០១៧​ Jeff Bezos​ បាន​សរសេរ​ថា​ទោះ​បី​ជា​ ក្រុមហ៊ុន​ Amazon​ មិន​បាន​ធ្វើ​ Slide​ ដើម្បី​ធ្វើ​បទ​បង្ហាញ​ ជា​ទំព័រៗ​ តែ​អ្វី​ដែល​បុគ្គលិក​ Amazon​ ត្រូវ​ធ្វើ​ចេញ​មក​គឺ​ Memo។​

Memo​ គឺ​ជា​ការ​កត់ត្រា​លើ​ក្រដាស​ប្រមាណ​ ៦​ សន្លឹក​ ឬ​ស្រដៀង​គ្នា​នឹង​ការ​សរសេរ​អត្ថបទ​ដែរ។​ គេ​រំពឹង​ថា​ប្រើ​ពេល​តែ​ ៣០​ នាទី​ប៉ុណ្ណោះ​ក្នុង​ការ​អាន​ Memo។​ នៅ​ក្នុង​ Memo​ ត្រូវ​សរសេរ​ និង​រៀបចំ​បាន​យ៉ាង​ល្អ​ បង្ហាញ​ពី​ប្រធានបទ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ការ​ប្រើ​ប្រយោគ​ និង​ពាក្យ​ពេចន៍​ដែល​សមរម្យ​ និង​មាន​ភាព​លម្អិត​រួច​មក​ហើយ។​ មិនមែន​ជា​ការ​ប្រើ​ Bullet​ សរសេរ​ប្រយោគ​ខ្លីៗ​ដូច​ដែល​យើង​ឃើញ​នៅ​លើ​ Power Point​ ទេ។​ វា​ធ្វើ​ឱ្យ​អ្នក​ដែល​យក​មក​អាន​មុន​ នឹង​ដឹង​ពី​ប្រធានបទ​ និង​ដំណើរការ​ប្រជុំ​ខាង​មុខ​នេះ​បាន​ ហើយ​គ្រប់​គ្នា​អាច​ចាប់​យក​បាន​លឿន។​

Memo​ គឺ​ជា​រឿង​ល្អ​មួយ​ ត្បិត​ថា​រៀង​ចំណាយ​ពេល​បន្តិច​ តែ​ធ្វើឱ្យ​យល់​បាន​ច្បាស់​បំផុត។​ ចំណុច​ល្អ​មួយ​ទៀត​គឺ​ការ​ធ្វើ Memo​ ក៏​ដូចជា​ការ​ធ្វើ​ការងារ​ក្រុម​ដែរ​ ត្រូវ​អង្គុយ​វិភាគ​ រក​ចំណុច​ខុស​ឆ្គង​ និង​ឆាប់​ហើយ។​ ទម្រាំ​តែ​ចេញ​ជា​អត្ថបទ​ ៦​ ទំព័រ​ ពួកគេ​សុទ្ធ​តែ​បាន​ស្រាវជ្រាវ​ល្អិតល្អន់​រួច​មក​ហើយ។​ ដូច្នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​លោក​ Jeff Bezos​ មិន​ចង់​ឱ្យ​បុគ្គលិក​ប្រើ​ Power Point​ លោក​គ្រាន់​តែ​ចង់​បាន​វិធី​ដែល​អាច​យក​មក​អនុវត្ត​ក្នុង​ការងារ​ជាក់​ស្តែង​បាន​ ព្រោះ​ព័ត៌មាន​ដែល​យក​មក​និយាយ​ក្នុង​បន្ទប់​ប្រជុំ​ត្រូវ​ឆ្លងកាត់​ការ​គិត​ ការ​យល់ឃើញ​ពី​គ្រប់​ភាគី។ លោក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​ការ​ចូលរួម​របស់​បុគ្គលិក​នៅ​ក្នុង​អង្គប្រជុំ។​

គំនិត​ ៣​ យ៉ាង​ខាង​លើ​ស្តាប់​ទៅ​ពិត​ជា​ប្លែក​ តែ​វា​នឹង​មិន​ប្លែក​ទេ​បើ​មិន​បាន​ចេញ​ពី​មាត់​មហាសេដ្ឋី​លំដាប់​ពិភពលោក ព្រោះ​សព្វ​ថ្ងៃ​នេះ​ មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ប្រើ​ Power Point​ ធ្វើ​បទបង្ហាញ​នៅ​ឡើយ។​ តែ​សម្រាប់​ Amazon​ Power Point​ មិនមែន​ជា​ជម្រើស​ទេ។​ ផ្ទុយ​ទៅ​វិញ​ Memo​ ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ជាង។​

មិន​ថា​យ៉ាង​ណា​ក៏​ដោយ​ នេះ​គ្រាន់​តែ​ជា​ការ​យល់ឃើញ​ប៉ុណ្ណោះ។​ ក្រុមហ៊ុន​នីមួយៗ​មាន​គោលដៅ​ខុស​ៗ​គ្នា​ រួម​ទាំង​ការ​ធ្វើ​បទ​បង្ហាញ​រឿង​អ្វី​មួយ​ក៏​អាច​មាន​គោលដៅ​ផ្សេង​គ្នា​ដែរ។​ ប៉ុន្តែ​ប្រិយមិត្ត​អាច​យក​រឿង​ទាំង​នេះ​ទៅ​ធ្វើ​ជា​គំនិត​សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​បន្ទាប់​របស់​អ្នក​ រួម​ទាំង​ការ​គ្រប់គ្រង​សមាជិក​ក្រុម​ដែរ។​ ឧបមា​ថា​ យើង​មាន​អ្នក​ក្រោម​បង្គាប់​ មាន​ថ្នាក់​ដឹកនាំ​ អាច​សាកល្បង​យក​គំនិត​នេះ​ទៅ​ប្រែ​សម្រួល​ឱ្យ​ត្រូវ​នឹង​បរិបទ​ក្រុមហ៊ុន​ល៎​មើល​បាន៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន