រឿង​តូច​ៗ​ប្រចាំ​ថ្ងៃ​៧ ​ដែល​មនុស្ស​ភាគច្រើន​ធ្វើ​ខុស

ក្នុង​មួយ​ថ្ងៃ​ៗ​មនុស្ស​គ្រប់​រូប​បាន​ធ្វើ​រឿង​តូច​ៗ​រាប់​រយ​រឿង ទៅ​តាម​ទម្លាប់​របស់​ខ្លួន​ដោយ​ពេល​ខ្លះ​ភ្លេច​នឹង​ពិចារណា​ថា​វា​ខុស​ ឬ​ត្រូវ​។ ប្រសិន​បើ​យើង​មើល​ឲ្យ​បាន​ដិតដល់​ហើយ​កែប្រែ​របៀប​ធ្វើ​រឿង​ទាំង​នោះ វា​អាច​ជួយ​ឲ្យ​ជីវិត​របស់​យើង​កាន់​តែ​ងាយ​ស្រួល សាមញ្ញ និង​មាន​សុខភាព​ល្អ​ជាង​មុន​។ យ៉ាង​ណា​ខាង​ក្រោម​នេះ​គឺ​ជា​រឿង​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​ខុស។

១ បរិមាណ​នៃ​ថ្នាំ​ដុសធ្មេញ

ពេទ្យ​ធ្មេញ​ម្នាក់​ជនជាតិ​ម៉ាឡេស៊ី​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អង់គ្លេស​ឈ្មោះ​ Gao Jye Teh បាន​ធ្វើ​វីដេអូ​អប់រំ​ថា​ បរិមាណ​ដែល​យើង​ប្រើ​ដូច​ក្នុង​ពាណិជ្ជកម្ម​ថ្នាំ​ដុសធ្មេញ​គេ​ផ្សព្វ​ផ្សាយ​គឺ​ពុំ​ត្រឹម​ត្រូវ​នោះ​ទេ​ វា​ជា​បរិមាណ​ច្រើន​ខ្លាំង​ណាស់ ដែល​វា​អាច​ប៉ះពាល់​ធ្មេញ និង​ការ​វិវត្តន៍​របស់​វា​ដែល​គេ​ហៅ​ថា​ fluorosis។

២ ផឹក​កាហ្វេ​មុន​ពេល​ម៉ោង​ ៩:៣០នាទី​ព្រឹក

នៅ​ចន្លោះ​ម៉ោង ៨ ដល់ ៩​ព្រឹក​រាង​កាយ​របស់​មនុស្ស​បញ្ចេញ​អ័រម៉ូន cortisol ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្វាង​ស្រាប់​ទៅ​ហើយ​ដោយ​មិន​ចាំ​បាច់​ប្រើ​កាហ្វេ​ ឬ​ភេសជ្ជៈ​ផ្សេង​មក​ជំរុញ​ទេ។ បើ​អ្នក​ផឹក​កាហ្វេ​ចន្លោះ​ម៉ោង​នេះ​ក៏​មិន​ប៉ះពាល់​អ្វី​ដល់​សុខភាព​ឡើយ​គ្រាន់​តែ​ខ្ជះខ្ជាយ​សារជាតិ​កាហ្វេ​ប៉ុណ្ណោះ​។ ពេល​វេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទទួល​ទាន​កាហ្វេ​គឺ​ម៉ោង​ ៩កន្លះ​ព្រឹក​ដល់​ ១១​ព្រឹក និង​ម៉ោង​១ រសៀល ដល់​ម៉ោង ៥​ល្ងាច។

៣ ការ​ដាក់​ស៊ុត​ក្នុង​ទូទឹកកក

ការ​យក​ស៊ុត​​ចេញ​ពី​ជង់​ក្រដាស ឬ​ប្រអប់​របស់​វា​ហើយ​ដាក់​នៅ​ទ្វារ​ទូទឹកកក​មិន​មែន​ជា​គំនិត​ល្អ​នោះ​ទេ ដែល​វា​ងាយ​ធ្វើ​ឲ្យ​ស៊ុត​ទាំង​នោះ​ខូច​គុណភាព។ បើ​តាម​អ្នក​ជំនាញ​ម្ហូប​អាហារ​ការ​ដាក់​ក្នុង​ទូទឹកកក​ជា​រឿង​ល្អ​តែ​គួរ​ដាក់​ក្នុង​ប្រអប់​របស់​វា​។

៤ ការ​ដាក់​ក្រឡ​នៃ​ម្ហូប​ផ្អាប់

​យើង​តែង​ដាក់​ម្ហូប​ផ្អាប់​​ក្នុង​ក្រឡ​ហើយ​បញ្ឈរ​តាម​ទម្រង់​ក្រឡ​​ដើម្បី​ឲ្យ​វា​ផ្ទុក​បាន​យូរ​។ តែ​បើ​អ្នក​ចង់​ផ្ទុក​ម្ហូប​ផ្អាប់​ដូចជា ត្រសក់​ចាវ ឬ​ប្រហុក​ឲ្យ​បាន​កាន់​តែ​យូរ​នោះ​ គួរ​តែ​ផ្គាប់​ក្រឡ​ចុះ​មក​ក្រោម​ដែល​វា​ធ្វើ​ឲ្យ​ម្ហូប​ទាំង​នោះ​កាន់​តែ​មិន​ងាយ​ខូច​គុណភាព​ នេះ​បើ​យោង​តាម​អ្នក​ជំនាញ។

៥ របៀប​បត់​សំលៀកបំពាក់​សម្រាប់​ដំណើរ​កម្សាន្ត

មូល​គឺ​ជា​វិធិ​ដែល​ល្អ​បំផុត​ក្នុង​ការ​បត់​សំលៀកបំពាក់​ដែល​ជួយ​សន្សំ​កន្លែង​ក្នុង​​កាបូប​​ដើម្បី​ឲ្យ​អ្នក​អាច​ដាក់​របស់​ផ្សេងៗ​បាន​ទៀត​ ម្យ៉ាង​វា​ក៏​ជួយ​សន្សំ​ពេល​វេលា​ជាង​ការ​បត់​ធំ​ៗ។

៦ របៀប​សម្ងួត​ចាន

ជា​ទូទៅ​ពេល​ដែល​យើង​លាង​ចាន​ហើយ​ យើង​តែង​ដាក់​វា​ក្នុង​រាវចាន​ឲ្យ​វា​ស្ងួត​ដោយ​ខ្លួន​ឯង តែ​បើ​អ្នក​ចង់​ឲ្យ​ចាន​មាន​ក្លិន​ក្រអូប​ ពេល​លាង​ហើយ​អ្នក​អាច​ជូត​វា​ឲ្យ​​ស្ងួត​ហើយ​ចាំ​ដាក់​វា​ក្នុង​រាវ​ដែល​វា​ជួយ​ឲ្យ​ចាន​មាន​ក្លិន​ក្រអូប និង​អនាម័យ​ជាង តែ​ត្រូវ​ប្រាកដ​ថា​ក្រណាត់​ប្រើ​ជូត​ចាន​ស្អាត​ល្អ​ផង​ដែរ។

៧ របៀប​ចិត​ស្វាយ

ជា​ទូទៅ​របៀប​ចិត​ស្វាយ​របស់​យើង​ គឺ​ការ​ជិត​ជា​ចំណិត​ៗ​ និង​ដុំ​ធំ​ៗ​។ វា​មិន​ខុស​ទាស់​អ្វី​នោះ​ទេ​ក្នុង​ការ​ជិត​បែប​ណា​នោះ តែ​បើ​យើង​ងាក​មក​ជិត​តាម​វិធី​ខាង​ក្រោម​នេះ​វា​ងាយ​ស្រួល​ក្នុង​ការ​ញុំា និង​ចំណេញ​សាច់​ស្វាយ​ជាង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន