រឿងអាក្រក់ ៥យ៉ាងនឹងកើត​ឡើង​ប្រសិនបើ​អ្នក​អង្គុយ​ច្រើន​ម៉ោង​ពេក​ក្នុង​មួយ​ថ្ងៃ

ជា​មធ្យមភាគ​ជាង​ពាក់​កណ្ដាល​នៃ​មនុស្ស​យើង ចំណាយ​ពេល​អង្គុយ​លើស​ពី​ ៦ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ការ​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​អាច​បង្ក​ផល​ប៉ះពាល់​សុខភាព​រយៈ​ពេល​ពេល​ខ្លី​ និង​រយៈ​ពេល​វែង ហេតុ​នេះ​ហើយ​ទើប​ការ​ដើរ​ ចលនា​រាង​កាយ​សូម្បី​នៅ​ក្នុង​បន្ទប់​ កន្លែង​ធ្វើ​ការ ឬ​ផ្ទះ​ឲ្យ​បាន​ញឹកញាប់​ជា​រឿង​ប្រសើរ ជាជាង​ការ​អង្គុយ​ទ្រឹង​ច្រើន​ម៉ោង​។ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អាច​កើត​ឡើង​ប្រសិន​បើ​ អ្នក​អង្គុយ​ច្រើន​ពេក​ក្នុង​មួយ​ថ្ងៃ​ៗ។

១ ឱកាស​ក្នុង​ការ​កើត​មុន​កាន់​តែ​ខ្ពស់

ផល​ប៉ះពាល់​ចម្បង​ទី១ ពី​ការ​អសកម្ម​គឺ​កើន​ទម្ងន់ ហើយ​ផល​ប៉ះពាល់​ចម្បង​នៃ​ការ​កើន​ទម្ងន់​គឺ​បង្ក​បញ្ហា​ស្បែក​។ នៅ​ពេល​ចាប់​ផ្ដើម​ ភាព​ធាត់​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​ដោយ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ជាង​មុន​ ហើយ​បែក​ញើស​កាន់​តែ​ខ្លាំង។ បន្ទាប់​មក​ទៀត​ញើស​ និង​ខ្លាញ់​ ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​កើត​មុន។

២ ឆ្អឹង​មិន​រឹងមាំ

សាច់ដុំ និង​ឆ្អឹង​របស់​មនុស្ស​កាន់​តែ​រឹង​មាំ​នៅ​ពេល​ដែល​ទទួល​បាន​ការ​ហ្វឹកហាត់ ឬ​ចលនា​គ្រប់​គ្រាន់។ បើ​យោង​តាម​ការ​សិក្សា​ មនុស្ស​ដែល​ហាត់ប្រាណ ឬ​លេង​កីឡា​ទំនង​មាន​ឆ្អឹង​រឹងមាំ​ជាង​មនុស្ស​ដែល​មិន​ធ្វើ​រឿង​ទាំង​អស់​នេះ។ លើស​ពី​នេះ​ទៅ​ទៀត​ ពេល​ដែល​អ្នក​អង្គុយ​ច្រើន​ពេក ឬ​អសកម្ម​នោះ​វា​គ្រោះ​ថ្នាក់ ហើយ​ឆ្អឹង​របស់​អ្នក​ទន់​ខ្សោយ​ជាង​មុន។

៣ បង្កើន​អត្រា​កើត​ជំងឺ​បេះដូង

តាម​រយៈ​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​មនុស្ស​ដែល​ធ្វើ​ការ​អង្គុយ​ច្រើន​ទំនង​កើត​ជំងឺ​បេះដូង​ជាង​អ្នក​ដែល​ធ្វើ​ការ​ខាង​ក្រៅ ឬ​ឈរ​ច្រើន​ជាង។ ការ​សិក្សា​មួយ​នោះ​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ទៅ​លើ​អ្នក​បើក​រថយន្ត​ដឹង​ទំនិញ និង​អ្នក​យាម​។ បើ​ទោះ​មាន​របប​អាហារ ឬ​របៀប​រស់​នៅ​ប្រហាក់​ប្រហែល​គ្នា​តែ​អ្នក​បើក​រថយន្ត​មាន​អត្រា​កើត​ជំងឺ​បេះដូង​លើស​អ្នក​យាម​ ២ដង​ឯណោះ។

៤ អាយុ​ខ្លី

មនុស្ស​ភាគ​ច្រើន​ប្រហែល​ធ្លាប់​បាន​ឮ​ពី​កត្តា​នេះ​ ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​ការ​ស្រាវ​ជ្រាវ​មួយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ មនុស្ស​អង្គុយ​ច្រើន​ទំនង​ស្លាប់​មុន​អាយុ​ដែល​បង្ក​ពី​ការ​កើត​ជំងឺ​ផ្សេងៗ​ជា​ច្រើន​។

៥ សរសៃ​ឈាម​ឡើង​ជាំ

ជា​ធម្មតា​ នៅ​ពេល​ដែល​យើង​ដើរ​ សាច់​ដុំ​ និង​រាង​កាយ​ទាំង​មូល​មាន​ចលនា ហើយ​ឈាម​នឹង​ចលនា​ពេល​រាងកាយ​ល្អ​។ តែ​ផ្ទុយ​ទៅ​វិញ​ការ​អង្គុយ​យូរ​ម៉ោង​ខ្លាំង​ពេក​ បង្ក​ឲ្យ​ការ​ចរាចរណ៍​ឈាម​ទៅ​ដល់​ជើង​អាច​មាន​ភាព​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ​ ដែល​ម្ដង​ជា​ពីរ​ដង​វា​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម ឬ​សរសៃ​ជើង​ឡើង​ជាំ​ខៀវ​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្